ក្លឹប​វិសាខសាបញ្ចប់កម្មវិធី​​សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់នៅព្រៃវែងនឹងកំពុង​ត្រៀម​​ទៅហ្វឹកហាត់នៅថៃ

398

ព្រៃវែង៖ ក្លឹប​កីឡាបាល់ទាត់​វិសាខា បានបញ្ចប់​ការរៀបចំ​កម្មវិធី «សប្បុរសធម៌ ស្ដីពី​កីឡាបាល់ទាត់» លើក​ទី៣ របស់ខ្លួន នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​នា​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បានបញ្ចប់​ដោយ​ជោគជ័យ មុន​ធ្វើដំណើរ​ទៅ​បោះជំរុំ​ហ្វឹកហាត់​នៅ​ថៃ ខណៈ​កម្មវិធី​នេះ បាន​ទាក់ទាញ​សិស្សានុសិស្ស និងក្មេងៗកុមារកំព្រា​ជិត ៣០០នាក់​មកពី​សាលារៀន និង​អង្គការ​មួយចំនួន ក្នុង​ក្រុង​ព្រៃវែង​ចូលរួម។

បើ​ធៀប​នឹង​កម្មវិធី​សប្បុរសធម៌មុនៗ ដែល​ក្លឹប​វិសាខា បានរៀបចំ​នៅ​ខេត្តព្រៃវែង ការចូលរួម​របស់ក្មេងៗ និង​កុមារ​លើក​នេះ គឺមាន​ការកើនឡើង​ច្រើន គ្រា​ដែល​អ្នករៀបចំ​រំពឹង​អ្នកចូលរួម​ត្រឹម​ជាង ១៥០នាក់ តែ​ជាក់ស្ដែង​បាន​កើន​ដល់​ជិត ៣០០នាក់។

ការចូលរួម​លើស​ការរំពឹងទុក​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្លឹប​វិសាខា ចាត់ទុកជា​សញ្ញាណ​វិជ្ជមាន​មួយ​ក្នុង​ខេត្តព្រៃវែង ដែលមានក្មេងៗចាប់អារម្មណ៍​លេង​កីឡា​ច្រើន និង​ធ្វើ​ឲ្យ​កាត់បន្ថយ​នូវ​ការប្រព្រឹត្ត​អំពើ​សង្គម​ស្អប់ខ្ពើមផ្សេង។

សម្រាប់​កម្មវិធី​សប្បុរសធម៌​នេះ រៀបចំឡើង​ក្រោម​ការចង្អុលបង្ហាញ​រប​ស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​ក្លឹប​វិសាខា ដើម្បី​ចែករំលែក​បទពិសោធន៍​កីឡាបាល់ទាត់​ដល់ក្មេងៗកុមារកំព្រា និង​បណ្ដុះ​ស្មារតី​ស្រលាញ់​កីឡា ឲ្យ​លេង​កីឡា​ពេលទំនេរ​ពី​ការសិក្សា ដោយ​លោកគ្រូ និង​កីឡាករ​ទាំងអស់ នៃ​ក្លិប​កីឡាបាល់ទាត់​វិសាខា។

ក្រោយ​បញ្ចប់​កម្មវិធី​នេះ ឯកឧត្តម និង​លោកជំទាវ ក៏បាន​ចែក​នូវ​សម្ភារៈ​សិក្សា និង​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​សិស្ស និងក្មេងៗកុមារកំព្រា ដែល​បាន​ចូលរួម​ផងដែរ៕

Loading...