
ភ្នំពេញៈ ក្លឹប បាល់ទះ ក្រសួងមហាផ្ទៃ កំពុង ត្រូវការ ជ្រើសរើស យុវជន បន្ថែម ជាច្រើន នាក់ ដែល កំណត់ លក្ខ ខ័ ណ្ឌ កម្ពស់ ចាប់ពី ១,៨៥ ម៉ែត្រ ឡើង អាយុ ក្រោម ១៨ ឆ្នាំ។
លោក អ៊ូ សុផល គ្រូបង្វឹក ក្រុម បាល់ទះ ក្រសួងមហាផ្ទៃ បាន ឲ្យ ដឹងថា កាលពីពេលថ្មីៗនេះ ក្លឹប បានប្រកាស ជ្រើស រើស Lebero ម្នាក់ កម្ពស់ ១,៧៥ ម៉ែត្រ ឡើង និង ស្មា ត់ម្នាក់ មាន កម្ពស់ ចាប់ពី ១,៨៥ ម៉ែត្រ ឡើង។
ប៉ុន្តែ ពេលនេះ រកបាន Lebero ហើយ។ ចំណែក ស្មា ត់ នៅ មិនទាន់ យក ទេ បើ ទោះ មាន អ្នកដាក់ពាក្យ មក ច្រើន នាក់ ក៏ដោយ គឺ ត្រូវ មើល ការហ្វឹកហាត់ ក្នុងអំឡុង ធ្វើតេស្ត មួយរយៈ សិន។
អតីត កីឡាករ ជម្រើសជាតិ បាល់ទះ រូបនេះ បានបញ្ជាក់ ថា ក្លឹប បានសម្រេច បើកចំហ (មិន កំណត់ ចំនួន) តែម្ដង ប្រសិន បើ ចង់ ចូល ហាត់ នៅ ក្លឹបមហាផ្ទៃ ហើយ ត្រូវ តាម លក្ខ ខ័ ណ្ឌ សមស្រប ខាងលើ។
ជាមួយ ការចូល ហាត់ នេះ ប្រសិនបើ បានជា ប់ ពេញសិទ្ធិ ជា កីឡាករ របស់ ក្លឹប មហាផ្ទៃ នឹង ផ្ដល់ជូន ក្របខ័ណ្ឌ ប៉ូលិស ក្នុងកំឡុងពេល ណាមួយ ដែល អាស្រ័យ លើ ការខិតខំ ប្រឹងប្រែង ហ្វឹកហាត់ របស់ កីឡាករ ផ្ទាល់។
ក្លឹប បាល់ទះ មហាផ្ទៃ មាន កីឡាករ មួយចំនួន មាន វ័យ កាន់តែច្រើន ដែល ធ្វើ ឲ្យ ក្លឹប ត្រូវការ ជ្រើសរើស យុវជន ក្រោម ១៨ ឆ្នាំ ដើម្បី ធ្វើជា ថ្នាល របស់ ក្លឹប ត្រៀម សម្រាប់ ការប្រកួត នានា ទាំង ក្នុងស្រុក និង ក្រៅ ស្រុក៕