កីឡា ❯

វ៉ាន់ វីត ធ្លាប់ធ្វើការសំណង់ និងអ្នកតំណាងចែកចាយមុនក្លាយជាកីឡាករនៅអាស៊ីអឺរ៉ុប

វ៉ាន់ វីត គឺជាខ្សែបម្រើវ័យក្មេងមួយរូបនៅអាស៊ីអឺរ៉ុបយូណាយធីត ដោយត្រូវបានដំឡើងពីក្រុមថ្នាលយុវជនមកកាន់ក្រុមធំក្នុងរដូវកាល ២០២១នេះ។ កីឡាករវ័យ១៨ឆ្នាំមានកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានឪពុកម្ដាយជាអ្នកលក់ដូរតិចតួចនៅផ្ទះ។ ដោយសារតែបញ្ហាជីវភាព គេបានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៤ ចាប់ការងារជាកម្មករសំណង់ជាមួយពូ ដោយទទួលបានថ្លៃពលកម្ម២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ធ្វើការសំណង់បានមួយរយៈ គេក៏សម្រេចចិត្តទៅធ្វើការជាអ្នកតំណាងចែកចាយផលិតផលជាមួយបងប្រុសវិញ។ អំឡុងធ្វើការជាអ្នកតំណាងចែកចាយ វ៉ាន់ វីត ក៏ឆ្លៀតលេងបាល់ទាត់ជាប្រចាំដែរ។ ក្រោយមក គេបានសម្រេចចិត្តចូលធ្វើតេស្ដនៅក្រុមអាយុក្រោម១៨ឆ្នាំអាស៊ីអឺរ៉ុយូណាយធីត កាលឆ្នាំ២០២០ ដោយមានការណែនាំពីគ្រូៗដែលជាអ្នកស្គាល់គ្នា ហើយក៏បានជាប់ជាស្ថាពរ។ ត្រឹមរយៈពេលមួយឆ្នាំ គេក៏ត្រូវបានគ្រូបង្គោលក្រុមធំ គឺលោក...

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត ត្រឡប់មកវិញដើមសប្ដាហ៍ក្រោយជាមួយរូបមន្ដថ្មី ក្រោយក្រុមជាច្រើនបានដកខ្លួន

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ នឹងដំណើរការប្រកួតឡើងវិញនាថ្ងៃទី០៣ ខែសីហាដើមសប្ដាហ៍ក្រោយនេះហើយ បន្ទាប់ពីផ្អាកមួយរយៈពេលធំ ដោយសារវិបត្តិកូវីដ-១៩។ ជាមួយការត្រឡប់មកវិញនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានធ្វើការកែប្រែរូបមន្ដប្រកួតមួយចំនួន បន្ទាប់ពីមានក្រុមជាច្រើនបានដកខ្លួន ពោលគឺនៅសល់បេក្ខភាពប្រកួតប្រជែង ១០ក្រុមប៉ុណ្ណោះ។ សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រូវបន្ដប្រកួតដណ្ដើមពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានពូល A មានក្រុមភ្នំពេញហ្គាឡាក់ស៊ី...

Anthony Joshua នឹង​ឡើង​ការពារ​ខ្សែក្រវាត់​៣ស្ថាប័ន​ទល់នឹង​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk នៅ​ខែ​កញ្ញា​

កីឡាករ​ប្រដាល់​អង់គ្លេស​ម្ចាស់​ខ្សែក្រវាត់​ទំងន់​ពិភពលោក ៣​ស្ថាប័ន Anthony Joshua នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ទាំង៣ របស់ខ្លួន​នៅ​ខែកញ្ញា​ខាងមុខនេះ​ជួប​ជាមួយ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk​។ ​​ កីឡាករ​វ័យ ៣១ឆ្នាំ Anthony Joshua បច្ចុប្បន្នកំពុង​គ្រប់គ្រង​ខ្សែក្រវាត់ IBF, WBA និង WBO ស្របពេល​កីឡាករ​វ័យ ៣៤ឆ្នាំ Oleksandr Usyk មិន​ធ្លាប់​វាយ​ក្នុង​ប្រភេទ​ទំងន់​ដណ្តើម​ខ្សែក្រវាត់​បែបនេះ​ទេ​។​ ​​Oleksandr Usyk ដែល​ធ្លាប់ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទំងន់​ស្រាល...

Paul Pogba ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់ PSG ហើយ

ខ្សែបម្រើ​បារាំង Paul Pogba ខិតជិត​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងការ​ផ្ទេរ​ពី​ក្រុម​បិសាច​ក្រហម Manchester United នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដែល​ទុកចិត្តបាន​នៅ​ប្រទេស​បារាំង L’Equipe​។ សារព័ត៌មាន​ដដែល​បាន​បន្តថា ការចរចា​រវាង​អ្នកតំណាង Pogba និង​ក្លិប PSG ត្រូវរ៉ូវ​គ្នា​ហើយ​ ​ខណៈ​កិច្ចព្រមព្រៀង​ក៏​ជិត​ឈានចូល​មកដល់​ដែរ​។​ ​ជាមួយនឹង​ការចរចា​នេះដែរប្រសិន​ការផ្ទេរ​បានសំរេច មានន័យថា​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​ទី​៣ ដែលមាន​ថ្លៃ​ពលកម្ម​ខ្ពស់បំផុត​ទី៣ បន្ទាប់ពី Neymar និង Mbappe​។​​យ៉ាងណាក្តី​បញ្ហា​នោះ​គឺ​នៅ​នឹង​តំលៃ​ផ្ទេរ​ដោយ PSG...

តារាបាល់ទាត់ល្បីៗ ត្រៀមបង្ហាញខ្លួនជាមួយជម្រើសជាតិឈុត U23 នៅ Olympic 2020

(តូក្យូ)៖ ផ្នែកកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសគេលេងឈុតយុវជនអាយុក្រោម ២៣ឆ្នាំ (U23) តែក្នុងនោះក៏អនុញ្ញាតកីឡាករលើសអាយុ ៣នាក់ផងដែរក្នុង ១ក្រុមដើម្បីនាំលេងនៅក្នុងព្រឹត្តិការណ៍ចម្រុះ អូឡាំពិកលេងរៀងរាល់ ៤ឆ្នាំម្តងនេះ។ តួយ៉ាង កីឡាករបាល់ទាត់ U23 និងលើសអាយុមួយចំនួនក៏បានត្រៀមបង្ហាញខ្លួននៅ Tokyo Olympic Games 2020 លើកទី៣២ ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះនោះ នឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុទាំង ៤ពូលថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា មុនពិធីបើក Olympic...

កម្មវិធីប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១០ ចុងសប្តាហ៍នេះ

  ភ្នំពញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១០ ហើយនៅចុងសប្តាហ៍នេះ នាថ្ងៃសៅរ៍ ទី២៤ និងថ្ងៃអាទិត្យ ទី២៥ និងថ្ងៃអង្គារ ទី២៧ ខែកក្កដា ដោយមាន ១២ក្រុមចូលរួមដដែល។ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖ ១៖ សូលទីឡូអង្គរ Vs ណាហ្គា ២៖ គិរីវង់សុខសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង ៣៖...

Ceballos សង្ឃឹមថា ធ្វើបានល្អជាមួយអេស្ប៉ាញនៅ Tokyo Olympic Games 2020

(តូក្យូ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Dani Ceballos ដែលត្រូវបានលោក De la Fuente ជ្រើសរើសចេញពីក្លិបអាជីពកាំភ្លើងធំ Arsenal នោះ សង្ឃឹមថាធ្វើបានល្អក្នុងឈុត U23 ដែលត្រៀមលេងនៅ Tokyo Olympic Games 2020 ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះនោះ។ Ceballos បានថ្លែងថា «ខ្ញុំមានគ្រូបង្វឹកដ៏អស្ចារ្យ គឺលោក Fuente ដោយមានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។យើងបានផ្សាភ្ជាប់គ្នាយ៉ាងល្អពីការប្រកួតលើកដំបូងនៅ U19 ក្នុងព្រឹត្តិការណ៍ពានជើងឯកអឺរ៉ុបឆ្នាំ២០១៥។...

កីឡាករ Grujic សម្រេចការប្តូរទៅក្លិប Porto ផ្ទេរមកពីក្លិប Liverpool

(អង់គ្លេស)៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Marko Grujic បានសម្រេចការប្តូរជាអចិន្ត្រៃយ៍ ទៅកាន់ក្លិប Porto បន្ទាប់ពីបានចំណាយពេល កាលពីរដូវកាលមុន លេងក្នុងលក្ខខណ្ឌកម្ចីជើង នៅឯក្លិបរបស់ព័រទុយហ្គាល់មួយនេះ, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ Premier League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។ តម្លៃនៃការផ្ទេរនេះ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ...

សាលី អ៊ូមើត ខកខានចូលរួមប្រកួត Jet Ski World Series 2021 នៅប៉ូឡូញ ព្រោះមានបញ្ហាស្នើសុំ Visa ចូលទៅកាន់ទឹកដីអឺរ៉ុប

ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ត្រូវបានខកខានចូលរួមប្រកួតកីឡាប្រម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញ ហើយបន្ទាប់ពីមានបញ្ហាស្នើសុំទិដ្ឋាការ (Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប ស្របពេលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដាសប្ដាហ៍នេះ។ សាលី អ៊ូមើត បានឲ្យដឹងថា ដំបូងឡើយខ្លួនត្រូវចេញទៅអាល្លឺម៉ង់ កាលពីដើមខែកក្កដា...

ពេជ្រ សុវណ្ណខេមរិន្ទ្រ និងតាំង សុភ័ក្ត្រ រំឭករឿងរ៉ាវល្អៗកាលនៅថាយហ្គឺរ មុនប៉ះគ្នាថ្ងៃនេះក្នុងនាមជាគូប្រជែង

CNCC: អង្គរថាយហ្គឺរនឹងទទួលស្វាគមន៍ណាហ្គាវើលដ៍សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 នៅរសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា នេះនាកីឡដ្ឋាន S.R.U។ បើនិយាយពីក្រុមភ្ញៀវណាហ្គាវើលដ៍វិញមានកីឡាករ២រូបដែលបានចូលរួមពីអង្គរថាយហ្គឺរក្នុងរដូវកាល២០២១នេះ។ អ្នកទាំង២ គឺខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ និងខ្សែប្រយុទ្ធ ពេជ្រ សុវណ្ណខេមរិន្ទ្រ។ សុភ័ក្ត្រ បានចំណាយពេលនៅថាយហ្គឹរតាំងពីឆ្នាំ២០១៤ដែលកាលណោះត្រូវបានគេស្គាល់ថាជាក្លិបត្រាយអាស៊ីភ្នំពេញ។ គេមិនសូវបាត់មុខឡើយក្នុងក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុនមួយនេះ និងមានឱកាសជាប់ជម្រើសជាតិកម្ពុជាទៀតផងកាលឆ្នាំ២០១៧។ សុភ័ក្ត្រ អះអាងមានអនុស្សាវរីយ៍ល្អៗច្រើន ហើយរឿងដែលគេចងចាំបំផុតគឺការប្រកួតពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...