Ronaldo ព្រមបង់ប្រាក់​ ១៨.៨លានអឺរ៉ូឲ្យតុលាការអេស្ប៉ាញ​ជាថ្នូរនឹងមិនជាប់ពន្ធនាគារ​ ២៣ខែ

593

ម៉ាឌ្រីដ៖​ តារាបាល់ទាត់ឆ្នើមលំដាប់លេខ២​ពិភពលោក​ Cristiano Ronaldo បានយល់ព្រមបង់ប្រាក់ចំនួន​ ១៨.៨លានអឺរ៉ូ​ ដើម្បីជាថ្នូរនឹង​ការ​នៅក្រៅឃុំពីស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយ:ពេល​ ២៣ខែ​នៅប្រទេស​អេស្ប៉ាញ​ ពីបទគេចពន្ធកាលពីអំឡុងឆ្នាំ២០១១​ និងឆ្នាំ២០១៤

ក្នុងសវនការរយ:ពេល ៤០នាទីក្នុងតុលាការដែលស្ថិតក្នុងទីក្រុង​ Madrid ប្រទេសអេស្ប៉ាញនាព្រឹកថ្ងៃអង្គារ​ ទី២២​ ខែមករា​ ឆ្នាំ២០១៩​ នេះ​ បុរសវ័យ៣៣ឆ្នាំ​ Ronaldo បានទទួលយកការផាកពិន័យទាំងអស់​ ជុំវិញប្រាក់​ចំណូលដែលបានពីការលក់រូបភាពគេចវេសមិនបានបង់ពន្ធ​ (tax fraud) ក្នុងរយ:ពេល៩ឆ្នាំលេងអោយក្លឹប​ Real Madrid។

ច្បាប់នៅប្រទេសអេស្ប៉ាញ​ ស្ថានទម្ងន់ទោសក្រោម​រយៈពេល ២ឆ្នាំ​ ជនជាប់ចោទអាច​មានសិទ្ធិបង់ប្រាក់នៅក្រៅឃុំ​ និងមិនជាប់ពន្ធនាគារបាន​។

ក្នុងសវនការព្រឹកមិញនេះ​ ក្រៅពី​ Ronaldo ដែលដំណើរដោយមិត្តស្រី​ Georgina Rodriguez គេក៏ឃើញមានអតីតមិត្តរួមក្រុម​ Real Madrid, Xabi Alonso ផងដែរ​ ជុំវិញការចោទប្រកាន់ដូចគ្នា​ ដែលអាចជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ៕

Loading...