យ៉ន ពិសី ឈ្នះ ឡុង ខេត្ត ទាំងវេទនាភ្នែកឯជើងថ្មី ថៃរ៉េត ឈ្នះជើងចាស់ គង់សំបូរ គួរឲ្យភ្ញាក់ផ្អើ

235

ប្រដាល់ TV5Boxing Knock-Out Serie byCellCard វគ្គកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានរកអ្នកឈ្នះគឺ យ៉ន ពិសី ឈ្នះ ឡុង ខេត្ត ទាំងវេទនា។ លទ្ធផលនេះនាំឲ្យ យ៉ន ពិសី ទទួលបានកៅអីទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកប្រាក់ចំនួន ៤០០០ដុល្លារ ជាមួយកីឡាករ រិន ដេវីត ហើយកីឡាករ ឡុង ខេត្ត នឹងទៅប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយកីឡករ ធន់ អៀនឡៃ។ ជាមួយគ្នានេះគូ ដែលជក់ចិត្តនិងនឹកស្មានមិនដល់ជើងថ្មី ថៃ រ៉េត យកឈ្នះជើងចាស់ គង់ សំបូរ គួរឲ្យភ្ញាក់ផ្អើក្នុងការប្រកួតចំនួន ៥ទឹកពេញ។

យ៉ន ពិសី មកពីក្លិបសាលវ័ន្ត និយាយថា៖ «ខ្ញុំសប្បាយចិត្តពីព្រោះខ្ញុំឈ្នះនេះពិតជាលំបាកណាស់គឺឈឺសាចមិនតិចទេ។ តែយ៉ាងណាខ្ញុំពិតជាសប្បាយចិត្តដែលមួយជីវិតនេះបានចូលដល់វគ្គផ្តាឆច់ព្រ័ត្រ»។ ចំណែកកីឡាករ ឡុង ខេត្ តមកពីក្លិបខ្លារខិនមានរិទ្ ធក្រោយពេលចាញ់មិនអាចទាក់ទងសម្ភាសន៍វាបទេ ប៉ុន្តែប្រភពពីគណៈកម្មការប្រកួតឲ្យដឹងថា៖ ភាគីចាញ់គ្មានការតវ៉ាណាមួយជាផ្លូវការនោះឡើយ។

យើងតាមរូបមន្តប្រកួតនិងកំណត់ប្រាក់រង្វាន់ជាស្រេចយ៉នពិសីនឹងត្រូវប្រកួតជាមួយ រិន ដេវីត ដណ្តើមយកលេខ១ ។ ឡុង ខេត្ត ត្រូវប្រកួតជាមួយ ធន់ អៀនឡៃ យកលេខ៣ ។ សម្រាប់ប្រាក់រង្វាន់ចំណាត់ថ្នាក់លេខ១ ដែលមានរង្វាន់អមចំនួន ៤.០០០ដុល្លារ។ ចំពោះចំណាត់ថ្នាក់លេខ២ បាន ២.០០០ដុល្លារ។ ចំណាត់ថ្នាក់លេខ៣ បានចំនួន ៧៥០ដុល្លារ។ ចំណាត់ថ្នាក់លេខ៤ នឹងទទួលបាន ៥០០ដុល្លារ។

លោក ញាន សុធី ជំនួយការរៀបចំប្រកួតសង្វៀន TV5Boxing Knock និយាយថា យ៉ន ពិសី មានប្រៀបផ្នែកកម្លាំងនៅល្អជាង និងវាយតិចតែចូលគោលដៅល្អជាង។ ចំណែក ឡុង ខេត្ត វាយចេញបានច្រើនមិនសូវចំគោលដៅ និងមានកម្លាំងធ្លាក់ចុះនៅចុងទឹកជាមូលហេតុចាញ់។ លោកបន្តថា យ៉ាងណាការផ្តល់ពិន្ទុមានតែចៅក្រមប៉ុណ្ណោះដែលមានបច្ចេកទេសនិងទទួលខុសត្រូវជាផ្លូវការ។ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះអ្នកប្រដាល់ ថៃ រ៉េត ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតឈ្នះអ្នកប្រដាល់ជើងចាស់ គង់ សំបូរ ក្លិបគោព្រៃគុនខ្មែរ ដោយពិន្ទុទាំងជក់ចិត្ត។

ជយជំនះមួយនេះធ្វើឲ្យថៃរ៉េតកាន់តែមានឈ្មោះបោះសម្លេងកាន់តែល្បីក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ មុនពេលប្រកួតចាប់ផ្ដើមមហាជនមានជំនឿចិត្តថាគង់ សំបូរ ជាអ្នកមានប្រៀបឈ្នះខ្ពស់ប៉ុន្តែការប្រកួតជាក់ស្តែង​ គ្រាន់តែទឹកទី១ចាប់ផ្ដើមថៃរ៉េតវាយបង្ក្រាបគង់សំបូរដោយស្នៀតជង្គង់កែងកណ្តាប់ដៃបានយ៉ាងថល្អខណដែលគង់សំបូរល្អទាត់មកវិញផងដែរតែមិនអាចមានប្រៀបជាងថៃរ៉េតឡើយ។ក្នុងជំនួបប្រកួតចំនួន៥ទឹកពេញថៃរ៉េតនិងគង់សំបូរធ្វើឲ្យអ្នកទស្សនាពេញចិត្តខ្លាំងជាគូដែលប្រកួតដែលមានសមត្ថភាពល្អជល់ចិត្ត៕

Loading...