«រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ត្រឹមថ្ងៃ១០មករាបានប្រាក់ ៤៧ម៉ឺនដុល្លារ

298

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយសាយគិតត្រឹមព្រឹកថ្ងៃ១០ខែមករាឆ្នាំ២០២១គឺបានបន្តពីក្រុងតាខ្មៅខេត្តកណ្តាលមកដល់សកលវិទ្យាល័យភូមិន្ទរាជធានីភ្នំពេញដោយបានធ្វើពិធីជួបជុំនិងសាទរចំពោះកម្មវិធីដ៍អស្ចារ្យដោយចំណាយរយៈពេលត្រឹម៩៧ថ្ងៃរត់បានចម្ងាយ២៤០០៨គីឡូម៉ែត្រនិងទទួលបានប្រាក់ពីសុប្បរសធម៌ចំនួន៤៧ម៉ឺនដុល្លារ។

ក្នុងពិធីដ៍មហាអស្ចារ្យសម្រាប់យុវវ័យនេះយុវជនម្នាក់ជាតារាចម្រៀង និងសម្ដែងឈ្មោះ អ៊ួន បឋម ហៅសាយ (Sai) បានបង្កើតឡើងនិងដាក់ផែនការរត់តែម្នាក់ឯងតាមបណ្តោយផ្លូវជុំវិញព្រំដែនប្រទេសកម្ពុជារយៈពេល៩៩ថ្ងៃប៉ុន្តែត្រឹមថ្ងៃ១០មករាឆ្នាំ២០២១នេះបាន៩៧ថ្ងៃហើយដោយចាប់ពីរាជធានីភ្នំពេញទៅកាន់ខេ្តចំនួនជិត២០ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។

យុវជនសាយប្រាប់កាលពីម្សិលមិញថា៖កម្មវិធីរត់នេះមានឧបសគ្គធំជាច្រើនដោយបញ្ហាកូវីដ១៩ប៉ុន្តែយ៉ាងណាខ្ញុំសម្រេចបានល្អដោយមានយុវជនមហាជនចូលរួមគាំទ្រដោយហេតុផលមនុស្សធម៌សម្រាប់កុមារ។ការរត់ដំបូងចាប់ផ្តើមធ្វើកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២០នេះនិងគ្រោងបញ្ចប់នៅថ្ងៃទី ២៤ខែមករាឆ្នាំ២០២១។ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ គឺជំរុញឱ្យខ្ញុំបង្កើតព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះឡើង គឺក្រោយពីបានឃើញព័ត៌មានផ្សព្វផ្សាយពីបញ្ហាប្រឈមផ្នែកថវិការបស់មន្ទីរពេទ្យ ហើយខ្ញុំធ្លាប់បាននាំសាច់ញាតិទៅព្យាបាលនៅមន្ទីរពេទ្យដោយឥតគិតថ្លៃនាពេលកន្លងមក»។ យុវជនរូបនេះថ្លែងបន្តទៀតថា៖ «ក្មេងៗរស់នៅភូមិជាមួយខ្ញុំច្រើនបានទៅព្យាបាលនៅមន្ទីរពេទ្យនេះ។ ក្រោយពីបានព្យាបាលក្មេងៗបានជាសះស្បើយពីជំងឺហើយក្នុងពេលព្យាបាលមន្ទីរពេទ្យមិនមានការរើសអើងចំពោះប្រជាពលរដ្ឋអ្នកមាន ឬក្រទេ។ មុនដំបូងពេលខ្ញុំយកក្មេងទៅព្យាបាលខ្ញុំគិតថានឹងត្រូវចំណាយថវិកា។ ប៉ុន្ដែក្រោយព្យាបាលជាសះស្បើយ មន្ទីរពេទ្យមិនបានយកកម្រៃឡើយ»។


លោក សាយ បានឱ្យដឹងថា បើគិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះគឺមានរយៈពេល ៤២ ថ្ងៃ នៃការរត់ដើម្បីសប្បុរសធម៌របស់គេ។ រយៈពេលនេះ គេបានរត់ឆ្លងកាត់ចំនួន ១០ ខេត្ដ និងកំពុងបន្តរត់ឆ្ពោះទៅកាន់ទីរួមខេត្ដបន្ទាយមានជ័យ។ បញ្ហាប្រឈមខ្លាំងចំពោះយុវជនរូបនេះក្នុងពេលរត់ គឺបញ្ហាចរាចរណ៍រថយន្តធំៗដែលបើកបរមិនគោរពច្បាប់ និងបើកបញ្ច្រាសទិសដៅ។ យុទ្ធនាការនេះមានគោលបំណងជំរុញ និងបំផុសស្មារតីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យចូលរួមទាំងអស់គ្នាក្នុងចំនួនទឹកប្រាក់ ១ ដុល្លារ បរិច្ចាគមកកាន់មន្ទីរពេទ្យអង្គរ ដើម្បីបន្តដំណើរការប្រតិបត្តិក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជាតទៅមុខទៀត ខណៈពេលដែលមន្ទីរពេទ្យយើងខ្ញុំកំពុងតែជួបការលំបាកក្នុងការស្វែងរកមូលនិធិពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស»។

លោកស្រី ស៊ិនកេត អរុន ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំប្រទេសកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា មន្ទីរពេទ្យកុមារអង្គរព្រមទាំងមាតាបិតាអាណាព្យាបាលកុមារទាំងអស់នៅមន្ទីរពេទ្យកុមារអង្គរ ពិតជាមានកិត្តិយស និងសោមនស្សរីករាយណាស់ ចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្អូនប្រជាជនខ្មែរដែលបានចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ តាមរយៈគណនីធនាគារដែលបានផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់មន្ទីរពេទ្យផ្ទាល់។ លោកស្រីថ្លែងថា៖ «ប្រជាពលរដ្ឋចាប់ផ្ដើមផុសផុលផ្ដល់ការឧបត្ថម្ភថវិកា ១ ដុល្លារ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា រួមមានថវិកាជាង ២៦ ម៉ឺនដុល្លារ។ ប៉ុន្ដែរហូតមកដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នេះ ប្រជាពលរដ្ឋបានបន្តបរិច្ចាគថវិកាកើនឡើងដល់ជាង ៣៨ ម៉ឺនដុល្លារហើយ»។

យោងតាមគណនីរបស់មន្ទីរពេទ្យនេះបានឱ្យដឹងថា ការបរិច្ចាគទូទៅមកកាន់មន្ទីរពេទ្យកុមារអង្គរមានគណនីដូចជា ABA៖ Angkor Hospital for Children (០០០ ៨៥៣ ៨៤៣) គណនី Wing៖ ៩១២២ (ប្រាក់រៀល) ៨១២២ (ប្រាក់ដុល្លារ) គណនី ACELEDA៖ Angkor Hospital for Children (01000105696828) គណនី Sathapana៖ Angkor Hospital for Chidren (07808082834100102)។

យោងតាមលិខិតថ្លែងអំណរគុណរបស់មន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា យុទ្ធនាការ «តោះលេងហ្គេម ១ ដុល្លារសម្រាប់កុមារកម្ពុជា» ចាប់ផ្តើមកាលពីល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា នេះបង្កើតឡើងក្នុងពេលធ្វើ «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ» ដែលយុទ្ធនាការនេះបានក្លាយទៅជាចលនាយ៉ាងផុសផុលគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក។

លោកស្រី ស៊ិនកេត អរុន បញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ មានគ្រូពេទ្យ និងបុគ្គលិកសរុបជិត ៥០០ នាក់។ មន្ទីរពេទ្យបានទទួលពិនិត្យ និងព្យាបាលកុមារនៅខេត្ដសៀមរាប និងកុមារមកពីបណ្ដាខេត្ដផ្សេងៗក្នុង ១ ឆ្នាំមានជាង ១៨ ម៉ឺនករណី។ បច្ចុប្បន្នមន្ទីរពេទ្យទទួលព្យាបាលកុមារជំងឺទូទៅសម្រាប់កុមារមានអាយុក្រោម ១៦ ឆ្នាំដោយឥតគិតកម្រៃ។

គួររំឭកថា មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៩៕

Loading...