ព័ត៌មានថ្មីៗបំផុត
លោក ថាង ហ្គោដុន បន្តដឹកនាំជាប្រធានកីឡាទូកក្តោងកម្ពុជាអណត្តិទី២ដល់ឆ្នាំ២០២៣
សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងបន្តអាណត្តិថ្មីទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ នៅទីស្នាក់ការគណគម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃចន្ទទី២២ខែកុម្ភៈ ឆ្នាំ២០២១ (NOCC)។វត្តមានសំខាន់ៗមកពីតំនាងក្រសួងអប់រំយុវជននិងកីឡាតំណាងគម្មាធិការជាតិអូឡាំពិកកម្ពុជាសមាជិកសហព័ន្ធនិងកីឡាករកីឡារិនីយ៉ាងច្រើនផងដែរ។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធបានអានរបាយការណ៍និងបង្ហាញសមិទ្ធផលអាណត្តិចាស់ ព្រមទាំងប្រកាសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន៩រូបក្នុងនោះលោកថាង ហ្គោដុន ដែលជាប្រធានចាស់ទទួលបានការគាំទ្រដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីនេះបន្តទៀត។លោកថាង ហ្គោដុនដែលជាអនុប្រធានគណម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះមិនបានមានវត្តមានដោយបញ្ហាកូវីដ១៩។
យ៉ាងណាក៍មហាសន្និបាតបានគាំទ្រលោកក្នុងសម្លេង១០០ភាគរយក្នុងនោះអង្គមហាសន្និបាតសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានអនុម័តផ្តល់សេចក្តីទុកចិត្តដល់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួនសរុប៨រូបមាន៖លោក ថោងរដ្ឋសក្តិ អនុប្រធានទី១, លោកវ៉ាត់ ចំរើនអនុប្រធានទី២,លោកសោមសុទ្ធរិទ្ធិពង្សអគ្គលេខាធិការ និងកញ្ញាងួនតរុណីជាអគ្គហិរញ្ញឹក ខណៈ៤រូបទៀតជាសមាជិក។
លោក វ៉ាត់ ចំរើន...
មុតខ្លឹមខ្មៅឈ្នះប្រាក់ពីសង្វៀនថោនទៅសង់ផ្ទះបង្ហើយ ខណៈឆៃសារ៉ា ចាញ់តាំងតែពីវគ្គជម្រុះ
មុតខ្លឹមខ្មៅដែលធ្លាប់ត្អូញត្អែពីជីវភាពលំបាកក្រីក្រក្នុងមុខរបរឡើងប្រកួតប្រដាល់កន្លងមកនោះបានឈ្នះប្រាក់រង្វាន់ប្រចាំសប្តាហ៍ជាថ្មិកាលពីយប់ថ្ងៃអាទិត្យទិ២១ខែកុម្ភៈឆ្នាំ២០២១នៅសង្វៀនប្រដាល់ថោន។ចំនួបប្រកួតដែលឆ្លងកាត់ចំនួន២វគ្គនេះកីឡាករមុតខ្លឹមខ្មៅបានឈ្នះកីឡាករជើងខ្លាំងឆៃសារ៉ាដោយពិន្ទុទាំងលំបាកលំបិនក្នុងលទ្ធផលពិន្ទុពីសំណាក់ចៅក្រម៣ទល់នឹង២ហើយទទួលបានប្រាក់ចំនួន៣លាន៤សែនរៀលពីសង្វៀន។
ជាមួយគ្នានេះបើនិយាយពីជីវភាពរបស់មុតខ្លឹមខ្មៅបច្ចុប្បន្នវិញចាប់ផ្តើមប្រែប្រួលឈានឡើងបានធូរធាជាលំដាប់ដោយមានការជួយឧបត្ថម្ភពីសុប្បរសជននិងការឡើងប្រកួតបានល្អឈានទៅធ្វើផ្ទះសម្បែងរស់នោសមរម្យហើយការឡើងប្រកួតមានប្រាក់ចំណូលកាន់តែល្អជាមធ្យមក្នុងមួយខែបើប្រកួតអាចរកបានប្រាក់ចំនួនពី៨០០ទៅ១០០០ដុល្លរ។ជាមួយនឹងប្រាក់រង្វាន់នេះខ្លឹមខ្មៅនិយាយថាខ្ញុំយកទៅបង្ហើយសំយ៉ាបផ្ទះនៅស្រុកកំណើតឯខេត្តកំពុងឆ្នាំខណៈផ្ទះបានសង់រួចអស់ជាង៣ម៉ឺនដុល្លារឯនោះ។
តាមប្រវត្តិជីវិតរបស់មុតខ្លឹមខ្មៅដែលផ្សងព្រេងមកពីខេត្តបាត់ដំបងឆ្លងកាត់មុខរបរជាកម្មករសំណង់ផងជាអ្នកប្រដាល់ផងនោះខ្លឹមខ្មៅធ្លាប់ជាក្មេងទំនើងដែលក្លិបប្រដាល់លំបាកគ្រប់គ្រងផ្នែកវិន័យ។ប៉ុន្តែទោះជាយ៉ាងណាមុតខ្លឹមខ្មៅបានសាងឈ្មោះល្បីល្បាញខ្លាំងនៅសង្វៀនបាយ័នក្នុងអំឡុងឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដោយឈ្នះបានខ្សែក្រវាត់និងពានរង្វាន់ជាច្រើនផងដែរ។ បន្ទាប់មុតខ្លឹមខ្មៅបានចាកចេញពីក្លិបរបស់លោកគ្រូចាន់សុផលបន្តមកក្លិបក្រូធីណារិទ្ធចុងក្រោយប្តូមកនៅក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃជាមួយលោកគ្រូគង់ចាន់ធីណាកាលពិឆ្នាំ២០១៧មកដល់បច្ចុប្បន្ន។
មុតខ្លឹមខ្មៅនិយាយក្រោយពេលប្រកួតថា៖ ខ្ញុំមកប្រកួតនៅសង្វៀនម៉ាសហ្វៃនៅថោននេះចំនួន៣លើកទើបតែឈ្នះពានរង្វាន់លើកនេះម្តង។ ការប្រកួតជាមួយឆៃសារ៉ាសរុបទៅចំនួន៦លើកហើយពេលនេះក៍ឈ្នះក្នុងលក្ខណៈតឹងតែងណាស់ដែរគឺខ្ញុំប្រឹងអស់សមត្ថភាពបានត្រឹមឈ្នះពិន្ទុ៣ទល់២ប៉ុណ្ណោះ។ សម្រាប់បន្តមកប៉ះប្រកួតជាមួយកីឡាកររិទ្ធប៊ុនម៉ៅខ្ញុំស៊ីផុយដោយទាត់ឲ្យខូចជើងក្នុងទឹកទី១ដើម្បីយកប្រាក់រង្វានប្រចាំសប្តាហ៍តែម្តង។មុតខ្លឹមខ្មៅនិយាយបន្តថាខ្ញុំបានប្រាក់នេះទៅធ្វើសំយ៉ាបផ្ទះបង្ហើយនិងដោះស្រាយជីវភាពបានល្អ ពីព្រោះផ្ទះខ្ញុំនៅស្រុកធ្វើអស់បា្រក់មួយចំនួនបានពីសុប្បរសជននិងមួយចំនួនទៀតពីការឡើងប្រកួតប្រដាល់នេះ។ដំណើរជីវិតជាអ្នកប្រដាល់មកដល់បច្ចុប្បន្នខ្ញុំមានជីវភាពសមរម្យហើយមានផ្ទះឲ្យកូនប្រពន្ធនៅមានប្រាក់ចំណូលបានមកពីប្រដាល់អាចទប់ទល់ជីវភាពបានល្អដូចបងប្អូនជិតខាងមិនមែនលំបាកវេទនាដូចមុនទៀតឡើយ។«ខ្ញុំសូមអរគុណដល់ប្រធានក្លិបខ្ញុំគឺលោកគង់ចាន់ធីណាដែលបានអប់រំបង្វឹកខ្ញុំឲ្យបានហ្វឹកហាត់ចាប់គូប្រកួតដើម្បិមានប្រាក់ចំណូលជាប្រចាំហើយកម្មវិធីប្រកួតនៅថោននេះគឺខ្ញុំចូលចិត្តនិងចង់ប្រកួតណាស់។
ចំណែកកីឡាករឆៃសារ៉ាដែលបានចាញ់មុតខ្លឹមខ្មៅតាំងតែពីវគ្គជម្រុះនោះនិយាយថាខ្ញុំចាញ់នៅតែមិនអស់ចិត្តពីព្រោះការវាយចេញជង្គង់និងស្នៀតទាត់បានល្អដូចគ្នា។យ៉ាងណាក៍ខ្ញុំនៅចង់ប្រកួតជាមួយគាត់ទៀតបើគេដាក់ឲ្យប្រកួតសងសិក។តាមប្រវត្តិប្រកួតខ្ញុំធ្លាប់ជួបប្រកួតជាមួយគាត់៦លើកខ្ញុំបានឈ្នះតែ២លើកនិងចាញ់៤លើក។ឆៃសារ៉ាបន្តថាប្រសិនបើការចាប់ឆ្នោតវគ្គដំបូងខ្ញុំមិនប៉ះប្រកួតជាមួយខ្លឹមខ្មៅទេនោះខ្ញុំអាចឈ្នះដៃគូផ្សេងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រមិនខាន។
ចំណែករិទ្ធប៊ុនម៉ោដែលឈ្នះកែវសំរិទ្ធហើយមកសន្លប់ក្រោមស្នៀតទាត់របស់មុតខ្លឹមខ្មៅនិយាយថាខ្ញុំចា្់គាត់អស់ចិត្តពីព្រោះគាត់ជើងចាស់មានបទពិសោធន៍ល្អទាត់ធ្ងន់នាំឲ្យខ្ញុំមិនអាចគេចផុតពីសន្លប់បានទេ៕
ប្រដាល់នៅតាមសង្វៀនបើកវិញក្រោមការរឹតបន្តឹងអនាម័យនិងកំណត់មនុស្សឲ្យតិចមិនឲ្យចូលទស្សនាផ្ទាល់
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកោះប្រជុំជាមួយដៃគូគឺម្ចាស់ស្ថានីយ៍ទូរទស្សន៍ចំនួនប្រាំមួយដើម្បីអនុញាតិឲ្យបើកការប្រកួតឡើងវិញចាប់ពីសប្តាហ៍ គឺពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។ ស្ថានីយ៍ទូរទស្សន៍ចំនួន ៦ ដែលធ្លាប់ជាដៃគូសហការមានទូរទស្សន៍បាយ័ន និង CBS (ស៊ីអិនស៊ី) មានកម្មវិធីច្រើនជាងគេបន្ទាប់មកមានសង្វៀនកងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥,សង្វៀនថោន សង្វៀន PNN នៅរាជធានីភ្នំពេញសង្វៀនមួយទៀត និងឯកភ្នំខេត្តបាត់ដំបងដែលមានតែមួយលើកក្នុងមួយសប្តាហ៍នោះសុទ្ធតែត្រៀមទាន់ទាំងអស់។ ការបើកប្រកួតលើកនេះត្រូវបានអង្គប្រជុំបន្ថែមនូវចំណុចពិសេសគឺរក្សាអនាម័យការពារកូវីដ១៩ តាមគោលការណ៍បច្ចេកទេសរបស់ក្រសួងសុខាភិបាល និងកំណត់ឲ្យកម្មវិធីប្រកួតទាំងមូលនៅក្នុងសង្វៀននិមួយៗមានមនុស្សចូលរួមទាំងអស់ទាំងកីឡាករមន្ត្រីបច្ចេកទេសព្រមទាំងខាងទូរទស្សន៍មានពិធីករពិធីការិនីសរុបមិនឲ្យលើស ២០នាក់និងមិនអនុញាតឲ្យចូលទស្សនាផ្ទាល់ឡើយ។
លោកជួបវុត្ថាតំណាងស្ថានីយ៍ទូរទស្សន៍សង្វៀនថោនដែលបានចូលប្រជុំបានប្រាប់ថា៖ព្រឹកមិញខាងសហព័ន្ធប្រដាល់គុនខ្មែរនិងភាគីពាក់ព័ន្ធរួមទាំងតំណាងសង្វៀនទូរទស្សន៍បានទទួលការអនុញាតឲ្យរៀបចំប្រកួតវិញទាំងអស់គឺចាប់ពីថ្ងៃសុក្រទី១៨ខែធ្នូ២០២០នេះទៅ។លោកជួបវុត្ថាបានបន្ថែមថា៖ខាងសង្វៀនថោនរៀបចំប្រកួតថ្ងៃអាទិត្យដូចសព្វមួយដងគឺរៀបចំការប្រកួតទាន់ហើយទទួលបានតាមការណែនាំដូចជាពង្រឹងអនាម័យពាក់មាស់រក្សាគម្លាតព្រមទាំងកាត់បន្ថយចំនួនមនុស្សឲ្យតិចគឺមិនលើស២០នាក់គឺធានាបាន។លោកបន្ថថា៖តំណាងខាងទូរទស្សន៍សុទ្ធតែសម្តែងភាពសប្បាយចិត្តពីព្រោះកម្មវិធីប្រកួតបានដំណើរការយើងមានការងារធ្វើទាំងគ្រប់ភាគីពិសេសកីឡាករគ្នាបានប្រកួតទទួលបានប្រាក់ជួយជីវភាព។
លោកញានសុធីជំនួយការរៀបចំសង្វៀនប៉ុស្តិ៍លេខ៥និយាយថា៖ខាងសង្វៀនប៉ុស្តិ៍លេខ៥រៀបចំប្រកួតទាន់នៅសប្តាហ៍នេះគឺកំពុងតែផ្គូផ្គងរៀបរយឲ្យបានល្អឡើងវិញនិងដាក់ឲ្យប្រកួតកម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មដណ្តើមពានផងដែរ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ...
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តម្រូវឲ្យក្រុមជម្រើសជាតិហ្វឹកហាត់តាមផ្ទះ ក្រោយផ្អាកប្រមូលផ្ដុំបណ្ដោះអាសន្ន
ភ្នំពេញ៖ លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីទាំងអស់នៃក្រុមជម្រើសជាតិ (ក្រុមធំ) និងក្រុមជម្រើសជាតិថ្នាល ត្រូវខិតខំហ្វឹកហាត់តាមផ្ទះ អំឡុងពេលផ្អាកការប្រមូលផ្ដុំបណ្ដោះអាសន្ន នៅពហុកីឡដ្ឋានជាតិ ដើម្បីរក្សាគុណផលកីឡារៀងៗខ្លួន។
ការលើកឡើងនេះក្រោយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកសកម្មភាពប្រមូលផ្ដុំ និងការលេងកីឡាគ្រប់ប្រភេទ ក្នុងពហុកីឡដ្ឋានជាតិ បន្ទាប់ពីព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របពេលក្រុមជម្រើសជាតិនៃប្រភេទកីឡាមួយចំនួន...
សមាគមសណ្ឋាគារកម្ពុជាស្នើសុំកិច្ចសហការពីក្រសួងសុខាភិបាល
សមាគមសណ្ឋាគារកម្ពុជា អាចជាដៃគូដ៏ល្អរបស់ក្រសួងសុខាភិបាលពិសេសក្នុងបរិបទកូវីដ១៩នេះ។ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសមាគមសណ្ឋាគារកម្ពុជាថ្នាក់ជាតិ និងតំបន់ មកពី...និងសមាជិកមួយចំនួន បានចូលសម្តែងការគួរសមធ្វើបទបង្ហាញពីស្ថានភាពអាជីវកម្មក្នុងវិស័យទេសចរណ៍ពិសេសផ្នែកសណ្ឋាគារ ដែលរងផលប៉ះពាល់ខ្លាំងជាគេ។
សមាជិករបស់សមាគមសណ្ឋាគារកម្ពុជា មួយចំនួនបានបិទទ្វារសណ្ឋាគារបណ្តោះអាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយសារមិនមានភ្ញៀវទេសចរ ពិសេសក្រៅស្រុក និងខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរនេះអូសបន្លាយពេលយូរជាងការរំពឹងទុកពីដំបូង។
ក្រសួងសុខាភិបាល បានសម្តែងការពេញចិត្ត និងចាប់យកសមាគមសណ្ឋាគារកម្ពុជា ជាដៃគូ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បីស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។...
សមាជិកសមាគមសណ្ឋាគារជាង១០០ជួបជុំគ្នាស្វែងរកដំណោះស្រាយ ខណៈសកម្មភាពទេសចរណ៍ធ្លាក់ចុះ
ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារនេះ សមាគមសណ្ឋាគារ និងសមាជិកសណ្ឋាគារនៅកម្ពុជាជាង ១០០ ទៀត បានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនានាក្នុងវិស័យទេសរណ៍ ខណៈកាលពីឆ្នាំ២០២០ សកម្មភាពទេសចរណ៍មានការធ្លាក់ចុះប៉ះពាល់ខ្លាំងដល់វិស័យសណ្ឋាគារនៅកម្ពុជា។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមបានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាវិបត្ដិភ្ញៀវទេសចរមានការធ្លាក់ចុះ និងការបង្កើតសកម្មភាពទេសចរណ៍ឡើងវិញ ដូចជាការទទួលភ្ញៀវធ្វើចត្តាឡីស័ក បង្កើតព្រឹត្តិការណ៍ទេសចរណ៍តាមបណ្ដាខេត្ត និងរាជធានីគោលដៅទេសចរណ៍ឲ្យបានច្រើនជាដើម។
លោកស្រីថ្លែងថា៖ «វិស័យសណ្ឋាគារធ្វើសកម្មភាពរស់បាន គឺពឹងផ្អែកទាំងស្រុងទៅលើភ្ញៀវទេសចរណ៍ហើយក្នុងសម័យកាលកូវីដ១៩ ជាង១ឆ្នាំនេះ មានសណ្ឋាគារខ្លះប៉ះពាល់ធ្ងន់ធ្ងរឈានទៅបិទទាំងស្រុងសណ្ឋាគារខ្លះបង្រួមការងារសម្របតាមលទ្ធភាពជាក់ស្តែងនិងសណ្ឋាគារខ្លះ បើកដំណើរការគ្រាន់តែកំដរប៉ុណ្ណោះពីព្រោះមិនអាចរាប់រងទៅលើការចំណាយទឹកភ្លើងសេវាកម្មនិងប្រាក់ខែបុគ្គលិកបានឡើយ»។
លោកស្រីបញ្ជាក់ថា ទិសដៅ...