គ្រូបង្វឹកយុវជនបាទីថ្មីធ្លាប់ដឹកនាំនៅលីគកំពូលជប៉ុននឹងមានប្រវត្តិជួយក្រុមលើកពានលំដាប់អាស៊ី

397
The new Bati coach has played in Japan’s Premier League, with a history of assisting Asian trophies.

កាលពីពេលថ្មីនេះ សាលាបាល់ទាត់ជាតិបាទី បានប្រកាសអំពីការតែងតាំងគ្រូបង្វឹកថ្មីជំនួសគ្រូបង្វឹកចាស់ ដែល បានផុតកិច្ចសន្យាសម្រាប់បង្វឹកយុវជនដែលស្នាក់នៅ និងហ្វឹកហាត់បាល់ទាត់នៅសាលាបាល់ទាត់ជាតិបាទី ។

គ្រូបង្វឹកយុវជនសាលាបាល់ទាត់ជាតិទន្លេបាទីថ្មី លោក Koji GYOTOKU ជាជនជាតិជប៉ុន មានវ័យ ៥៣ ឆ្នាំ ធ្លាប់ ប្រកប អាជីពនៅក្លិប Worder Bremen II របស់អាល្លឺម៉ង់ និង ធ្លាប់ដឹកនាំក្រុម Shimizu S-Pulse នៅលីគកំពូលជប៉ុន J-League ហើយក៏ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ប៊ូតាន់ និង ក្រុមជម្រើសជាតិ នេប៉ាល់ ផងដែរ ។


ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី

គួររំឭកថា គ្រូបង្វឹកមួយរូបនេះ ធ្លាប់បានជួយក្រុមជម្រើសជាតិ នេប៉ាល់ លើកពាន AFC Solidarity Cup ដែលជាពានរង្វាន់ធំបំផុតលំដាប់ទី ២ របស់អាសុី បន្ទាប់ពីពាន AFC ASIAN CUP ផងដែរ ៕

Loading...