ភ្នំពេញៈ ប្រកួតប្រដាល់គុនខ្មែរជម្រើសជើងឯកជាតិប្រចាំឆ្នាំ២០២០ ដែលជាកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា និង សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងចាប់ផ្តើមនៅថ្ងៃទី១៦ដល់២០ខែវិច្ឆិកាឆ្នាំ២០២០នៅទីតាំងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាដចាស់)។
ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗដែលឆ្នាំខ្លះសមត្ថភាពអត្តពលិកឈ្នះជើងឯកគ្មានគុណភាព។ បន្ថែមពីលើនេះចំនួនកីលាករឆ្នាំខ្លះមានរាប់រយនាក់ដែលកើនចំណាយលុយរដ្ឋច្រើនធ្លាក់បានចែកគ្នាចាយដូចជាមហាយ៉ាប់បំផុត។ ការប្រកួតឆ្នាំ២០២០នេះទំនងចាប់មផ្តើម ល្អនូវចំណុចជាច្រើនដូចជាកីឡាករឆ្មើមៗដែលចូលប្រកួតត្រូវបានគិតគូរកលុយជួយបន្ថែមពីវិស័យឯកជន ពិសេសការប្រកួតថ្នាក់ជាតិឆ្នាំ២០២០នេះបំបែកចេញពីប្រដាល់សកលតែម្តងខណៈដែលប្រតិភូចូលរួមមាន ១៣ខេត្តនិងរាជធានីព្រមទាំងក្រសួងចំនួន៣សរុប១៩ប្រតិភូ។
លោក និន ភារម្យ អនុប្រធាន សហព័ន្ធប្រដាល់គុនខ្មែរបានប្រាប់ ថាគិតមកដល់ពេលនេះចំនួនអត្តពលិកសរុបចំនួន ៩៩នាក់មកពីតំណាងខេត្តរាជធានីចំនួន១៣ មានរាជធានីភ្នំពេញ ខេត្តកណ្តាល បន្ទាយមានជ័យឧត្តរមានជ័យ បាត់ដំបង សៀមរាប រតនគីរី មណ្ឌលគិរី ព្រៃវែង ត្បួងឃ្មុំ កោះកុង កំពង់ស្ពឺ និងក្រសួងចំនួន៣ មានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចហេរញ្ញវត្ថុ ដែលសរុបមានមានចំនួន១៩ប្រតិភូ។ ហើយតំណាងប្រតិភូមានចំនួន ៣៨នាក់ខណៈ។
លោកនិនភារម្យបន្តថាការប្រជុំបច្ចេកទេសឬបំពេញសំណុំលិខិតផ្សេងៗនឹងធ្វើឡើងឲ្យរួចរាល់មុនថ្ងៃប្រកួតហើយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៦ដល់២០ខែវិច្ឆិកាឆ្នាំ២០២០នៅស្តាដចាស់តែម្តងដែលមានផ្សាយផ្ទាល់តាមប៉ុស្តិ៍លេខ៥។
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្តល់ថា ឆ្នាំ២០២០នេះ ការប្រកួតជើងឯកជាតិមានកំណែរទម្រង់កាន់តែល្អជាងមុននិងជាងបណ្តាលឆ្នាំមុនៗ ពិសេសកីឡាករឆ្នើមៗមួយចំនួនព្រមចូលប្រកួតដោយសារតែតម្លៃខ្លួនទទួលបានពីក្រសួងនិងយើងបន្ថែមនូវថវិកាពីវិស័យឯកជន ដើម្បីលើកទឹកចិត្តដល់កីឡាករ។
លោកតែមម៉ឺនបន្ថែមថា ឆ្នាំ២០២០នេះយើងទទួលបានឲ្យប្រកួតចំនួន៩ប្រភេទទម្ងន់គឺមានទម្ងន់ ៤៥,៤៨,៥១,៥៤,៥៧,៦០,៦៣,៥,៦៧,៧១ គីឡូក្រាម។ ជាមួយគ្នានេះសហព័ន្ធបានស្វះស្វែងរកដៃគូពីវិស័យឯកជនខ្លះដើម្បីរកថវិកាទប់ទល់ទល់ការចំណាយនិងដើម្បីផ្តល់ប្រាក់រង្វាន់ជូនកីឡាករដែលឈ្នះបានជើងឯកទៅតាមប្រភេទទម្ងន់និមួយៗ។
លោកបញ្ជាក់ថា៖«ខ្ញុំគិតជាបឋមជាមួយក្រុមការងារអ្នកឈ្នះជើងឯកប្រចាំឆ្នាំតាមប្រភេទទម្ងន់។យើងបន្ថែមឲ្យបានយ៉ាងតិចចំនួន៣០០ដុល្លារបន្ថែមពីលើប្រាក់ដែលបានពីក្រសួងអប់រំយុវជននិងកីឡាដែលអនុវត្តតាមឆ្នាំចាស់»។
យ៉ាងនេះ ក្តីបន្ទាប់ពីមានរឿងមិនប្រក្រតីចម្រូងចម្រាសជាហែរហូកន្លងមកកាលពីឆ្នាំ២០១៨ សហព័ន្ធត្រូវបានគេមើលឃើញថាបានពង្រឹងមន្ត្រីបច្ចេកទេសដោយអនុវត្តការកាត់ក្តីមានភាពសុក្រិតដែលទទួលយកបាន ខណៈដែលមន្ត្រីខិលខូចមួយចំនួនត្រូវបានកែទម្រង់បានល្អ។
គួរបញ្ចាក់ថា សហព័ន្ធកីឡាប្រដាលគុនខ្មែរទទួលបានប្រាក់គាំទ្រពីក្រសួងអប់រំយុវជននិងកីឡាចំនួន ១០០ លានរៀលក្នុង១ឆ្នាំដែលត្រូវចំណាយទៅលើក៣ចំណុចមានរដ្ឋបាល ចំណាយទៅលើវគ្គបណ្តុះបណ្តាលនិងការប្រកួតជើងឯកជាតិតែម្តងក្នុង១ឆ្នាំដោយមិនគិតពីការប្រកួតតាមសង្វៀនប្រចាំសប្តាហ៍ដែលទទួលបានពីវិស័យឯកជនសុទ្ធមិនពាក់ព័ន្ធថវិការដ្ឋនោះឡើយ៕