ស្រួង ភាវី បន្ដបេសកកម្មថ្មីលើទឹកដីកូរ៉េ ក្នុងការប្រកួតដ៏ធំ

177

ភ្នំពេញ៖ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បានចូលរួមការប្រកួតកីឡាស្នូក ឃ័រជ្រើសរើសជើងឯក PBA Team League 2021- 2022 ដែលជាព្រឹត្តិការណ៍ដ៏ធំថ្មីមួយទៀត នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី ដណ្ដើមបានជើងឯកពាន រង្វាន់កម្រិតពិភពលោក Blue One Resort LPBA Championship 2021 (ផ្នែកនារី) កាលពីចុងខែមិថុនាកន្លងទៅ។

លោកស្រី ស្រួង ភាវី បានឱ្យដឹងថា ការប្រកួតពានរង្វាន់ PBA Team League 2021-2022 គឺជាការប្រកួតជាក្រុម ដែលមានកម្រិតប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួត Blue One Resort LPBA Championship កាលពីពេលថ្មីៗ ដែលជាការប្រកួតលក្ខណៈឯកត្តជន ។ អ្វីដែលពិសេសសម្រាប់ការប្រកួតជាក្រុមនេះ គឺថាក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០ម៉ឺនដុល្លារឯណោះ។

លោកស្រី ស្រួង ភាវី បន្ដថា ព្រឹត្តិការណ៍នេះ មានក្រុមខ្លាំងៗ តំណាងក្រុម ហ៊ុនយក្សនៅកូរ៉េចំនួន ៨ចូលរួម ដែលចម្រាញ់សុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងលំដាប់ពិភពលោក មកប្រកួត ជាក់ស្ដែងលោកស្រីលេងឱ្យក្រុមហ៊ុន Blue OneResort ជាមួយមិត្តរួមក្រុម ៥នាក់ទៀត ដែលមានជនជាតិអេស្ប៉ាញម្នាក់ និងកូរ៉េ៤នាក់ ។ ចំពោះការប្រកួតគ្រោងធ្វើ ឡើងរយៈពេល ១ខែ ចាប់ពីថ្ងៃទី៦ខែកក្កដា រហូតដល់ដំណាច់ខែនេះ ដើម្បីចម្រាញ់រកក្រុមជើងឯក។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ធ្លាប់បានសម្ដែងនូវការកោត សរសើរជារឿយៗ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាកា រិនី ស្រួង ភាវី ហើយឯកឧត្តមបានជំរុញឱ្យលោកស្រីខិតខំហ្វឹកហាត់បន្ថែមទៀត ក្នុងការ ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២ ៣ នៅកម្ពុជា។

គួរបញ្ជាក់ថា នេះគឺជាលើក ដំបូងហើយ ដែលលោកស្រី ស្រួង ភាវី បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ ដ្បិតរយៈ ពេលជាង ១០ឆ្នាំកន្លងមក ដែលលោកស្រីទៅរស់នៅ និងប្រកបអាជីពកីឡាស្នូកឃ័រនៅទីនោះ៕

Loading...