បុរសខ្មែរ​២នាក់ជិះកង់ជាង៣០០០គីឡូម៉ែត្រ​ពីខ្មែរដល់​សិង្ហបុរី

528
Two Cambodian men ride over 3000 km from Cambodia to Singapore

ភ្នំពេញៈបុរស​ខ្មែរ​២​នាក់​បាន​ប្រើ​ពេល​រហូត​ដល់​២៥​​ថ្ងៃ ​ដើម្បី​ជិះ​កង់​​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ដោយ​​ជោគជ័យ​។ នេះ​ជា​​​ឯកត្តកម្ម​ថ្មី​មួយ​ដែល​​បុរស​ខ្មែរ​អាច​ធ្វើ​បាន​តាម​រយៈ​កម្លាំង​កាយ​សុទ្ធ​សាធ​ និង​ជា​កត្តា​ជំរុញ​មនុស្ស​ឲ្យ​ព្យាយាម​​ជិះ​កង់​ដើម្បី​សុខភាព។

Two Cambodian men ride over 3000 km from Cambodia to Singapore

តាម​ Facebook ឈ្មោះ​ ចន ខារីន បាន​បង្ហោះ​សារ​ និង​រូប​ភាព​ជា​ច្រើន​ថា ៖«៣០០០​គីឡូម៉ែត្រ​ ២៥​ថ្ងៃ​ជា​ឯកត្តកម្ម​ និង​ជា​ការ​លត់​ដុំ​ខ្លួន​​ម៉ា​ slim។ អរគុណ​ដល់​ពុក​ម៉ែ​​បង​ប្អូន​ដែល​តែង​តែ​បាន​លើក​ទឹក​ចិត្ត​​តាម​ផ្លូវ​​ជា​រៀង​មក។ គោល​ដៅ​បាន​បញ្ចប់​ហើយ»។

ដំណើរ​ជិះ​កង់​ដ៏​វែង​ឆ្ងាយ​នេះ​​​គឺ​ប្រើ​ពេល​២៥​ថ្ងៃ​​ដែល​១​ថ្ងៃ​ជិះ​ចម្ងាយ​ប្រហែល​ជា ​១០០​គីឡូម៉ែត្រ​​ដែល​សរុប​ចម្ងាយ​​ផ្លូវ ​៣០០០​គីឡូម៉ែត្រ​ ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្លង​​កាត់​​ប្រទេស​ឡាវ​ ​ថៃ​ ម៉ាឡេស៊ី​ រហូត​ដល់​ប្រទេស​សិង្ហបុរី។

កត្តា​នេះ​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ព្យាយាម​ និង​អត់​ធន់​ជា​​មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ​សម្រាប់​គោល​ដៅ​របស់​​ខ្លួន​ និង​​ដើម្បី​សុខភាព​ល្អ​ រាង​កាយ​មាំមួន​ផ្ទាល់​ខ្លួន ហើយ​ក៏​ជា​គំរូ​ដល់​​អ្នក​ដទៃ​ផង​ដែរ៕​​

 

Loading...