ព្រឹត្តិការណ៍កីឡាទេសចរណ៌មួយចំនួនអាចដំណើរឡើងវិញ នៅឆ្នាំ២០២១ នេះ

127

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៌ ទទួលបន្ទុកកីឡាទេសចរណ៌ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើបប្រាប់អ្នកយកព័ត៌មាន នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នាព្រឹកមិញថា ព្រឹត្តិការណ៌កីឡាទេសចរណ៍ ដែលមានការជួបជុំទ្រុងទ្រាយធំអាចបើកដំណើរការប្រកួតឡើងវិញ ចាប់ពីខែមករា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៌សហគមន៍ ថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានភ្លើងខៀវពីប្រមុខរដ្ឋាភិបាល គណៈជំនាញផ្នែកកីឡាទេសចរណ៌ បានត្រៀមរៀបចំប្រកួតឡើងវិញ ដូចជាព្រឹត្តិការណ៌រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គវត្ត និង ព្រឹត្តិការណ៌ប្រណាំងកង់ជាដើម។ ឯកឧត្តម បានពន្យល់ថា ទោះជាប្រមុខរាជរដ្ឋាភិបាល ប្រកាសអោយដំណើរប្រកួតកីឡាធំៗឡើងវិញក្តី តែយើងត្រូវមានប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងគោរពតាមវិធានការ របស់ក្រសួងសុខាភិបាល ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ ៣វិឆ្ឆិកា និង ២៨ វិឆ្ឆិកា ឆ្នាំ២០២០ គម្រោងព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ គ្រប់សហព័ន្ធកីឡាជាតិត្រូវបានផ្អាកប្រកួត ពិសេសកីឡាទេចរណ៌មួយចំនួនដែលគ្រោងរៀបចំនៅតាមបណ្តាខេត្តគោលដៅទេសចរណ៌សំខាន់ៗ ដូចជា នៅខេត្តសៀមរាប និងខេត្តព្រះស៊ីហនុ ៕

Loading...