កីឡាចំនួន៣ប្រភេទដែលជ្រើសឲ្យប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១

380

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាក្នុងផែនការប្រចាំឆ្នាំ២០២១ដើម្បីឆ្ពោះទៅរកសក្តានុពលនៃព្រឹត្តិការណ៍កីឡាអាស៊ីអគ្នេយ៍ដែលហៅកាត់ថាស៊ីហ្គេមដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣នោះរាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យក្រសួងអប់រំរៀបចំប្រកួតជើងឯកនូវកីឡាចំនួន៤ប្រភេទគឺមានកីឡាគុនខ្មែរ,គុនល្បុក្កតោ,បាល់បោះ និងវ៉ូវីណាមក្នុងឆ្នាំ២០២១នេះ។

ជាមួយនឹងប្រតិបត្តិការជាក់ស្តែងដោយមានការប្រជុំរៀបចំគម្រោងនោះលទ្ធផលជាក់លាក់គឺនៅសល់តែកីឡាចំនួន​៣ប្រភេទប៉ុណ្ណោះមានកីឡាគុនល្បុក្កតោ,​​ កីឡាប្រដាល់គុនខ្មែរ និងបាល់បោះ ខណៈដែលគម្រោងចាស់វ៉ូវីណាមត្រូវបានប្រទេសវៀតណាមសុំធ្វើម្ចាស់ផ្ទះមុនសិនហើយកម្ពុជាមិនធ្វើម្ចាស់ផ្ទះទេ។ នេះតាមការបញ្ជាក់របស់លោកហួតសេងទ្រីប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍កីឡានៃអគ្គនាយកដ្ឋានកីឡា។តាមសង្កេតជាទូទៅពីលទ្ធភាពមានកីឡាចំនួនពីរប្រភេទគឺប្រដាល់គុនខ្មែរ និងល្បុក្កតោដែលជាកីឡាប្រពៃណីបុរាណខ្មែរផងមានប្រជាប្រិយ៍ខ្លាំងផងក្នុងការរៀបចំធ្វើម្ចាស់ផ្ទះដោយរម្ពឹងមានប្រៀបឈ្នះមេដាយច្រើនឬមានចំណាត់ថ្នាក់ល្អ។ចំណែកប្រភេទកីឡាបាល់បោះគឺទំនងជាលំបាកលំបិនក្នុងការប្រកួតប្រជែងរកចំណាត់ថ្នាក់ឲ្យបានល្អណាស់ពីព្រោះក្នុងកម្រិតប្រទេសអាស៊ាននេះមានកីឡាករគេល្អខ្លាំងៗជាង។

លោករស់សុវាចាអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាមិនអាចឆ្លើយតបបានភ្លាមៗដោយសារលោកអះអាងថានៅជាប់រវល់ប៉ុន្តែលោកហួតសេងទ្រីប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍កីឡានៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា៖តាមរយៈប្រជុំបច្ចេកទេសចុងក្រោយជាគោលការណ៍អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាសម្រេចរៀបចំធ្វើការប្រកួតកីឡាកម្រិតអាស៊ីអគ្នេយ៍ចំនួន៣តែប៉ុណ្ណោះគឺបាល់បោះប្រដាល់គុនខ្មែរនិងគុនល្បុក្កតោក្នុងឆ្នាំ២០២១នេះ។

ស្តីពីស្ថានភាពកីឡាល្បុក្តោវិញលោកអ៊ូតារាអគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោឲ្យដឹងថា៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគ្រោងនឹងរៀបចំការប្រកួតកីឡាគុនល្បុក្កតោជើងឯក អាស៊ីអាគ្នេយ៍ជាលើកដំបូង នាខែតុលាឆ្នាំ២០២១នេះ។លោកអ៊ូតារា បញ្ជាក់ថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កម្រិតអាស៊ីអាគ្នេយ៍នេះ គឺជាកិច្ចការធំមួយរបស់សហព័ន្ធដែលត្រូវបំពេញកិច្ចការចាប់ពីដើមឆ្នាំ២០២១តែម្តង។ក្នុងនោះដូចជាការបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ បញ្ជូនអ្នកជំនាញគុនល្បុក្កតោទៅបង្វឹកកីឡាករ កីឡាការិនីនៃបណ្តាប្រទេសដែលជាសមាជិកក្នុងអាស៊ីអាគ្នេយ៍។

លោកវ៉ាត់ចំរើនអគ្គលេខាធិការនិងជាអគ្គNOCC មានប្រសាសន៍ថា៖ក្នុងនាមជាម្ចាស់ក្បាច់គុនព្រលឹងវប្បធម៌មួយនេះ ក៏ត្រូវតែពង្រឹងគុណភាពបន្ថែមលើមន្ត្រីគណៈកម្មការរៀបចំការប្រកួតមាន អាជ្ញាកណ្តាល ចៅក្រម កីឡាករ កីឡាការិនីជម្រើសជាតិនេះតែម្តងដើម្បីជូលប្រកួត។លោកបន្តថា កាលបរិច្ឆេទនៃការប្រកួត គ្រោងនឹងធ្វើឡើងនាខែតុលា ឆ្នាំ២០២១ដោយសហព័ន្ធកំពុងសិក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា។ក្នុងព្រឹត្តិការណ៍នេះ គឺមានប្រទេសចូលរួមម្ចាស់ផ្ទះកម្ពុជា, ហ្វីលីពីន, ឡាវ, វៀតណាម, និងមីយ៉ាន់ម៉ា ដែលគ្រោងនឹងប្រកួតលើ២០វិញ្ញាសា ក្នុងនោះមានវិញ្ញាសាសម្តែងទម្រង់មេគុន និងវិញ្ញាសាប្រយុទ្ធ។យើងត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដូចជាក្រុមបច្ចេកទេសជាងធ្វើទីលានប្រកួត ដើម្បីសម្រួលឲ្យកាន់តែមានសុវត្ថិភាពដល់ការប្រកួត និងផ្តល់ភាពងាយស្រួលដល់ក្រុមការងារបច្ចេកទេសផងដែរ។

លោកតែមម៉ីនអគ្គលេខាធិការរងNOCCនិងជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរមានប្រសាសន៍ថា៖តាមគម្រោងគុនខ្មែរអាស៊ីអាគ្នេយ៍នេះគ្រោងធ្វើក្នុងខែកញ្ញាឆ្នាំ២០២១តាមការនែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា។ លោកតែមម៉ីនក្នុងនាមអនុប្រធានសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិផងនោះលោកបានបន្តថា៖យើងកំពុងគិតថានឹងលើកគម្រោងប្រកួតប៉ុន្មានប្រភេទទម្ងន់ដោយយកគំរូប្រភេទទម្ងន់នៅក្នុងស៊ីហ្គេមមុនៗ។ទោះជាយ៉ាងណាយើងសហការជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិក្នុងការទំនាក់ទំនងសមាជិកក្រៅប្រទេសក្នុងអាស៊ានដែលពេលនេះកំពុងដំណើរការនៅឡើយគឺមិនដឹងថាមានប្រទេសណាចូលរួមខ្លះនៅឡើយប៉ុន្តែចាប់ពី៤ប្រទេសឡើងទៅ។ទាក់ទងទៅនឹងកម្រិតបច្ចេកទេសគុណភាពសមត្ថភាពអត្តពលិកកម្ពុជាយើងវិញលោកតែមម៉ឺនបញ្ជាក់ថា៖ធនធនកីឡាករកីឡាការិនីខ្មែរយើងមានលំដាប់ល្អអាចថាសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយកីឡាប្រទេសថៃឬប្រទេសឡាវនិងមានសមត្ថភាពលើប្រទេសមួយចំនួនទៀតផងដែរទៅតាមប្រភេទទម្ងន់។

លោកវ៉ាត់ចំរើនក្នុងនាមអគ្គលេខាcamsoc ឲ្យដឹងថា៖ព្រឹត្តិការណ៍ប្រកួតងាស៊ូអាគ្នេយ៍នេះក្រសួងអប់រំយុវជននិងកី៏ឡាអ្នកិរៀបជាមួយសហព័ន្ធក្នុងនោះយើងអាចនិយាយបានថា៖វាជាដំណើររៀបចំប្រកួតលក្ខណៈអន្តរជាតិដើម្បីពង្រឹងឬការហ្វឹកហាត់យកបទពិសោធន៍ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពីព្រោះថាមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមកើតឡើងគេតែងតែរៀបចំប្រកួតត្រៀមស៊ីហ្គេមជាមុនគ្រប់ប្រភេទកីឡា៕

Loading...