សមាគមសណ្ឋាគារកម្ពុជាស្នើសុំកិច្ចសហការពីក្រសួងសុខាភិបាល
សមាគមសណ្ឋាគារកម្ពុជា អាចជាដៃគូដ៏ល្អរបស់ក្រសួងសុខាភិបាលពិសេសក្នុងបរិបទកូវីដ១៩នេះ។ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសមាគមសណ្ឋាគារកម្ពុជាថ្នាក់ជាតិ និងតំបន់ មកពី...និងសមាជិកមួយចំនួន បានចូលសម្តែងការគួរសមធ្វើបទបង្ហាញពីស្ថានភាពអាជីវកម្មក្នុងវិស័យទេសចរណ៍ពិសេសផ្នែកសណ្ឋាគារ ដែលរងផលប៉ះពាល់ខ្លាំងជាគេ។
សមាជិករបស់សមាគមសណ្ឋាគារកម្ពុជា មួយចំនួនបានបិទទ្វារសណ្ឋាគារបណ្តោះអាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយសារមិនមានភ្ញៀវទេសចរ ពិសេសក្រៅស្រុក និងខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរនេះអូសបន្លាយពេលយូរជាងការរំពឹងទុកពីដំបូង។
ក្រសួងសុខាភិបាល បានសម្តែងការពេញចិត្ត និងចាប់យកសមាគមសណ្ឋាគារកម្ពុជា ជាដៃគូ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បីស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។...
សមាជិកសមាគមសណ្ឋាគារជាង១០០ជួបជុំគ្នាស្វែងរកដំណោះស្រាយ ខណៈសកម្មភាពទេសចរណ៍ធ្លាក់ចុះ
ភ្នំពេញៈ នៅព្រឹកថ្ងៃអង្គារនេះ សមាគមសណ្ឋាគារ និងសមាជិកសណ្ឋាគារនៅកម្ពុជាជាង ១០០ ទៀត បានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនានាក្នុងវិស័យទេសរណ៍ ខណៈកាលពីឆ្នាំ២០២០ សកម្មភាពទេសចរណ៍មានការធ្លាក់ចុះប៉ះពាល់ខ្លាំងដល់វិស័យសណ្ឋាគារនៅកម្ពុជា។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមបានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាវិបត្ដិភ្ញៀវទេសចរមានការធ្លាក់ចុះ និងការបង្កើតសកម្មភាពទេសចរណ៍ឡើងវិញ ដូចជាការទទួលភ្ញៀវធ្វើចត្តាឡីស័ក បង្កើតព្រឹត្តិការណ៍ទេសចរណ៍តាមបណ្ដាខេត្ត និងរាជធានីគោលដៅទេសចរណ៍ឲ្យបានច្រើនជាដើម។
លោកស្រីថ្លែងថា៖ «វិស័យសណ្ឋាគារធ្វើសកម្មភាពរស់បាន គឺពឹងផ្អែកទាំងស្រុងទៅលើភ្ញៀវទេសចរណ៍ហើយក្នុងសម័យកាលកូវីដ១៩ ជាង១ឆ្នាំនេះ មានសណ្ឋាគារខ្លះប៉ះពាល់ធ្ងន់ធ្ងរឈានទៅបិទទាំងស្រុងសណ្ឋាគារខ្លះបង្រួមការងារសម្របតាមលទ្ធភាពជាក់ស្តែងនិងសណ្ឋាគារខ្លះ បើកដំណើរការគ្រាន់តែកំដរប៉ុណ្ណោះពីព្រោះមិនអាចរាប់រងទៅលើការចំណាយទឹកភ្លើងសេវាកម្មនិងប្រាក់ខែបុគ្គលិកបានឡើយ»។
លោកស្រីបញ្ជាក់ថា ទិសដៅ...
រោងចក្រចំនួន៧បើកដំណើការវិញក្រោយចិនដឹកវត្ថុធាតុដើមមកឱ្យជិត២០០ទូកុងទ័រន័
ភ្នំពេញ៖ នាវាដឹកវត្ថុធាតុដើមប្រមាណ ១៩១ទូបានចូលមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។
ជំងឺកូវីត១៩ ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាកខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន ៥០ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត ២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់។ ការព្យួរការងារនេះ រោងចក្រខ្លះព្យួរពីរសប្តាហ៍ ខ្លះព្យួរមួយខែ និងខ្លះទៀត សុំព្យួរពីរខែ។
គូសបញ្ជាក់ថា នាវាចំនួន៧គ្រឿងនេះ...
ក្រុមហ៊ុនចិនមួយគ្រោងវិនិយោគកែឆ្នៃសំរាមទៅជាថាមពលនៅខេត្ដកំពង់ចាម
ភ្នំពេញ: ក្រុមហ៊ុនចិន CONCH VENTER Holding Group គ្រោងនឹងវិនិយោគលើថាមពលពីសំរាមនៅខេត្តកំពង់ចាម ដើម្បីរួមចំណែកបង្កើនតម្រូវការប្រើប្រាស់ថាមពល។ នេះបើតាមអភិបាលខេត្ត។
លោក Ji Qiyin ប្រធានក្រុមហ៊ុន CONCH VENTER Holding Group បានបង្ហាញគម្រោងលើថាមពលពីសំរាមនៅក្នុងជំនួបពិភាក្សាជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃចន្ទ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមក្រុមហ៊ុនចិននេះបានចុះមកសិក្សាផ្ទាល់នៅទីតាំងចាក់សំរាម និងទីតាំងសម្រាប់ធ្វើការកែច្នៃសំរាមនៅខេត្តកំពង់ចាមកាលពីថ្ងៃចន្ទ។
លោកថ្លែងថា៖ «កំពុងសិក្សាពីលទ្ធភាពសំរាម...
ក្រុមហ៊ុនសំណង់ជាង២០០នឹងចូលរួមពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាចុងសប្ដាហ៍នេះ
ភ្នំពេញៈ សម្រាប់ពិព័រណ៍ឧស្សាហកម្មសំណង់ ឆ្នាំ ២០១៩នេះ នឹងរៀបចំឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៧ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលនឹងមានការចូលរួមពីក្រុមហ៊ុន ក្នុងស្រុកនិងក្រៅប្រទេសលើវិស័យសំណង់ចំនួន ២០៧ ក្រុមហ៊ុន ដោយមានដាក់តាំងបង្ហាញលក់ផលិតផលជាង ១០០០ប្រភេទផងដែរ។
ការរៀបចំការពិព័រណ៍ឧស្សាហកម្មសំណង់ ឆ្នាំ ២០១៩នេះ គឺជាការរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា។
វាជាការប្រមូលផ្ដុំធំបំផុតប្រចាំឆ្នាំលើវិស័យសំណង់នៅកម្ពុជា ដោយមានក្រុមហ៊ុនក្នុង និងក្រៅប្រទេសសរុបចំនួន ២០៧ ក្រុមហ៊ុន និងមានស្តង់ពិព័រណ៍ចំនួន ៣៥០ស្តង់...
ប្រតិភូចិនមកពីខេត្តហាយណានគ្រោងបង្កើតសួនបច្ចេកវិទ្យាកសិកម្មដំណាំដូងនៅកម្ពុជា
ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ អញ្ជើញមកពីខេត្តហាយណាន ប្រទេសចិន ដែលដឹកនាំដោយ លោក Wang Yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Hainan State Farms Holding Group Co.,...
ក្រសួងគ្រោងចំណាយ៣លានដុល្លារប្ដូរស្លាកលេខចាស់គ្មាន QR កូដចេញដោយឥតគិតថ្លៃ
ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងបានស្នើសុំថវិកាពីរាជរដ្ឋាភិបាលប្រមាណ៣លានដុល្លារអាម៉េរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខយានយន្ដចាស់ ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ ត្រឹមត្រូវ ដោយឥតគិតថ្លៃ ដើម្បីធានាសុវត្ថិភាព និងកុំឱ្យបន្ដមានការប្រើប្រាស់ស្លាកលេខក្លែងក្លាយនៅទូទាំងប្រទេសតទៅទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន...