លោក វ៉ាត់ ចំរើន៖ គ្រូបង្វឹកគឺជាអ្នកដឹកនាំដ៏សំខាន់បំផុតក្នុងការស្វែងរកជោគជ័យសម្រាប់ការប្រកួតនានា

503
Vath Chamroeun: Coach is the most important leader in finding matches for matches.

ភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាមានប្រសាសន៍ថា គ្រូ​បង្វឹកមានតួនាទីជាអ្នកដឹកនាំសំខាន់បំផុត ក្នុងការនាំផ្លូវដឹកនាំកីឡាករ កីឡាការិនី ឈាន ទៅរកភាពជោគជ័យ សម្រាប់ការប្រកួតនានា។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ប្រសិនគ្រូបង្វឹកមិនយកចិត្តទុកដាក់ឱ្យពួកគេ​ធ្វើទំនើបកម្មខ្លួន​ឯងជា​ប្រចាំតាម​រយៈការបណ្តុះ​បណ្តាល​ទេ នោះគុណផលរបស់ពួកគេនឹង ដើរថយក្រោយជាក់​ជាមិនខាន។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមជាគ្រូបង្វឹកត្រូវធ្វើឱ្យ​សិស្សរបស់ខ្លួនមានការ​ភ្ញាក់ផ្អើល និងអ្វីដែលថ្មីៗ ក្នុង​ពេលហ្វឹកហាត់ មិនមែនឱ្យពួកគេជួប​ប្រទះ​អ្វីដែលថ្មី ក្នុងពេល ប្រកួតនោះទេ ដោយគ្រូ​គប្បីត្រូវ​ណែនាំកីឡាករ កីឡា​ការិនីរបស់ខ្លួន​ឈ្វេងយល់ពីការ​អនុវត្តថ្មី ស្របទៅតាមសម័យកាល ផែន​ការរបស់គ្រូដាក់ឱ្យ។

ឯកឧត្តមបានបន្ដថា ការអនុវត្ត​តាមអ្វី ដែលថ្មី តាមលក្ខណៈពិសេសបច្ចេកទេសថ្មីកែប្រែយ៉ាងម៉ិច ទាំង​បទ​បញ្ជាការប្រកួត និង បច្ចេកទេសជាដើម។ ដូច្នេះ ត្រូវរៀបចំផែនការបណ្តុះ​បណ្តាល​ឱ្យបាន​ច្រើនក្នុង១ឆ្នាំៗដល់ ក្រុម​ជម្រើសជាតិជាប្រចាំ។

ឯកឧត្ដមអគ្គលេខាធិការបន្ថែមថា ការបណ្តុះបណ្តាល គ្រូបង្វឹក ត្រូវមានលក្ខណៈពិសេស ដោយគ្រូ និង អត្តពលិកមានពេលខ្លះគ្រូត្រូវស្នាក់នៅជាមួយកីឡា ករ ដើម្បីបណ្តុះបណ្តាលរួមគ្នា ផ្នែកចិត្តសាស្រ្ត និងផែនការ ហ្វឹកហាត់រួមគ្នាជាដើម។

ឯកឧត្តមក៏បានអំពាវនាវដល់សហព័ន្ធកីឡាជាតិទាំងអស់ថា ចាប់ពីពេលនេះ តទៅ យើងរត់ទាំងអស់គ្នា រត់ឱ្យត្រូវទិសដៅ រត់ឱ្យត្រូវគោលការបច្ចេកទេសច្បាស់លាស់ ហើយត្រូវ អារកាត់នូវអ្វីៗ ដែលជាភាពអសកម្ម រៀបចំមាគ៌ា​បច្ចេកទេសឱ្យបានល្អិតល្អន់ ហើយជំរុញការ អនុវត្តឱ្យ​មានប្រសិទ្ធភាព ដើម្បីឆ្ពោះ​ទៅ​ស្វែង​រកមេដាយនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ប្រភព៖ AKP

Loading...