ក្រុមបាល់ទះជម្រើសជាតិបុរសនិងនារី ចាប់ពូលឡើងប្រកួត Olympic Games

ក្រុមបាល់ទះជម្រើសជាតិបុរសចំនួន១២ ក្រុមនិងបាល់ទះនារី ចំនួន២ក្រុម បានចាប់ពូលរួចរាល់ហើយ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ Olympic Games ដែលធ្វើឡើងនៅរាជធានីតូក្យូ ប្រទេសជប៉ុន។ បាល់ទះបុរស៖ *ពូលA មាន ជប៉ុន,ប៉ូឡូញ,អ៊ីតាលី,កាណាដា,អ៊ីរ៉ង់,វេណេហ្ស៊ុយអេឡា *ពូល B មាន ប្រេស៊ីល,អាមេរិក,រុស្ស៊ី,អាហ្សង់ទីន,បារាំង,ទុយណេស៊ី បាល់ទះនារី៖ *ពូល A មាន ជប៉ុន,សែប៊ី,ប្រេស៊ីល,កូរ៉េខាងត្បូង,សាធារណរដ្ឋដូមីនីក,កេនយ៉ា *ពូល B មាន ចិន,អាមេរិក,រុស្ស៊ី,អ៊ីតាលី,អាហ្សង់ទីន,ទួរគី ការប្រកួតបាល់ទះក្នុងសាលទាំងវិញ្ញាសាបុរសនិងនារី នេះធ្វើឡើងនៅទីលាន Ariake Arena ចាប់ពីថ្ងៃទី២៤...

ក្រុមបាល់ទះជម្រើសជាតិអាមេរិកផ្នែកនារីឈ្នះជើងឯក៣សម័យកាលជាប់ៗគ្នាក្នុងពានរង្វាន់ FIVB

ក្រុមបាល់ទះជម្រើសជាតិអាមេរិកផ្នែកនារីបានឈ្នះជើងឯក៣សម័យកាលជាប់ៗគ្នាក្នុងពានរង្វាន់បាល់ទះ 2021 FIVB Volleyball Women’s Nations League ក្រោយយកឈ្នះក្រុមប្រេស៊ីល នៅយប់ថ្ងៃសុក្រ នៅកីឡដ្ឋាន Rimini Fiera ក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី។ សរុបលទ្ធផល៖ - វគ្គផ្ដាច់ព្រ័ត្រ ប្រេស៊ីល ១-៣ អាមេរិក (២៨-២៦,២៣-២៥,២៣-២៥,២១-២៥) - វគ្គចំណាត់ថ្នាក់លេខ៣ ជប៉ុន ០-៣ ទួរគី...

បាល់ទះនារីប្រេស៊ីល និងអាមេរិកឡើងទៅវគ្គផ្ដាច់ព្រ័ត្រ 2021 FIV

ក្រុមបាល់ទះនារីជម្រើសជាតិប្រេស៊ីល និងអាមេរិក បានដឹកដៃគ្នាឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations League ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញនៅកីឡដ្ឋាន Rimini Fiera ក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី។ លទ្ធផលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន៖ – ប្រេស៊ីល ៣-១ ជប៉ុន (២៥-១៥,២៥-២៣,២៩-៣១,២៥-១៦) - អាមេរិក ៣-០ ទួរគី (២៥-២១,២៥-២៣,២៥-២០) គួរប្រកួតនៅថ្ងៃសុក្រ...

លោក ​ទែន ​ឡន ​អាជ្ញា​កណ្តាល​បាល់​ទះ​អន្តរជាតិ​ដំបូង​គេ​របស់​កម្ពុជា​

​ លោក​ ទែន ​ឡន​ មន្ត្រី​បំរើ​ការ​នៃ​នាយក​ដ្ឋាន​អប់​រំកាយ​សិស្ស​និស្សិត​ដែល​មាន​បទ​ពោសៅធ​ចូល​រួម​ក្នុង​សកម្មភាព​កីឡា​បាល់​ទះ​ជា​ច្រើន​នោះ​ត្រូវ​បាន​សហ​ព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ​(FIVB)​ ជ្រើស​រើស​ជា​អាជ្ញា​កណ្តាល​បាល់ទះ​អន្តរជាតិ​ពេញ​សិទ្ធិ​តាំង​ពី​ឆ្នាំ​២០២០​បន្ទាប់​ពី​ឆ្លង​កាត់​ការ​សិក្សា និង​ធ្វើតេស្ត​ជា​ច្រើន​លើក​រួច​មក​។​ នៅ​ក្នុង​ការ​ផ្តល់​សម្ភាស​ឲ្យជាមួយ ទំព័រកីឡា កាល​ពី​ម្សិល​មិញ​លោក​ ​ទែន​ ឡន ​បច្ចុប្បន្ន​ជា​មន្ត្រី​កីឡា​ក្នុង​គ្រប​ខ័ណ្ឌ​ក្រ​សួង​អប់​រំ​យុវជន​និង​កីឡា​។​ លោក​មាន​អាយុ​៤២​ឆ្នាំ​ មាន​ស្រុក​កំណើត​មក​ពី​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​។​ ទាក់​ទង​ទៅ​នឹង​សកម្មភាព​កីឡា​លោក​ឲ្យ​ដឹង​ថា​ធ្លាប់​ចូល​រួម​ និង​ឆ្លង​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​ពិសេស​ធ្លាប់​ចូល​រួម​ធ្វើ​ជា​អាជ្ញា​កណ្តាល​នៅ​ក្នុង​ការ​ប្រ​កួត​ជើង​ឯក​អន្តរជាតិ​នានា​ពិសេស​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ី​ហ្គេម​ជា​ច្រើន​កន្លង​។​ លោក ​ទែន ​ឡន​ និយាយ​ថា​៖​ ការ​ទទួល​ស្គាល់​ឬ​ចាប់​ជា​អាជ្ញា​កណ្តាល​បាល់​ទះ​កម្រិត​អន្តរជាតិ​ត្រូវ​បាន​ធ្លាប់​ឆ្លង​វគ្គ​បណ្តុះ​បណ្តាល​លំដាប់​អន្តរជាតិ​មាន​បទ​ពិសោធ​ចូល​រួម​ធ្វើ​អាជ្ញា​កណ្តាល​ក្នុង​ព្រឹត្តិការ​ណ៍​លំដាប់​ធំៗ​កម្រិត​ទ្វីប​និង​ពិភព​លោក​ដោយ​លក្ខ័ខណ្ឌ​នេះ​គេ​មិន​គិត​ត្រឹម​ធ្វើ​ជា​អាជ្ញា​កណ្តាល​ត្រឹម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​បាន​ទេ​។​ លោក ​ទែន...

ក្រសួង​និង​សហព័ន្ធកំពុង​រៀបចំការប្រកួត​ពានរង្វាន់បាល់ទះដំបូង​សម្រាប់ឆ្នាំ២០២០

ភ្នំពេញៈ ក្រសួអ​អប់រំ យុវជន និង​កីឡា និង​​សហព័ន្ធកីឡា​បាល់​ទះ​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​ដំបូង​សម្រាប់​ឆ្នាំ​២០២០ ចាប់ពីថ្ងៃទី២៩ខែកុម្ភៈដល់ថ្ងៃទី១១ ខែមិនា នៅវិមានពហុកីឡដ្ឋានជាតិនិងទីលានបាល់ទះ​វិសាខា រាជធានីភ្នំពេញ។ ក្នុង​កិច្ច​ប្រជុំ​កាលពីសប្ដាហ៍មុន​ក្រោម​អធីបតីភាព​ ឯកឧត្ដម​ ស សុខា រដ្ឋលេខាធិកា​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ២០២០ ដែល​ព្រឹត្តិការណ៍នេះ ត្រូវគេប្រសិទ្ធិនាមថា «ពានរង្វាន់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នង​ការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ​ឆ្នាំ២០២០»។ លោក...

គ្រូ​ និង​ប្រធាន​ក្រុម​បាល់ទះ​​វិសាខា​ទៅរៀន​យុទ្ធសាស្រ្ដកីឡាបាល់​ទះ​​នៅ​ថៃ

​ភ្នំពេញៈ គ្រូ​បង្វឹក​បាល់ទះ​វិសាខា​លោក សាន សុក្រិត និង​ ប្រធាន​ក្រុម​ សួន ចាន់ណារ៉ូ ​​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​កាល​ពី​ព្រឹកមិញ​​ថ្ងៃ​ទី​២១ ខែ​មីនានេះ ដើម្បី​សង្កេត​របៀប​នៃ​ការ​រៀបចំ​កម្មវិធី​ប្រកួត​​លីគ​បាល់ទះ​ និង​ការ​ប្រកួត​រស់​ថៃ​។ ​គ្រូ​បង្វឹក​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​​​ស្នាក់​នៅ​ទី​នោះ​ចំនួន ៤​ថ្ងៃ ពោល​គឺ​មក​វិញ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៩។ លោក​បន្តថា៖«​ទៅ​នេះ​មើល​ការ​រៀប​ចំ​ការ​ប្រកួត​លីគ​បាល់ទះ​ Soccer League នៅ​ថៃនេះ គឺដើម្បី​មើល​ពី​ការ​ប្រកួត​របស់​គេ​​ និង​រៀប​រៀប​ចំ​របស់គេ ដើម្បីយក​មក​រៀប​ចំ​អភិវឌ្ឍន៍​​ក្រុម​បាល់ទះ​វិសាខា​​ឲ្យ​មាន​កម្រិត​ខ្ពស់»។ ​ការ​ចេញ​ដំណើរ​ទៅ​ថៃ​នេះ​គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​​ដឹក​នាំ​ក្លឹប​ឯក​ឧត្ដម...

ក្លឹបបាល់ទះក្រសួងមហាផ្ទៃកំពុងជ្រើរើសស្មាត់ម្នាក់បើជាប់អាចទទួលបានក្រខ័ណ្ឌប៉ូលិសស្វ័យប្រវត្ដិ

ភ្នំពេញៈ ក្លឹប បាល់ទះ ក្រសួងមហាផ្ទៃ កំពុង ត្រូវការ ជ្រើសរើស យុវជន បន្ថែម ជាច្រើន នាក់ ដែល កំណត់ លក្ខ ខ័ ណ្ឌ កម្ពស់ ចាប់ពី ១,៨៥ ម៉ែត្រ ឡើង អាយុ ក្រោម ១៨...

គ្មានដៃគូប្រកួតក្នុងស្រុក​ក្រុម​បាល់ទះវិសាខារៀប​គម្រោង​ចេញទៅ​ប្រកួតនៅថៃ

​ភ្នំពេញៈ ក្លឹប​បាល់ទះ​វិសាខា ​គ្រោង​ទៅ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ក្លឹប​អាជីព​​មួយ​ចំនួន​នៅ​ថៃ​ រយៈ​ពេល​​​​​​២​​​សប្ដាហ៍​​នា​កំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ ពី​ព្រោះ​​នៅ​កម្ពុជា​មិន​មាន​ការ​ប្រកួត​។ ​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ទៅ​ប្រកួត​នេះ​ដើម្បី​ឲ្យ​កីឡាករ​របស់​​ខ្លួន​ទទួល​បាន​បទ​ពិសោធ ពិសេស​បាន​សាក​ល្បង​សមត្ថភាព​ជា​មួយ​​ក្រុម​ខ្លាំង​ៗ​នៅ​ថៃ។ ​លោក​មើល​ឃើញ​ថា នៅ​កម្ពុជា​គ្មាន​ការ​ប្រកួត​ដូច្នេះ នាំ​ឲ្យ​កីឡាករ​មិន​មាន​អ្វី​ថ្មី​ ពិសេស​មិន​​​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​ឡើយ។ ​​ដើម​ឡើយ​ក្លឹប​បាល់ទះ​វិសាខា​គ្រោង​ទៅ​ប្រកួត​នៅ​ខែ​កុម្ភៈ តែ​ដោយសារ​លីគ​បាល់ទះ​អាជីព​នៅ​ថៃ​មិន​ទាន់​ចប់ ​ទើប​ពន្យារពេល​​រង់ចាំ​ដល់​ខែ​ឧសភា​ ដែល​ជា​ពេល​មួយ​សមស្រប​ ព្រម​ទាំង​លីគ​​អាជីព​នៅ​ថៃ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ។ ​​ក្លឹប​បាល់ទះ​វិសាខា​ជា​ក្លឹប​បាល់ទះ​អាជីព​មួយ​របស់​កម្ពុជា​ ដែល​មាន​ការ​ហ្វឹកហាត់​តឹងរ៉ឹង​ល្អ ​កីឡាករ​ហ្វឹកហាត់​យក​ចិត្ត​ទុក​ដាក់ ពិសេស​ក្លឹប​នេះ​មាន​ថ្នាល​យុវជន និង​មាន​ការ​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក (ថៃ)​ ជា​ញឹកញាប់​៕ ​​

ក្លឹបបាល់ទះវិសាខាកំពុង​ជ្រើ​សរើស​កីឡាករ​វ័យក្មេង​​​ចូលក្រុម​បន្ថែម

ភ្នំពេញៈ ក្លឹប​កីឡា​បាល់ទះ​វិសាខា​បាន​ ​ជូន​ដំណឹង​ដល់​យុវជន ​ដែល​ស្រលាញ់​វិស័យ​កីឡា​បាល់​ទះ ថា ក្លឹប​កំពុង​ត្រូវ​ការ​ជ្រើស​រើស​យុវជន ដែល​មាន​អាយុក្រោម​ ១៣ ដើម្បី​ចូលរួម​ក្នុង​ក្រុមហាត់​​លេង​ផ្នែក ប៉ះសេប៉ាល់ (លើក​ប៉ាល់)។ ក្លឹប​​វិសាខា​បាន​ចេញ​សេច​ក្ដី​ប្រកាស​មួយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ទាក់​ទង​រឿង​ក្លឹប​ជ្រើស​រើស​កីឡាករ​​ថ្មី​ដែល​មាន​កម្ពស់​ចាប់​ពី​ ១,៧៥​ ម៉ែត្រ​ឡើង ដោយ​កំណត់​អាយុ​​​មិន​ឲ្យ​លើស​ ១៣ឆ្នាំឡើយ ។ ​លោក សាន​ ​សុក្រិត ​គ្រូ​បង្វឹកកីឡា​បាល់ទះ​ក្រុម​វិសាខា​បាន​​​ឲ្យ​ដឹង​ថា «លក្ខខណ្ឌជ្រើ​រើស​​នេះ ​គឺ​រើស​តែ​ ២​នាក់​ប៉ុណ្ណោះ ដោយ​កីឡាករ​ទាំង​ពីរ​នាក់​​នោះ​​យក​មក​បង្ហាត់​​ជា​អ្នក​​ប៉ះ​សេ​...

មក​មើល​ Rakitić ស៊ុត​ Spurs យ៉ាង​ម៉េច​ទើប​ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​នៅ UCL

ការ​ប្រកួត​ Champions League ត្រូវ​សម្រាក​១​រយៈ​ធំ​ក្រោយ​ចំណាយ​ពេល​ប្រកួត​​តាំង​ពី​ខែ​កញ្ញា​មក​ និង​ទើប​បញ្ចប់​នៅ​ខែ​ធ្នូ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។ ក្រោយ​រក​ឃើញ​ក្រុម​ទាំង​១៦​ដើម្បី​ឡើង​ទៅ​វគ្គ​១/៨​ ជា​បន្ត​ក្របខ័ណ្ឌ​ដ៏​មាន​ឥទ្ធិពល​របស់​ទ្វីប​អឺរ៉ុប​ក៏​បាន​ធ្វើ​ការ​បោះឆ្នោត​រើស​គ្រាប់​បាល់​ល្អ​បំផុត​សម្រាប់​វគ្គ​ចែក​ពូល​ដែរ​ ដោយ​ជា​លទ្ធផល​គឺ​បាន​ទៅ​លើ​ការ​ស៊ុត​ចូល​ Tottenham Hotspur របស់​ខ្សែ​បម្រើ​ Ivan Rakitić របស់​ Barcelona។ គួររម្លឹកថា​ Barcelona បាន​យកឈ្នះ Tottenham Hotspur ៤ទល់នឹង២ ក្នុងការប្រកួតក្រៅដីជើងទីមួយនៅ Champions League លើទឹកដី Wembley...