ក្រុមបាល់ទះជម្រើសជាតិអាមេរិកផ្នែកនារីឈ្នះជើងឯក៣សម័យកាលជាប់ៗគ្នាក្នុងពានរង្វាន់ FIVB

113

ក្រុមបាល់ទះជម្រើសជាតិអាមេរិកផ្នែកនារីបានឈ្នះជើងឯក៣សម័យកាលជាប់ៗគ្នាក្នុងពានរង្វាន់បាល់ទះ 2021 FIVB Volleyball Women’s Nations League ក្រោយយកឈ្នះក្រុមប្រេស៊ីល នៅយប់ថ្ងៃសុក្រ នៅកីឡដ្ឋាន Rimini Fiera ក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី។

សរុបលទ្ធផល៖
– វគ្គផ្ដាច់ព្រ័ត្រ ប្រេស៊ីល ១-៣ អាមេរិក (២៨-២៦,២៣-២៥,២៣-២៥,២១-២៥)
– វគ្គចំណាត់ថ្នាក់លេខ៣ ជប៉ុន ០-៣ ទួរគី (១៩-២៥,១៦-២៥,១៧-២៥)

ចំណែកចំណាត់ថ្នាក់ក្រុមដែលចូលរួមមាន លេខ៥ ចិន, លេខ៦ សាធារណរដ្ឋដូមីនីក, លេខ៧ហុល្លង់, លេខ៨ រុស្ស៊ី, លេខ៩ បែលហ្សិក, លេខ១០ អាល្លឺម៉ង់, លេខ១១ ប៉ូឡូញ, លេខ១២ អ៊ីតាលី, លេខ១៣ សែប, លេខ១៤ កាណាដា, លេខ១៥ កូរ៉េខាងត្បូង និងលេខ១៦ ថៃ។

គួរបញ្ជាក់ផងដែរថាពានរង្វាន់ FIVB Volleyball Women’s Nations League ទើបបង្កើតឡើងបាន៣លើកប៉ុណ្ណោះ ពោលគឺបង្កើតដំបូងនៅឆ្នាំ២០១៨ ក្នុងទីក្រុង Nanjing ប្រទេសចិន ហើយអាមេរិកជាប់លេ១ ក្រោយឈ្នះទួរគី ហើយនៅឆ្នាំ២០១៩ បន្តធ្វើនៅទីតាំងដដែលក្នុងប្រទេសចិន ហើយអាមេរិក បានយកឈ្នះប្រេស៊ីល ៣សិតទល់២សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ នៅឆ្នាំ២០២០ ព្រឹត្តិការណ៍នេះគ្រោងធ្វើឡើងនៅប្រទេសចិនទៀត តែត្រូវរំសាយវិញ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

Loading...