កីឡាករកម្ពុជា លាប រដ្ឋា ពិតជាធ្វើបានល្អមែនទែន ដោយផ្ដួលកីឡាករថៃ Tai Sor.Jor.Peakuthai ដែលគេស្គាល់ថាជាប្អូនបង្កើតរបស់ជើងខ្លាំងលំដាប់ A ថៃ កុលាបដាំ ឲ្យសន្លប់ត្រឹមទឹក ២ នៅសង្វៀនថ្មីរបស់ទូរទស្សន៍ប៉ុស្តីលេខ ៨ ថៃ MuayHardcore កាលពីថ្ងៃសៅរ៍ ទី១៩ កន្លងទៅ។
Tai Sor.Jor.Peakuthai ជាកីឡាករដែលមានអាវុធចេញធ្ងន់ៗជាពិសេសកណ្ដាប់ដៃ ក្នុងទឹកមួយគេបានវាយឲ្យ លាប រដ្ឋា ដួលត្រូវអាជ្ញាកណ្ដាលរាប់។ ប៉ុន្តែក្នុងទឹកពីរ រដ្ឋា បានកែស្ថានការណ៍ប្រកួតបានល្អវិញ ដោយប្រើកណ្ដាប់ដៃមហាទម្ងន់របស់ខ្លួនវាយចំថ្គាមរបស់ដៃគូធ្វើឲ្យវង្វេងពេញសង្វៀន។
គួរបញ្ជាក់ថា Tai Sor.Jor.Peakuthai ធ្លាប់វាយកីឡាករកម្ពុជា ឡុង ជិន សន្លប់កាលពីប៉ុន្មានអាទីត្យមុននៅសង្វៀន Super Champ ។ ដូច្នេះការប្រកួតខាងលើមានន័យថា លាប រដ្ឋា អាចសងសឹកឲ្យមិត្តរួមជាតិបានសម្រេចដូចបំណងហើយ៕
Loading...