ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានប្រកាសឲ្យសាធារណៈជនបានដឹងថា នៅពេលល្ងាចនេះ នឹងមានការចាក់បញ្ចាំងបន្តផ្ទាល់ការប្រកួតបាល់ទាត់ ស៊ីហ្គេម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនច្បារមុខវត្ដបទុមវតីចាប់ពីម៉ោង៧យប់តទៅ។
រដ្ឋបាលរាជធានីបានបញ្ជាក់ថា៖«នាល្ងាចថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនមុខវត្តវត្តបទុមវតី»។
រដ្ឋបាលរាជធានីបាន អញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នេហាវិស័យកីឡា ពិសេសកីឡាបាល់ទាត់ មកចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីម៉ោង ៧:០០យប់តទៅ។
គួររំឭកថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ក្រុមកីឡាករកម្ពុជាអាយុក្រោម២២ឆ្នាំ ប៉ះជាមួយវៀតណាមអាយុក្រោម២២ឆ្នាំ នៅកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីននាថ្ងៃទី៧ ធ្នូ ២០១៩ | ម៉ោង ៧:០០ យប់ | កីឡដ្ឋាន Rizal Memorial ដោយមានការផ្សាយផ្ទាល់ ហង្សមាស HDTV៕