ប៉ោយប៉ែត៖ ជើងឯក Tiger Street Football Festival 2019 ប្រចាំមណ្ឌលប៉ោយប៉ែតបានធ្លាក់ទៅលើក្រុម Sisophon FC A បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញយកឈ្នះទៅលើក្រុម Bun Koy FC A ដោយលទ្ធផល ៣-២ នៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយប្រកួតរយៈពេល២ ថ្ងៃគឺថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។
មណ្ឌលនេះមានក្រុមចូលរួមចំនួន ៦៨ ធ្វើការប្រកួតប្រជែងចម្រាញ់យក ៦ ក្រុម ឡើងទៅប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៅភ្នំពេញ។ មណ្ឌលនេះក្រុមខេត្តក្រុងប៉ោយប៉ែត ប៉ៃលិន និងបន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់តាមរយៈ Page ផ្លូវការរបស់ Tiger Beer ។
សម្រាប់ការប្រគំតន្ត្រីយប់នេះមានលោក ឆន សុវណ្ណារាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស លោក ដួង វីរៈសិទ្ធ និងកញ្ញា រ៉េត ស៊ូហ្សាណា ។ ការប្រគំតន្ត្រីថ្ងៃទី៣ កុម្ភៈ នេះមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ រស្មី ហង្សមាស ផងដែរ។
ក្រុមឡើងទៅកាន់ដំណាក់កាលផ្ដាច់ព្រ័ត្រទាំង៦មាន៖
- ១- ក្រុម Sisophon FC A ទទួលបានប្រាក់ ១ ៥០០ ដុល្លារអាមេរិក
- ២- ក្រុម Bun Koy FC A ទទួលបានប្រាក់ ១ ០០០ ដុល្លារអាមេរិក
- ៣- ក្រុម Poi Pet Empire ទទួលបានប្រាក់ ៥០០ ដុល្លារអាមេរិក
- ៤- ក្រុម Family FC B ទទួលបានប្រាក់ ២០០ ដុល្លារអាមេរិក
- ៥- ក្រុម Bun Koy Legends
- ៦- ក្រុម Serey Sophon United C
ក្រុមជយលាភីទូទាំងប្រទេស
- ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
- ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
- ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
- ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក