
កីឡាករខ្មែរអាមេរិក សំ សុវណ្ណកេសា នៅតែបន្តមិនទាន់ស្គាល់ពាក្យឈ្នះនៅសង្វៀន Glory ក្រោយប្រកួតចាញ់កីឡាករ Kou Lee ប៉ុន្មានម៉ោងមុននេះ។
កីឡាករទាំងពីរវាយក្នុងប្រភេទគូបឋម ដោយមានការផ្សាយផ្ទាល់លើ Youtube។ ក្នុងការប្រកួតពួកគេបានចំណាយពេល ៣ទឹកពេញ តែ Kou Lee ហាក់មានប្រៀបជាងបន្តិច។
ចុងបញ្ចប់នៃការប្រកួតចៅក្រមបានឲ្យពិន្ទុ Kou Lee ឈ្នះជាឯកច្ឆន្ទលើ សុវណ្ណកេសា។ នេះជាបរាជ័យជាលើកទី២ហើយរបស់ សុវណ្ណកេសា សង្ឃឹមថាកីឡាករកូនខ្មែរកាត់អាមរិកាំងរូបនេះ នឹងស្វែងរកឃើញជ័យជម្នះក្នុងការប្រកួតលើកក្រោយទៅចុះ ។
គួរបញ្ជាក់ថា កីឡាករខ្មែរអាមេរិក សុវណ្ណកេសា ត្រូវវាយតំណាងឲ្យកម្ពុជានៅសង្វៀន Glory 63 ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម កាលយប់ថ្ងៃទី១ ខែកុម្ភៈនេះ សម្រាប់គូទី ១ នៅទីក្រុង Houston ទឹកដីសហរដ្ឋអាមេរិក ដែលត្រូវប៉ះជាមួយកីឡាករជើងខ្លាំងអាមេរិក Kou Lee ៕