សហព័ន្ធប្រដាល់សាកលកម្ពុជាចាប់ដៃជាមួយក្លិបប្រដាល់ល្បីជប៉ុនពង្រឹងក្បាច់ប្រដាល់សកលខ្មែរ

392
The Global Boxing Federation combines with the well-known Japanese boxing club to strengthen Khmer boxing

ភ្នំពេញៈ សហព័ន្ធប្រដាល់សាកលកម្ពុជាចាប់ដៃជាមួយក្លិបប្រដាល់ដ៏ ល្បី របស់ ប្រទេស ជប៉ុន ដើម្បី ពង្រឹងគុន ខ្មែរ លើ ក្បាច់ ប្រដាល់ សកល ក្នុង វិស័យ ប្រដាល់ កម្ពុជា ។

ការ សហការ គ្នា នេះបាន ធ្វើ ឡើង កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ទីស្នាក់ ការ គណៈ កម្មា ធិការ ជាតិ អូឡាំ ពិក កម្ពុជា ដោយ មានការចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្ដីពីកិច្ច សហ ប្រតិ បត្តិការ ក្នុង ការ អភិ វឌ្ឍន៍ ប្រដាល់ សាកលកម្ពុជា និងក្លិបប្រដាល់សាកល Motohashi Boxing Gym របស់ជប៉ុន។

ការ ចាប់ ដៃ សហការ គ្នាពង្រឹង លើ វិស័យ ប្រដាល់ សកល នេះ មានរយៈពេល ៥ឆ្នាំ ដោយ កម្ពុជា នឹង ប្រើ វា ដើម្បី ពង្រឹង សមត្ថភាពប្រដាល់សាកលកម្ពុជាសម្រាប់រយៈពេលវែងពោលគឺរហូតដល់ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះតែម្តង។

The Global Boxing Federation combines with the well-known Japanese boxing club to strengthen Khmer boxing

តាម រយៈ ការ សហការនេះ នឹង បង្កើត ឲ្យ មានការបណ្ដុះបណ្ដាលគ្រូបង្វឹក ការ បញ្ជូន អ្នក ប្រដាល់ ជប៉ុន មក ប្រកួត សាកល្បង សមត្ថភាពជាមួយអ្នកប្រដាល់កម្ពុជា ក៏ដូ ចជាការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

ការ ចុះ ហត្ថលេខា នេះ មាន ការ ចូលរួម ពីលោក វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធាន សហព័ន្ធ ប្រដាល់ សាក ល កម្ពុជា និងលោក Motohashi Yukiharu ដែលជាប្រធានក្លិបប្រដាល់ Motohash iBoxing Gym ផ្ទាល់ដោយមាន លោក Yumi Susuki លេខាទី១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចូលរួមផងដែរ។

ជាមួយនឹងការចុះ MOU នេះដែរក្លិបប្រដាល់ Motohashi Boxing Gym ក៏បាន ផ្ដល់ប្រាក់ជាទ្រនាប់ដៃសម្រាប់ជួសជុលអគារប្រដាល់ និងសង្វៀនប្រដាល់សាកលចំនួន ២.០០០ដុល្លារព្រម ទាំងសម្ភារៈ ហ្វឹកហាត់មួយចំនួនធំដល់សហព័ន្ធប្រដាល់សាកលកម្ពុជាទៀតផង៕

Loading...