“សុភាទន្សាយ” ជាសត្វតំណាង “SEA Games” លើកទី៣២ ឆ្នាំ២០២៣

1559

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games” លើកទី៣២ ឆ្នាំ២០២៣ “CAMSOC” បានជូនដំណឹងជាសាធារណៈដល់បងប្អូន យុវជន ប្រជាពលរដ្ឋ ទូទាំងប្រទេស ដើម្បីចូលរូមកម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនូរដូចខាងក្រោម៖​

– ស្លាកសញ្ញា “Logo” – SEA Games, 2023

​(មានភ្ជាប់ជាមួយនូវស្លាកសញ្ញាជាគំរូ នៃការប្រកួតកីឡា SEA Games មុនៗ)

–  និមិត្តរូប “Mascot” – SEA Games, 2023​ 

(សូមយករូប “សុភាទន្សាយ” ជាសត្វតំណាង)

បេក្ខជនទាំងអស់ចូលរួមគូររូប Logo និង Mascot SEA Games ឆ្នាំ២០២៣ ត្រូវតាមលក្ខខណ្ឌដូចខាងក្រោម៖

១. បេក្ខជនទាំងពីរភេទមានអាយុចាប់ពី ១៥ឆ្នាំឡើង

២. ជនជាតិខ្មែរ-សញ្ជាតិខ្មែរ

៣. គោរពតាមការវិនិច្ឆ័យរបស់ “CAMSOC” ក្នុងការជ្រើសរើសជ័យលាភី

៤. ជ័យលាភីត្រូវផ្តល់សិទ្ធិប្រើប្រាស់ Logo-Mascot ជាស្នាដៃរបស់ជ័យលាភីផ្តាច់មុខដល់ “CAMSOC”

៥. ជ័យលាភីនឹងទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់ “CAMSOC” ក្នុងកម្មវិធីប្រកួតកីឡា SEA Games ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី “CAMSOC” ។

បេក្ខជនទាំងអស់ត្រូវដាក់ស្នាដៃរបស់ខ្លួនជាសំណៅដើមដល់លេខាធិការដ្ឋាន “CAMSOC” ក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឱ្យបានមុនថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមអាស័យដ្ឋានដូចខាងក្រោម ៖

– ផ្ទះលេខ១​ ផ្លូវប៉ូឡូញ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ

– ទូរស័ព្ទ: ០៩៥ ៦៦៦ ៨១១ / ០៩៨ ៩៤៨ ៨៩១ / ០៨១ ៥៤៤ ៧៨៣

– អ៊ីម៉ែលl: chanthoeunor1991@gmail.com / simsreynin2017@gmail.com

Loading...