កីឡាការិនីគុនចម្រុះ (MMA) ខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី នឹងឡើងប្រកួតជាថ្មីនៅ ONE: Championship នាថ្ងៃទី៦ ខែធ្នូខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ ONE: MARK OF GREATNESS នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោយខកខានប្រកួតរយៈពេលមួយឆ្នាំ។
ដៃគូប្រកួតរបស់ សុវណ្ណារី គឺកីឡាការិនីប្រេស៊ីល Rayane Bastos ដែលមានប្រវត្តិប្រកួតមិនដែលចាញ់ពោលគឺ ឈ្នះ ៣ដង និងស្មើម្ដង។ ចំណែក សុវណ្ណារី វិញក៏មិនដែលចាញ់ដូចគ្នាដែរ គឺប្រកួត ៣ដង ឈ្នះទាំង ៣ដង (ទឹកទី១ ទាំង ៣ដង)។ ប្រកួតចុងក្រោយឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE Championship កាលពីខែធ្នូ ឆ្នាំមុន។
វីដេអូការប្រកួតកាលពីឆ្នាំមុន៖
SOVANNAHRY EM vs IRYNA KYSLOVA | ONE Championship | Dec 7, 2018
រំលឹកឡើងវិញ!————កីឡាការិនី ខ្មែរ-អាមេរិចកាំង 🇰🇭 ️ឯម សុវណ្ណារី ប្រើពេលត្រឹមតែ ១ទឹក ផ្ដួលកីឡាករិនីអ៊ុយក្រែន ឲ្យបោះបង់ការប្រកួត ក្នុងការបង្ហាញខ្លួនជាលើកដំបូង នឹងការកួតតំណាងឲ្យកម្ពុជា នៅសង្វៀនធំបំផុតនៅអាស៊ី ONE Championship។SOVANNAHRY EM vs IRYNA KYSLOVA | ONE Championship | Dec 7, 2018
Gepostet von MMA Cambodia am Montag, 21. Oktober 2019