Sevilla លើកពាន UEFA Cup លើកទី៦ ខណៈ Inter បន្តការខកចិត្ត (Video)

155

ក្រុមបាល់ទាត់ FC Sevilla របស់អេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League (UEFA Cup) ឆ្នាំ២០២០ ជាជាលើកទី៦ របស់ខ្លួន បន្ទាប់ពីបានយកឈ្នះគូប្រជែង Inter Milan មកពីអ៉ីតាលី ក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ នារាត្រីថ្ងៃទី២២ ខែសីហានេះ។

ក្រុមដែលមានអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Julen Lopetegui ដឹកនាំផងនោះ បានធ្វើកាវាយបកឈ្នះ ៣-២ ក្រោយពេលខ្សែប្រយុទ្ធរប​ស់ Inter,  Romelu Lukaku បានស៊ុតគ្រាប់នាំមុខ ១គ្រាប់មុនដោយបាល់ពិន័យ ១១ម៉ែត្រតាំងពីនាទីទី៥ បន្ទាប់មកកីឡាករ Luuk de Jong ធ្វើបានសម្រេចចំនួន ២គ្រាប់វិញ​នៅនាទី១២ និងនាទី៣៣ ខណៈដែលខ្សែការពារអ៊ុយរ៉ាហ្គាយ Diego Godin រកគ្រាប់តាមស្មើ ២-២ នៅមុនបញ្ចប់វគ្គទី១ នៅនាទី៣៥ និងគ្រាប់ជ័យជម្នះនៅនាទី៧៤ (បាល់ចូលទីខ្លួនឯង) ។

ជ័យជម្នះរបស់ Sevilla ដែលមានរហូតដល់ទៅ ៦ដង បានបន្តផ្ដល់ការខកចិត្ដដល់ក្រុម Inter Milan ដែលទន្ទឹងរង់ចាំពាន UEFA Cup អស់រយៈពេល ១០ឆ្នាំមកហើយ។

កត់សំគាល់ឃើញថា វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ Sevilla មានសុទ្ធសឹងជាកីឡាករថ្មីៗស្ទើរទាំងអស់ ក្នុងចំណោមកីឡាករចាស់ដែលធ្លាប់ជួយក្រុមនេះឈ្នះជើងឯក Europa League ៣សម័យកាលជាប់ៗគ្នាកាលឆ្នាំ២០១៤ ២០១៥ និងឆ្នាំ២០១៦ បានចាកចេញពីក្លិបអស់ហើយ៕

Loading...