ក្រុម U-17 វិសាខា ប៉ះ U-18 បឹងកេតយប់នេះ ក្នុងជំនួបសប្ដាហ៍ទី៤

462

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ នៃក្លិបកីឡាបាល់ទាត់វិសាខា នឹងបន្ដជួបក្រុមយុវជន U-18 នៃក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី នាវេលាម៉ោង ៧យប់នេះ ក្នុងជំនួបវគ្គសន្សំពិន្ទុជើងទី១ សប្ដាហ៍ទី៤ នៃពានរង្វាន់ KMH Cup U-18 ឆ្នាំ២០១៩ នៅលើទីលាន KMH Park តាមបណ្ដោយផ្លូវវេងស្រេង ។

នេះគឺជាការប្រកួតទី៣ របស់ក្រុម U-17 វិសាខា តែជាប្រកួតទី៤ របស់ក្រុម U-18 បឹងកេត ខណៈលទ្ធផ​លបណ្ដោះអាសន្នក្រុមទាំងពីរ មាន ៦ពិន្ទុស្មើគ្នា ។ ដូច្នេះការប្រកួតយប់នេះ អាចចាត់ទុកជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមទាំងពីរ ក្នុងការរក្សា និងប្រជែងកៅអីកំពូលតារាងសប្ដាហ៍ទី៤ ត្បិត ៣សប្ដាហ៍កន្លងមក កៅអីកំពូលតារាង គឺគ្រប់គ្រងដោយក្រុម U-17 វិសាខា ។

គួរបញ្ជាក់ថា ពានពាក់កណ្ដាលអាជីព KMH Cup U-18 រដូវកាលទី២ គឺមាន ៧ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ២ជើង ដើម្បីស្វែងក្រុមមានពិន្ទុខ្ពស់ៗជាងគេឡើងវគ្គបន្ដ ។ ចំណែលលទ្ធផល ២ប្រកួតដំបូងរបស់ក្រុម U-17 វិសាខា សុទ្ធតែទទួលបានជ័យជម្នះ ហើយប្រកួតទី៣ យប់នេះ ថ្នាក់ដឹកនាំ ក៏រំពឹងក្រុមក្មេងខ្ចី ទើបបង្កើតបានជាង ៤ខែនេះ នឹងបន្ដធ្វើបានល្អ ដើម្បីរក្សានូវកៅអីកំពូលតារាងផងដែរ ៕

តារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី៣ នៃពាន KMH Cup U-18 2019(រូបភាព៖ KMH Cup)។

 

Loading...