
ភ្នំពេញៈ គ្រូបង្វឹកបាល់ទះវិសាខាលោក សាន សុក្រិត និង ប្រធានក្រុម សួន ចាន់ណារ៉ូ បានចេញដំណើរទៅប្រទេសថៃកាលពីព្រឹកមិញថ្ងៃទី២១ ខែមីនានេះ ដើម្បីសង្កេតរបៀបនៃការរៀបចំកម្មវិធីប្រកួតលីគបាល់ទះ និងការប្រកួតរស់ថៃ។
គ្រូបង្វឹករូបនេះ បានឲ្យដឹងថា លោកស្នាក់នៅទីនោះចំនួន ៤ថ្ងៃ ពោលគឺមកវិញថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩។
លោកបន្តថា៖«ទៅនេះមើលការរៀបចំការប្រកួតលីគបាល់ទះ Soccer League នៅថៃនេះ គឺដើម្បីមើលពីការប្រកួតរបស់គេ និងរៀបរៀបចំរបស់គេ ដើម្បីយកមករៀបចំអភិវឌ្ឍន៍ក្រុមបាល់ទះវិសាខាឲ្យមានកម្រិតខ្ពស់»។
ការចេញដំណើរទៅថៃនេះគឺទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្លឹបឯកឧត្ដម ស សុខា ក្នុងគោលបំណងពង្រឹងក្លឹប៕
Loading...