អ្នកលេងគុនខ្មែរ សុខ ធី បានបង្កើតកំណត់ត្រាជ័យជម្នះជាលើកដំបូងនៅស្ថាប័នប្រដាល់លំដាប់លោក ONE Championship បន្ទាប់ពីផ្តួលកីឡាករចិន Haung Ding ត្រឹមទឹក១ នៃព្រឹត្តិការណ៍ប្រកួត ONE: A NEW BREED នារាត្រីថ្ងៃសុក្រនេះ។
ចាប់ផ្តើមការប្រកួតភ្លាម សុខ ធី បានបង្ហាញភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនតាមរយៈការចេញអាវុធធ្ងន់ៗដ៏មានប្រសិទ្ធភាព មានកណ្តាប់ដៃ និងទាត់ជើងក្រោមជាច្រើន។
នៅក្នុងនាទី ២:៥២ នៃទឹកទី១ កីឡាករចិន Haung Ding បានព្យាយាមទាត់ស្របពេលដែល សុខ ធី ចេញកណ្តាប់ដៃយ៉ាងធ្ងន់លើដើមទ្រូងរបស់កីឡាករចិនឲ្យដេកដួល បើទោះជាអាជ្ញាកណ្តាលរាប់ដល់ ១០ ក៏មិនអាចក្រោករួចដែរ។
កីឡាករកម្ពុជា សុខ ធី បានបង្ហាញខ្លួន ៥ លើក ដោយ ឈ្នះ ១ ចាញ់ ៤ ហើយនេះជាកំណត់ត្រាឈ្នះដំបូងសម្រាប់រូបគេនៅសង្វៀនប្រដាល់លំដាប់អន្តរជាតិនេះ។
សុខ ធី ក៏បានក្លាយជាកីឡាករកម្ពុជាទី១ ដែលបានបង្កើតកំណត់ត្រាជ័យជម្នះនៅស្ថាប័ន ONE Championship សម្រាប់ការប្រកួតលក្ខណៈប្រដាល់បែប គុនខ្មែរ និង មួយថៃ៕
ទស្សនាវីដេអូប្រកួតសង្ខេប៖
Sok Thy 🇰🇭 dispatches Huang Ding with a devastating body shot!
Sok Thy 🇰🇭 dispatches Huang Ding with a devastating first-round body shot!How to watch ONE: A NEW BREED 👉 bit.ly/howtowatchANewBreed
Gepostet von ONE Championship am Freitag, 28. August 2020