​ជំនួប​សង​សិក​លើក​ទី​៦ ខេម​ ចាន់​ ប៉ះ​ វ៉ាន់​ វឿន ​នៅ CNC ​ថ្ងៃសៅរ៍នេះ

80

គូ​ដណ្ដើម​ប្រាក់​លាន​ រវាង​កីឡាករ​ខេម​ចាន់​និង​វ៉ាន់​វឿន​អាច​ហៅ​ ​ថា​ជា​គូ​សង​សិក​បាន​ខណៈ​ដែល​ប្រ​វត្តិ​ប្រ​កួត​របស់​ពួក​គេ​ធ្លាប់​ប៉ះ​ប្រ​កួត​គ្នា​ចំនួន​៥​លើក​មក​ហើយ​។​ក្នុង​នោះ​ខេម​ចាន់​មាន​ឱកាស​ឈ្នះ​តែ​ម្តង​គត់​ចំណែក​៤​លើក​ទៀត​បាន​ចាញ់​។​
យ៉ាង​នេះ​ក្តី​ជុំ​នួប​ប្រ​កួត​លើ​ទី​៦​​ ក្នុង​ពេល​រសៀល​ថ្ងៃ​សៅរ៍​ទី​២០​មិនា​ឆ្នាំ​២០២១​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​របស់​ CNC​កីឡាករ​ខេម​ចាន់​នៅ​តែ​មិន​ញញើត​វ៉ាន់​វឿន​នៅ​ឡើយ​។​

ប្រ​វត្តិ​ប្រ​កួត​របស់​អ្នក​ទាំង​ពី​ពិសេស​ការ​ប្រ​កួត​ចាញ់​របស់​ខេម​ចាន់​មាន​ម្តង​គត់​បាន​ភ្លាត់​ស្នៀត​ចាញ់​ វ៉ាន់​ វឿន​ សន្លប់​នៅ​ទឹក​ទី១​។​​កំណត់​ត្រា​ឱ្យ​ដឹង​ហើយ​ថា​ ខេម​ ចាន់​ គឺ​ភ្លាត់​ចាញ់​ វ៉ាន់​ វឿន​ នៅ​ទឹក​ទី១​ ប៉ុន្តែ​៣​លើក​ទៀត​ក្នុង​លក្ខណៈ​ស្វិត​ស្វាញ​និង​មាន​ពិន្ទុ​​ប្រដេញ​គ្នា​យ៉ាង​ប្រកិត​។​​

ខេម​ចាន់​សិស្ស​គុន​មក​ពី​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​​ រូប​នេះ​មាន​ភាព​ដិត​ដាម​ និង​អនុស្សាវរីយ​ជូរជត់​ច្រើន​ណាស់​ជា​មួយ​ជើង​ឆ្នើម​គឺ​កីឡាករ​ វ៉ាន់​ វឿន​រូប​នេះ​ហើយ​ការ​ប្រកួត​នៅ​តែ​មាន​ប្រិយភាព​ល្អ​ទស្សនា​មិន​សាំ​ភ្នែក​ឡើយ​​ ប៉ុន្តែ​ខេម​ចាន់​នៅ​មិន​ទាន់​អស់​អស់​ក្តី​សង្ឃឹម​ ​ក្នុង​ឋានៈ​ជា​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​បាក់​ស្បាត​ឬ​គេច​ចេញ​ពី​អ្នក​ខ្លាំង​​នោះ​ទេ​ហើយ​ពេញ​ចិត្ត​ចង់​សង​សិក​គ្មាន​ពេល​ខ្លាច​ញញើត​។​ កំណត់​ត្រា​២​ប្រកួត​ចុង​ក្រោយ​របស់​ ខេម​ ចាន់​ ចាញ់​ វ៉ាន់​ វឿន​ សន្លប់​ត្រឹម​ទឹក​ទី​១​​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៧ ​កុម្ភៈ​ ឆ្នាំ​២០២១​និង​ទី២​ ចាញ់​ពិន្ទុ​នៅ​ឯ​សង្វៀន​ TOWN ​ថ្ងៃ​អាទិត្យ​ទី៧​ ខែ​មីនា​ឆ្នាំ​២០២១​ទាំង​ប្រកិត​ប្រ​កើយ​នៅ​តែ​មិន​អស់​ចិត្ត​។​

ខេម​ចាន់​និយាយថា ខ្ញុំ​គិត​ថា​ការ​ប្រ​កួត​នេះ​ធម្មតា​ៗ​ទោះ​បី​ខ្ញុំ​ចាញ់​គាត់​ច្រើន​លើក​តែ​នៅ​មិន​ញញើត​ពី​ព្រោះ​ស្នៀត​ចេញ​មាន​ផ្លែ​ប្តូ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុន្តែ​គាត់​គេច​លឿន​រហ័ស​។​ ក្បាច់​ជង្គង់​ខ្ញុំ​មិន​ញញើត​ទេ​ប្តូ​គ្នា​បាន​។​ខេម​ចាន់​បន្ត​ថា​៖​ខ្ញុំ​ហាត់​បាន​ល្អ​សង្ឃឹម​ឈ្នះ​៥០​ភាគ​រយ​ប៉ុន្តែ​បញ្ហា​បច្ចេកទេស​វ៉ៃ​ខ្ញុំ​សុំ​មិន​និយាយ​ទេ​លើក​នេះ​ពី​ព្រោះ​ជា​ល្បិច​រៀងៗ​ខ្លួន​។​

ឡៅ​ស៊ីណាត​ គ្រូ​ជំនួយ​និយាយ​ថា​រវាង​វ៉ាន់​វឿន​និង​ខេម​ចាន់​លំបាក​ទស្សន៍​ទាយ​ពី​ព្រោះ​សមត្ថភាព​វ៉ៃ​បាន​ល្អ​ដូច​គ្នា​ប៉ុន្តែ​ខេម​ចាន់​ធ្លាប់​ចាញ់​ច្រើន​លើក​កន្លង​មក​ក្នុង​លក្ខណ​ស្វិត​ស្វាញ​ដូច​គ្នា​ពិសេស​ខ្ញុំ​សម្គាល់​ថា​នៅ​លើ​កម្លាំង​និង​ការ​ហាត់​ល្អ​ប៉ុណ្ណោះ​។​សម្រាប់​សប្តាហ៍​នេះ​ ​ខ្ញុំ​មិន​បាន​ទៅ​បង្ហាត់​ផ្ទាល់​ទេ​ដោយ​បញ្ហា​កូវីដ១៩​ហេតុ​នេះ​មិន​ដឹង​ថា​វា​ហាត់​បាន​ខ្លាំង​ជាង​មុន​ឬ​យ៉ាង​នា​ទេ​តែ​ខេម​ចាន់​វិន័យ​ល្អ​ហាត់​ល្អ​។​

វ៉ាន់​រឿន​ និង​ខេម​ចាន់​ សុទ្ធ​ជា​អ្នក​ប្រ​ដាល់​ឆ្នើម​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​និង​ធ្លាប់​ជា​កីឡាករ​ធ្លាប់​ដណ្តើម​មេដាយ​សំរិទ្ធ​ពី​ព្រឹត្តិការ​ណ៍​ស៊ី​ហ្គេម​ដូច​គ្នា​។​ វ៉ាន់​វឿន​ប្រាប់​ថា​ ជុំ​នួប​ប្រកួត​ដណ្តើម​ប្រាក់​លាន​លើក​នេះ​ក៍​ដូច​ជា​ការ​ប្រ​កួត​សង​សិក​ដែរ​ហើយ​ចំពោះ​ខ្ញុំ​មិន​អាច​ប្រហែស​ឬ​បន្ធូរ​ដៃ​បាន​ទេ​ពី​​ព្រោះ​

ស្នៀត​ទាត់​និង​ក្បាច់​លេង​ជង្គង់​មុត​ស្រួច​ដូច​គ្នា​។​យ៉ាង​ណា​ខ្ញុំ​នៅ​មាន​ទំនុក​ចិត្ត​ត្រឹម​៥០​ភាគ​រយ​ពី​ព្រោះ​ការ​ឈ្នះ​ខេម​ចាន់​កន្លង​មក​តឹង​តែង​ខ្លាំង​ណាស់​គឺ​មាន​តែ​មួយ​លើក​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បាន​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​៕

Loading...