ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បានរកឃើញជយលាភី

42

ព្រះសីហនុ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ លើប្រភេទវិញ្ញាសាចំនួន ៣ ក្រោយឆ្លងកាត់ការប្រកួតរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែមករា ឆ្នាំ២០២១។

ការបិទបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមនាវីត្រី ទេព សំអុល នាយសេនាធិការរងនៃមូលដ្នានកងទ័ពជើងទឹករាម និងមានការចូលរួមពីសំណាក់លោក ហេង សាយស៊ីថន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆ្នេររាម ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាលទ្ធផលបានរកឃើញជយលាភីលើប្រភេទវិញ្ញាសាចំនួន ៣ ប្រភេទ៖

វិញ្ញាសា Byte Boat Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ញ៉ូវ ចាន់
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ស៊ុន ចាន់ឌឿន
– ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាការិនី ទិត្យ សំសូរិយា

វិញ្ញាសា Laser Byte
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ញ៉ូវ ចាន់
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ ឡុច ដារ៉ុង
– ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ សម្បត្តិ ចនសាន់

វិញ្ញាសា Windsurfing
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ប៉ាល់ សិលា
– ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើកីឡាករ កែវ ភារុណ
– ចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាការិនី សែម ប្រុសពៅ

នេះគឺជាលទ្ធផលដ៏ល្អមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យកីឡាទូកក្តោងនៅកម្ពុជា មុនឈានទៅរកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

Loading...