ទស្សនៈ ❯
ឈ្មួញមានអំណាចសង់របងខ្ពស់ៗ ព័ទ្ធយកដីចំណីមាត់សមុទ្រតំបន់ឆ្នេរខេត្តកែបតើនរណាទទួលខុសត្រូវ
អាជ្ញាធរមូលដ្ឋានពិសេសអភិបាលស្រុកដំណាក់ចង្អើរនិងអាជ្ញាធរខេត្តកែបនិងមន្ទីរជំនាញចៅក្រសូងហានចុះបង្ក្រាបឬចាត់វិធានការផ្លូវច្បាប់លើសំណង់គ្មានច្បាប់ទេ?។នេះជាសំណួរដែលមហាជនកំពង់ឆ្ងល់។ការជីកដីជើងភ្នំការចាក់ដីលុបសមុទ្រនិងធ្វើរីសតបឹងការឡូក្នុងមូលដ្ឋានស្រុកដំណណាក់ចង្អើរក្រោមអំណាចលោកស្រីគឹមច័ន្ទនីដូជជាមានហូរហែរសំបូរណាស់ដែរប៉ុន្តែវិធានការណាមួយនោះបើប្រជាពលរដ្ឋធម្មតាវិញមានផែនការបង្ក្រាបខ្លាំងណាស់ប៉ុន្តែបើប៉ះចំះ្នកធំមានអំណាចឬឧកញ្ញាធំៗវិញនាំគ្នាដូចជានៅទ្រឹងយ៉ាងស្ងាត់ៗ។
ជាក់ស្តែងមានការសាងសង់របង ពីបេតុង មានកំពស់ខ្ពស់ៗ កំពុងតែបណ្តែតខ្លួនជ្រោងជ្រាង ជាមួយនឹងខឿនដែលបានរៀបពីថ្មធំៗចាក់ចូលក្នុងសមុទ្រជាច្រើនកន្លែងបន្តកន្ទុយគ្នាជាបន្តបន្ទាប់ ដែលឈ្មួយមានលុយ មានអំណាច ធ្វើឡើងក្នុងចេតនាយកបន្លំយកដីចំណីមាត់សមុទ្រទាំងនេះធ្វើជាកម្មសិទ្ធរបស់ខ្លួន ដែលទីតាំង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបតើអាជ្ញាធរមូលដ្ឋានស្រុកខេត្តនិងមន្ទីរជំនាញបានសើមមាត់ដែរឬទេបានជាគ្រាន់តែចាត់វិធានការដូចអ្នកចាំស្រូវស្រែកបង្អើចាប?។ អ្វីដែលមហាជនឃ្លាំមើលគឺអាជ្ញធរហ៊ានអនុវត្តតាមច្បាប់ឬបានតែរាស្ត្រអាជីវករតូចតាច?នេះសុទ្ធតែជាចម្ងល់?????។
ប្រភពច្បាស់ការពីខេត្តកែបឲ្យដឹងថា៖របងនិងខឿន ដែលបានកំពុងសាងសង់ និងមានចំណុចខ្លះបានសាងសង់ហើយជាស្ថាពរ រង់ចាំជំហានបន្ទាប់គឺលួចចាក់ដី បំពេញទីតាំងទាំងនោះតែម្តង។ អាជ្ញាធរមូលដ្ឋានរាប់ពីថ្នាក់ភូមិ ឃុំ និងស្រុក ខេត្តពិសេសមន្ទីរជំនាញសុទ្ធតែអះអាងដូចគ្នាថា សំណង់ទាំងនេះសុទ្ធតែមិនមានច្បាប់អនុញ្ញាតនោះទេ។ បើដូចនោះមែនហេតុអីនៅតែបិទភ្នែកញ៉ុកក្រចៀកសំងំឲ្យសាងសង់រហូតប៉ុនណាប៉ុនណី?ឬមួយបានសើមមាត់ខ្លះដែរឬ?តើការសាងសង់បែបនឹងធ្វើយប់ឬ?បានជាមានសមត្ថកិច្ចណាទៅហាត់ឬឃាត់គ្រាន់តែបង្អើរដូចដេញចាប?
មេឃុំស្តីទី...
ទស្សនៈ៖ រឿង អភិវឌ្ឍ បឹង កន្សែង នៅ ខេត្តរតនគីរីមេខេត្តរាយការណ៍ទៅសម្តេចផ្សេងជូនដំណឹងទៅពលរដ្ឋផ្សឹងតែ យ៉ាងណាក៍មានផលវិជ្ជមានហើយដែរ
រឿងរ៉ាវដូចជាមិនសូវធំដុំប៉ុន្មានដែលទាក់ទងទៅនឹងគម្រោងពង្រឹកផ្លូវធំនៅជុំវិញបឹងធម្មជាតិមួយកណ្តាលក្រុង ឈ្មោះបឹងកន្សែងក្រុងបានលុងខេត្តរតនៈគីរី។ប៉ុន្តែត្រូវបានធ្លាយដំណឹងទៅដល់សម្តេចនាយក ហ៊ុនសែន និងក្រសួងពាក់ព័ន្ធមួយចំនួនបានជ្រាប ខណៈដែលសម័យទំនើបតាមបណ្តាញហ្វេប៊ុកនេះមន្ត្រីមួយចំនួនតូចចង់លាក់លៀមក៍លំបាកដែរពីព្រោះការពិតនិងភាពយុត្តិធម៌សម្តេចតែងតែមានចិត្តទូលំទូលាយដល់ពលរដ្ឋ។ យ៉ាងណាក្តីមន្ត្រីខ្លះគឺដូចអ្វីដែលសម្តេចធ្លាប់និទានរឿងមន្ត្រីគ្រាប់ល្ពៅគឺនាំឲ្យរាស្ត្ររងការលំបាកនឹងរងទុក្ខវាសមដូចពាក្យចាស់ថា «បើមានសំពៅកុំចោលសំប៉ាន»។
គម្រោងបង្រីកផ្លូវជុំវិញបឹងដើម្បីអភិវឌ្ឍន៍របស់ខេត្តឆ្ងាយមួយនេះទំនងខ្វះការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជីវករដែលពួកគេមានលំនៅដ្ឋានយូរយាណាស់មកហើយនោះ។ ពិសេសចំណុចមួយដែលប្រជាពលរដ្ឋខ្លាច គឺពាក្យអភិវឌ្ឍន៍នេះដែលគេយកទៅប្រើពេលខ្លះមិនត្រូវអត្ថន័យ៖ ពាក្យអភិវឌ្ឍន៍គួរតែរីករាយមិនភ័យខ្លាចមិនខាតបង់ព្រមទាំងផ្តល់ប្រយោជន៍ជាសាធារណៈមិនឲ្យនរណារងគ្រោះឬខាតបង់ដោយមិនសមរម្យនោះឡើយពោលគឺមានភាពប្រសើរជាងមុនៗល្អជាងមុនៗឬរីកចម្រើនទាំងអស់គ្នា។
យោងតាមស្ថានភាពជាក់ស្តែងប្រជាពលរដ្ឋនៅខេត្តឆ្ងាយៗដូចជាខេត្តរតនគីរី ត្រូវបានគេទទួលស្គាល់ថា៖មានចរឹកស្លូតបូតស្មោះត្រង់ជាជនជាតិដែលស្រឡាញ់យុត្តិធម៌ និងតែងតែគោរពមេដឹកនាំជាអាណាព្យាបាលជានិច្ចអាចនិយាយបានថារឿងរ៉ាវល្មមៗដែលរងសម្ពាធពីថ្នាក់លើមិនងាយនឹងហ៊ានតវ៉ានៅឡើយ។
និយាយពីស្ថាប័នរាជរដ្ឋាភិបាលវិញមានច្បាប់មួយដែលបានអនុម័តក្នុងឆ្នាំ២០០៩ គឺអស្សមិករជាច្បាប់មួយដែលមានខ្លឹមសារថា៖ការដកហូតឬយកអចលនទ្រព្យអ្វីពីវិស័យឯកជនយកមកជាប្រយោជរួម ឬដើម្បីប្រយោជសាធារណៈបានដោយមានសំណងសមរម្យជាមុនហើយម្ចាស់ទ្រព្យគប្បីត្រូវតែផ្តល់ជូនដើម្បីរដ្ឋដើម្បីអភិវឌ្ឍន៍។ ការពិតជាក់ស្តែងមួយចំនួនពេលបច្ចុប្បន្នមានមន្ត្រីគ្រាប់ល្ពៅស្ងោច្រើនណាស់និងមានមន្ត្រីខ្លះពូកែលត់ក្រាបថ្នាក់លើជិះជាន់ធាក់ថ្នាក់ក្រោមពូកែលាបពណ៌,ដាក់ស្លាកនិងរាយការណ៍ពន្លើសបន្ថែមនោះ៖
ខាងក្រោមនេះជាភ័ស្តុតាងមួយសូមបងប្អូនជួយស្វែងយល់បន្តិចទាក់ទងទៅនឹងការពង្រីកផ្លូវនៅមាត់បឹងកន្សែង គឺលោកអភិបាលខេត្តរតនគីរីរាយការណ៍ទៅសម្តេចតែទំហ៊ំ១២ម៉ែត្រប៉ុន្តែសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងបាលុងផ្លូវគោល ២៥ ម៉ែត្រឯណោះ។ តើនេះជាការកុហកឬភូតសម្តេចឬខុសបច្ចេកទេស?។
លោក ថងសាវ៉ុន អភិបាលខេត្តវ័យក្មេងដែលទទួលបានតំណែងតាមរយៈកូនថ្នាក់ដឹងនាំជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជា គឺលោកប៊ូថងជាឪពុកអតីតអនុប្រធានក្រុមប្រឹក្សាគណរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលពលរដ្ឋក្នុងខេត្តគោរពខ្លាំងពីវិរភាពនិងស្មោះត្រង់ត្រូវបានគេរាយការណ៍មកថា៖លោកអភិបាលខេត្តវ័យក្មេងរូបនេះមានចរឹកមិនដូចឪពុកឡើយ។
មានគេប្រៀបប្រដូចលោកអភិបាលវ័យក្មេងរូបនេះដូចអ្នកលេងកាតេកាន់សន្លឹកបៀរមានអាត់៣អឹញ្ចឹង គឺមិនញញើតនរណាមួយជារៀមច្បងឬមានគំនិតយោបល់ល្អនោះឡើយ។...
ចាន់ រតនា សង្ឈឹមឈ្នះ ១០០% លើកីឡាករចិន XieWei ថ្ងៃ១៨ធ្នូនេះនៅ SingaporeIndoorStadium
អ្នកលេងគុនចម្រុះ ចាន់ រតនា បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ បានត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតគុនចម្រុះ ឬ MMA តំណាងឲ្យកម្ពុជានាល្ងាចថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ នេះជាមួយជនជាតិចិនទោះបីបញ្ហាកូ កូវិដ១៩ រាតត្បាតលុកលុយក៍ដោយគឺបានហ្វឹកហាត់គ្រប់គ្រាន់សង្ឃឹមឈ្នះដល់ទៅ ១០០ ភាគរយ។ មុនពេលចាកចេញពីភ្នំពេញ ទៅប្រកួត ចាន់ រតនា ប្រាប់តាមទូរស័ព្ទថា ខ្ញុំរម្ពឹងឈ្នះខ្ពស់ពីព្រោះហ្វឹកហាត់បានល្អ និងការតាំងចិត្តខ្ពស់ឈានទៅរកផ្លូវមួយជាលើកទី៤...
កីឡាល្បុក្កតោកម្ពុជា មានសង្ឃឹមខ្ពស់ដណ្តើមមេដាយស៊ីហ្គេម២០២៣
នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាល្បុក្កតោមានការរំពឹងថាអាច នឹងដណ្តើមបានមេដាយច្រើនពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ លោកព្រឹទ្ធាចារ្យរហ័ស្សនាមគ្រូតាក្រមាមាសសានគឹមស៊ានលោកព្រឹទ្ធាចារ្យហុកឈាងគីមនិងអ្នកទ្រទ្រង់គាំទ្រគំនិតគឺលោកវ៉ាត់ចំរើនមន្ត្រីចាន់ខ្ពស់គ្រប់គ្រងកីឡាព្រមទាំងឥស្សរជនឆ្នើមៗបន្ថែមទៀតបានធ្វើឲ្យកីឡាល្បុុក្កតោកម្ពុជាកំពុងតែឈានទៅរកមានភាពល្បីល្បាញទាំងក្នុងនឹងអន្តរជាតិមកដល់បច្ចុប្បន្ន។
លោកអ៊ូតារា ដែលទទួលភារៈកិច្ចជាអគ្គលេខាធិការសហព័ន្ធមានលោកបណ្ឌិតច័ន្ទសារុនជាប្រធានសហព័ន្ធព្រមទាំងថ្នាក់ដឹកនាំដទៃទៀតរួមទាំងគ្រូបង្វឹកវ័យក្មេងៗកំពុងធ្វើឲ្យសកម្មភាពល្បុក្កតោកម្ពុជាមានភាពរីកចម្រើនគួរឲ្យមោទនភាពដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការដណ្ដើមមេដាយឱ្យបានច្រើនក្នុងនាមជាម្ចាស់ផ្ទះនិងជាម្ចាស់ដើមនៃក្បាច់គុនប្រពៃណីមួយនេះ។
លោកវ៉ាត់ចំរើនក្នុងឋានៈជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជានិយាយថា៖យើងរួមគ្នាត្រៀមខ្លួនយ៉ាងដុតដៃដុតជើងខណៈដែលការត្រៀមខ្លួននេះគឺមិនមែនគ្រាន់តែជាការត្រៀមខ្លួនដើម្បីស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាផ្ទះប៉ុណ្ណោះទេប៉ុន្តែក៏ជាការត្រៀមខ្លួនដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌមនុស្សជាតិរបស់អង្គការយូនីស្កូផងដែរ។យើងមានសាក្ខីកម្មព្រមទាំងសក្តានុពលល្អគ្រប់គ្រាន់ដោយផ្តោតទៅលើវិញ្ញាសាជាច្រើនមានសម្តែងនិងប្រយុទ្ធលក្ខណៈឯកត្តជននិងជាក្រុម។ជាមួយគ្នានេះដើម្បីសម្រេចគោលដៅឆ្ពោះទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាប្រភេទកីឡាគុនល្បុក្កតោមានការងារច្រើនណាស់ដែលត្រូវធ្វើបន្តទៀតពីព្រោះគុនល្បុក្កតោគឺជាអត្តសញ្ញាណជាតិព្រលឹងជាតិទាំងមូលពិសេសកម្ពុជាគឺជាម្ចាស់ដើមនៃក្បាច់គុននេះនិងជាប្រភេទកីឡាប្រពៃណីជាតិខ្មែរហេតុនេះមិនអាចមានចំណាត់ថ្នាក់ក្រោមប្រទេសដទៃនៅក្នុងតំបន់អាស៊ានបានឡើយក្នុងស៊ីហ្គេម២០២៣នេះ។
លោកបន្ថែមថាល្បុក្កតោយើងធ្វើសកម្មភាពជាបណ្តើរៗត្រៀមរៀបចំបទបញ្ជាការប្រកួតក្នុងកម្រិតអន្តរជាតិដោយពិនិត្យលើគោលការណ៍លើប្រភេទកីឡាប្រយុទ្ធមួយចំនួនរបស់អន្តរជាតិក៏ដូចជាគោលការណ៍នៃការប្រកួតស៊ីហ្គេមទាំងអស់នេះមិនមែនជារឿងសាមញ្ញឬងាយស្រួលនោះទេដោយសារតែនេះគឺជាវិញ្ញាសាថ្មីនៅស៊ីហ្គេមហើយយើងក្នុងនាមម្ចាស់ផ្ទះមានឱកាសដាក់បញ្ចូលកីឡាប្រពៃណីជាតិយើងដោយតស៊ូមតិទម្រាំឱ្យគណៈកម្មការស៊ីហ្គេមទទួលយកគឺជារឿងមោទនភាព។
លោកអ៊ូតារាអគ្គលេខាធិការសហព័ន្ធនិយាយថា៖ សម្រាប់ការហ្វឹកហាត់ និងសម្រាំងកីឡាករក៏ត្រូវបានត្រៀមខ្លួនយ៉ាងល្អពិសេសជាងពេលមុនៗពោលមានផែនកីឡាការិនីនិងផែនកីឡាករផ្នែកសម្ដែងនិងប្រយុទ្ធជាដើមដែលអាចឱ្យកម្ពុជាជឿជាក់ថាកីឡាករផ្នែកនេះគឺមានធនធានពិតប្រាកដសមជាកីឡាប្រពៃណីរបស់ខ្មែរមានសកត្តានុពលល្អលើឆាកអន្តរជាតិដោយយ៉ាងណាក៍ត្រូវតែមាឆនប្រៀបជាងប្រទេសដទៃ។ លោកអ៊ូតារាបន្តថា៖ទាក់ទងទៅនឹងវិញ្ញសាប្រកួតកីឡាករម្នាក់ៗគ្រប់វិញ្ញាសាក៏ត្រូវបានសម្រាំងយកមកបណ្ដុះដោយយកចិត្តទុកដាក់ដើម្បីពង្រឹងសមត្ថភាពឱ្យក្លាយជាធនធានលើឆាកអន្តរជាតិនោះផងដែរ។ចំណុចមួយទៀតយើងកំពុងប្រមូលផ្ដុំនូវអ្នកមានសមត្ថភាពឱ្យមកធ្វើជាគ្រូបង្វឹក ល្អនឹងចេញទៅបង្កើតល្បុក្កតោនៅប្រទេសក្នុងអាស៊ានយ៉ាងតិចចំនួន៤ប្រទេសដើម្បីបានចូលរួមប្រកួតក្នុងស៊ីហ្គេមនេះ។វិញ្ញាសាដាក់ឲ្យប្រកួតមានគម្រោងពី២០ទៅ២៥ក្នុងនោះមានវិញ្ញាសាសម្តែងទម្រង់មេគុនទាំងអាវុធមានមុខ ឬអាវុធឥតមុខ មេគុនដៃសមយុទ្ធ និងវិញ្ញាសាប្រយុទ្ធជាដើមស្របតាមច្បាប់កីឡារបស់ស៊ីហ្គេម។
តាមការបញ្ចាក់ពីលោកគ្រូតាក្រមាមាសសានគឹមស៊ាននិងលោកអ៊ូតារាអគ្គលេខាធិការឲ្យដឹងថា៖បច្ចុប្បន្នប្រទេសចំនួន៥ទទួលយកការហ្វឹកហាត់គុនល្បុក្កតោដូចជាប្រទេសវៀតណាម ,ហ្វីលីពីន,ឡាវ,ម៉ាឡេស៊ី,មីយ៉ាន់ម៉ាជាដើមហើយជាបន្តបន្ទាប់នឹងមានច្រើនប្រទេសបន្ថែមទៀតដើម្បីមានវត្តមានលើការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។លោកបន្តថានៅឆ្នាំ២០២២កម្ពុជានឹងរៀបចំការប្រកួតមួយដែលមានឈ្មោះPre-SEA Games(មុនការប្រកួតផ្លូវការ)ដែលឲ្យតែប្រភេទកីឡាថ្មីត្រូវរៀបចំការប្រកួត Pre-SEA Gamesនេះដែលជាគោលការណ៍របស់ស៊ីហ្គេម។លោកអ៊ូតារាបន្ថែមថាទោះបីបញ្ហាកូវីដ១៩ផ្ទុះតែការហ្វឹកហាត់យើងមានជម្រើសថ្មីមួយហ្វឹកហាត់រួមដោយស្នាក់នៅរួមគ្រប់គ្រងបានល្អមិនអនុញាតិចេញជួបអ្នកក្រៅគឺហាត់នៅលើផ្ទះលេខ៣០Cផ្លូវ៣៧១បឹងទំពុនរាជធានីភ្នំពេញដែលមានលោកប្រធានសហព័ន្ធជួលឲ្យ៕
ឆ្នាំ២០២០ជាឆ្នាំយុទ្ធសាស្ត្រសម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជាត្រៀមឈានទៅដណ្ដើមមេដាយពីស៊ីហ្គេមឆ្នាំ២០២៣
មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានចាត់ទុកឆ្នាំ ២០២០ ថា ជាឆ្នាំយុទ្ធសាស្ត្រសម្រាប់ឈានទៅដណ្ដើមមេដាយពីស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានថ្លែងបែបនេះ គឺក្នុងពេលដែលអ្នកសារព័ត៌មានបានជួបផ្ទាល់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីពេលថ្មីៗនេះ។ លោកថា តាមផែនការមេស៊ីហ្គេម គឺសហព័ន្ធមានគម្រោងបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសជឿនលឿនផ្សេងៗ ហើយក៏មានគម្រោងអញ្ជើញគ្រូពីបរទេសឲ្យមកជួយបង្វឹកបង្ហាត់កីឡាករ-ការិនីនៅក្នុងស្រុក ក៏ដូចជាអញ្ជើញអ្នកជំនាញពីសហព័ន្ធអន្តរជាតិឲ្យមកជួយបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរបស់យើងឲ្យមានសមត្ថភាពកម្រិតអន្តរជាតិផងដែរ ប៉ុន្តែអ្វីៗត្រូវបានអាក់ខានទាំងអស់ដោយសារវិបត្តជម្ងឺកូវីដ១៩។
លោកថា ទោះបីជាមានឧបស័គ្គ រារាំងបែបនេះក្ដីក៏សហព័ន្ធបានខិតខំរៀបចំកម្មវិធីឲ្យកីឡាករ-ការិនី ព្យាយាមហ្វឹកហាត់ដោយខ្លួនឯងតាមផ្ទះមិនដែលអាក់ខានឡើយ។ ដូច្នេះលោកសង្ឃឹមថា ស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាមគឺជាវេទិកាសម្រាប់ធ្វើតេស្តសមត្ថភាពកីឡាករ-ការិនីកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោកអគ្គលេខាធិការបានបន្ថែមថា នៅស៊ីហ្គេមឆ្នាំ២០២៣សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានដាក់ទិសដៅថាត្រូវតែរកមេដាយឲ្យបានទោះបីមិនទាន់ហ៊ានធានាបានដល់មេដាយមាសក៏ដោយ។
សូមបញ្ជាក់ថា កាយសម្ព័ន្ធជាប្រភេទកីឡាអូឡាំពិកមួយដែលមានការពេញនិយមខ្លាំងលើពិភពលោក ។...
លោក ជួប វុត្ថា មានបទពិសោធន៍តិចក្នុងកីឡាទទួលបានផ្លែផ្កាពេញចិត្តជាអ្នករៀបចំ
លោកជួបវុត្ថាគឺជាអ្នកអត្ថាធិប្បាយដ៍មានប្រជាប្រិយ៍និងទាក់ទាញដែលមានរហ័ស្សនាម MCVUTHA នៅសង្វៀនលំដាប់ពិភលោកម៉ាស់ហ្វៃខេមបូឌារបស់ទូរទស្សន៍ថោនរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ក្រៅពីការងារនេះលោក MCVUTHA ជាអ្នកផ្គូផ្គងសមាសភាពអ្នកប្រដាល់ត្រួតពិនិត្យកីឡាករនិងតាមដានប្រវត្តិប្រកួតស្រង់ទិន្នន័យដើម្បីរៀបចំឡើងប្រកួតឲ្យមានតម្លាភាពនិងគុណភាពសមត្ថភាព។ការងារដ៍សកម្មរបស់និងពោលពេញទៅដោយចំណង់ចំណូលចិត្តរបស់លោក MCVUTHA ក្នុងការទំនាក់ទំនងកីឡាករនាំឲ្យលោកឲ្យមានការយល់ដឹងព្រមទាំងសមត្ថភាពខ្ពស់អាចកំណត់សំគាល់បាននូវសមត្ថភាពប្រហាក់ប្រហែលរបស់កីឡាករធ្វើឲ្យលោកជួបវុត្ថា បានធ្វើខ្លួនរហូតក្លាយជាអ្នកផលិតករកម្មវិធីTVដ៍ពេញនិយមជាមួយដៃគូវ័យក្មេងដែលអត្ថាធិប្បាយជាភាសាអង់គ្លេសម្នាក់ទៀតគឺកញ្ញាពិធីការិនី vicKyក្នុ ងភាពលេចធ្លោ។
ក្នុងបទពិសោធត្រឹមមួយឆ្នាំក្នុងសកម្មភាពរៀបចំការប្រកួតលោកMCVUTHAបានធ្វើឲ្យមហាជនភាគច្រើនស្គាល់ច្បាស់ជាពិធីករដែលមានវោហាស័ព្ទរាក់ទាក់សម្លេងពិរោះលក្ខណៈទន់ភ្លន់ក្នុងកម្មវីធិប្រដាល់គុនខ្មែរប្រចាប់បញ្ចូលកម្មវិធី MasFight Cam bodia នៅកម្ពុជាលើសង្វៀនថោនតែមួយកត់នារាល់យប់ថ្ងៃអាទិត្យ។
ប្រភពជាច្រើនក៍ចង់ដឹងថាតើលោក MC VUTHA មានប្រភពមកពីណានិងមានចំណង់ចំណូលចិត្តដូចម្តេចក្នុងសកម្មភាពកីឡា?
នៅក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍លោក MCVutha ឲ្យដឹងថាលោកជាកូនអ្នកកសិករធម្មតាដែលរស់នៅធ្វើចំការរបបដាំដុះមកពីស្រុកកៀនស្វាយខេត្តកណ្ដាលគឺជាកូន ជាកូនទី២ក្នុងចំណោមបងប្អូនចំនួនទាំង៥នាក់។បច្ចុប្បន្នលោកមានអាយុ៣២ឆ្នាំមានភរិយានិងកូនចំនួន២នាក់រួចទៅហើយ។ លោកបានបញ្ចាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំ២០០៦។ លោកបានឡើងមករស់នៅរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០០៧ រស់នៅជាមួយម្ដាយមីងនៅក្នុងបន្ទប់តូចល្មមមួយដើម្បីបាំងខ្យល់បាំងភ្លៀងក្នុងលក្ខណៈកំសត់និងក្រីក្រលំបាកទៅតាមជីវភាពជាក់ស្តែងរបស់ក្រុមគ្រួសាររបស់លោក។ទោះជាយ៉ាងណាសេចក្តីព្យាយាមរបស់លោកជាការតស៊ូប្រឹងប្រែងក្នុងជីវិតបានជួយឲ្យលោកជួបវុត្ថាបំពេញក្ដីស្រមៃរបស់លោកដើម្បីបានចូលសិក្សានៅសកលវិទ្យាល័យបានដល់ត្រើយ។
លោក MCVUTHA...
កុក បូរីស៖ កីឡាករក្មេងៗភ្នំពេញក្រោនមានការរីកចម្រើនជាងមុន
ខ្សែការពារ កុក បូរីស បានវិលមករួមរស់ជាមួយភ្នំពេញក្រោនសាជាថ្មីនៅរដូវកាល ២០២០ នេះ ក្រោយវិលទៅបារាំងវិញកាលដើមឆ្នាំ ២០១៨។ គេធ្លាប់ចំណាយពេលនៅក្រុមជើងឯក MCL ៦សម័យពី ២០១២ ដល់ដំណាច់ ២០១៧ ។
បន្ទាប់ពីខកខានលេងជាមួយគ្នាពីររដូវកាលមក បូរីស មើលឃើញថា កីឡាករក្មេងៗភ្នំពេញក្រោនភាគច្រើនមានការរីកចម្រើនជាងមុន ព្រោះពួកគេបានប្រលូកច្រើនក្នុងការប្រកួត Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន...
ប្រវត្តិជួបគ្នារវាង ភ្នំពេញក្រោន និងណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន
នេះជារដូវកាលទី ១៤ នៃពានសម្ដេច ហ៊ុន សែន បន្ទាប់ពីកកើតនៅឆ្នាំ ២០០៧ មក។ ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន បានជួបគ្នាបីលើកនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០០៧ ដែលពាននេះដំណើរការលើកដំបូង ឆ្នាំ ២០១០ និងឆ្នាំ ២០២០ នេះ។
ណាហ្គាវើលដ៍ (ណាហ្គាខប) ឈ្នះ ភ្នំពេញក្រោន ៤-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងពានសម្ដេចឆ្នាំ...