ភ្នំពេញៈ ក្លិបបាល់ទាត់ វិសាខា កាលពីម្សិលមិញ បានប្រកាសជាសាធាណៈនៅលើគេទំព័រហ្វេសប៊ុករបស់ខ្លួន ថាក្លិបបានសម្រេចចែកផ្លូវគ្នាជាមួយ លោក Fernando Vitorino គ្រូបង្គោលរបស់ក្រុមយុវជន U-15 ជាផ្លូវការហើយ បន្ទាប់ពីផុតកិច្ចសន្យារវាងភាគីទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្លិបបានបញ្ជាក់ថា៖«ក្លិបកីឡាបាល់ទាត់ វិសាខា សូមប្រកាសថា៖ ក្លិបបានសម្រេចចែកផ្លូវគ្នាជាមួយលោក Luis Fernando Vitorino គ្រូបង្គោលរបស់ក្រុមយុវជន U-15 នៃក្លិបកីឡាបាល់ទាត់វិសាខា ជាផ្លូវការហើយ បន្ទាប់ពីផុតកិច្ចសន្យារវាងភាគីទាំងពីរ»។
ទោះជាយ៉ាងណា ក្លិប វិសាខា ក៏បាន អរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់លោក Luis Fernando Vitorino ដើម្បីរួមចំណែកអភិវឌ្ឍក្រុមយុវជនរបស់យើងនាពេលកន្លងមក និងបានជូនពរលោកគ្រូទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគតផងដែរ ។
គួររំឮកថា លោក Luis Fernando Vitorino បានមកចូលរួមជាមួយភ្នំពេញក្រោន កាលពីខែមេសា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងជាមួយក្រុមថ្នាលយុវជន មុននឹងនៅដើមឆ្នាំ២០១៩ ត្រូវបានតម្លើងមកជាគ្រូអ្នកចាំទីក្រុមឈុតធំ បន្ទាប់ពីដំណើរមកដល់របស់បងប្រុសលោក លោក Leonardo Vitorino ឡើងមកធ្វើជាគ្រូឈុតធំ លោកត្រូវបានគេស្គាល់ច្បាស់នៅពេលដែលរួមដំណើរជាមួយបងប្រុសដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីអំឡុងឆ្នាំ២០១៧៕