អ្នកលេងគុនខ្មែរ រិន សារ័ត្ន នឹងឡើងសង្វៀន ONE ប៉ះជើងខ្លាំងម៉ីយ៉ាន់ម៉ាខែក្រោយ

554

ភ្នំពេញៈ កីឡាករ ប្រដាល់ អ្នក លេងគុន ខ្មែរ ចម្រុះ រិន សារ័ត្ន (Ren Saroth ) នឹង ត្រូវ ឡើង សង្វៀន One Chimpionship ដែល ត្រូវ ប៉ះជាមួយ ជើង ខ្លាំងមក ពី ប្រទេស ម៉ីយ៉ាន់ម៉ា Tial Thang  

តាម រយៈ ការ ប្រកាស ឲ្យ ដឹង ពី សង្វៀន ប្រកួត ONE Championship ថ្មីៗនេះ ថា សារ័ត្ន នឹង ត្រូវ ណាត់ ប្រកួត ជាមួយ កីឡាករម៉ីយ៉ាន់ម៉ា Tial Thang នៅថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០១៩នេះ នៅ លើ សង្វៀន ONE: REIGN OF VALOR ក្នុង ទីក្រុង យ៉ាំងហ្គន ប្រទេស ម៉ីយ៉ាន់ម៉ា ។

អ្នកលេងគុនខ្មែរវ័យ ២៥ឆ្នាំរូបនេះ បាន សម្ដែង ការ ត្រេក ត្រអាល ចំពោះ ការ ត្រលប់ ទៅ កាន់ សង្វៀន ប្រដាល់ អន្ដរជាតិ ONE Chimpionship នេះ ឡើង វិញ ហើយ គេ បាន ជឿជាក់ ចំពោះ ការទទួល បាន ជោគជ័យ តាមរយៈ ការ ហ្វឹកហាត់ ជាមួយ គ្រូ បង្វឹក ថ្មីៗ ដែល បាន ផ្ដល់ យុទ្ធសាស្រ្ដ និង តិចនិក បន្ថែមនៅ ក្លិប Cambodian Top Team (CTT) ។

សារ័ត្ន បាន និយាយថា៖«ខ្ញុំ ពិត ជាមាន អារម្មណ៍ ប្លែក ចំពោះ ការ ឡើង ប្រកួត លើ សង្វៀន អន្ដរជាតិ នៅ ក្នុង រដូយ កាល ថ្មីនេះ ។ ខ្ញុំ មាន អារម្មណ៍ ថា អ្វីៗគឺ ខុស ពីមុន ចំពោះ ការ ប្រកួត លើក នេះ »។

សារ័ត្ន បន្ដ ៖«ក្បាច់ ប្រដាសល់ របស់ ខ្ញុំ ការ វាយ សម្រុក និង ការ វាយ តប គឺ មាន ភាព រហ៍័ស ជាង មុន និង ខ្លាំង ជាមុន ។ ខ្ញុំ បាន ត្រៀម ខ្លួន រួច ហើយដើម្បី បញ្ចេញ នូវ អ្វី ដែល ខ្ញុំ មាន នៅពេលនេះ »។

ទោះជាយ៉ាងណា កីឡាករ ម៉ីយ៉ាន់ម៉ា Tial Thang ក៏មិន មែន ជាកីឡាករ ធម្មតា របស់ ប្រទេស ម៉ីយ៉ាន់ម៉ាដែរ។ កីឡាករ រូបនេះ មាន បំណងប្រាថ្នាក្លាយ ជា កំពូល កីឡាករ ប្រដាល់ ប្រចាំ ប្រទេស របស់ គេ និង ពិភពលោក ផង ដែរ ។

កីឡាការ Tial Thang បង្ហាញ អារម្មណ៍ ចំបោះ ការ ប្រកួត លើក នេះថា៖ «យើង ចាប់អារម្មណ៍ ឃើញថា សារ័ត្ន គឺ ទទួល បាន ការ ហ្វឹក ហាត់ ខុស ពីមុន»៕

Loading...