សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញ​ការ​ខាតបង់​ចំណាយ​ជិត​១លានដុល្លារ​សម្រាប់​ឆ្នាំ២០១៩

587
The Football Federation of Cambodia shows losses of nearly $ 1 million for 2019

ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបើកមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៨ និង លើក​ទិស​ដៅឆ្នាំ ២០១៩ ដែលរួមមានទាំងការបង្ហាញពីផែនការចំណូល និង ចំណាយ​ប្រចាំ​ឆ្នាំ​ផង​ដែរ ក្នុង​នោះ​សហព័ន្ធ​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ ២០១៩ ខ្លួន​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៩០ម៉ឺន​ដុល្លារ​អាមរិក​ថែមទៀត​។

កាលពីឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយការទូរទាត់ចំណូលចំណាយ គឺមាន​ថវិកា​សេស​សល់​ចំនួន​ ជាង ១​.៥ លានដុល្លារ ខណៈគម្រោងសម្រាប់ឆ្នាំ ២០១៩ វិញ ក្រោយ​ការទូរ​ទាត់​ចំណូល​ចំណាយ គឺថរិកាមិនមានសល់ឡើយ ថែមទាំងត្រូវចំណាយបន្ថែមដល់ទៅជិត ៧០ ម៉ឺនដុល្លារថែមទៀត ។

តាម​រ​បាយ​ការ​គម្រោងថរិកាចំណាយសម្រាប់ឆ្នាំ ២០១៨ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន​បង្ហាញ​ថា  សរុបប្រាក់ចំណូលទាំងអស់៖ ៦,០២៥,៤២៨ ដុល្លារ ។ សរុបប្រាក់ចំណាយទាំងអស់៖ ៤,៤៨៨,៣៧០ ដុល្លារ ។ សរុបប្រាក់សនៅសល់ទាំងអស់៖ ១,៥៣៧,០៥៨ ដុល្លារ ។ គម្រោងថរិការចំណាយសម្រាប់ឆ្នាំ២០១៩ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ សរុបប្រាក់ចំណូលទាំងអស់ប្រមាណ៖ ៧,៤៩០,៥២០ ដុល្លារ ។ សរុបប្រាក់ត្រៀមចំណាយទាំងអស់៖ ៨,១៨៧,៩៩៩ ដុល្លារ ។ ថវិកាខ្វះប្រមាណ៖ ៦៩៧,៤៧៩ ដុល្លារ៕

Loading...