Ronaldo ធ្វើឲ្យ​ Lazio និយាយលែងចេញ

886

ខ្សែប្រយុទ្ធដ៏មុតស្រួច​សេះ​បង្កង់ Juventus Cristiano Ronaldo បាន​ជួយ​ឲ្យ​ក្លឹបទទួល​បាន ៣​ពិន្ទុ បន្ថែម​ទៀតក្នុង​សប្ដាហ៍​ទី​២១ នៅលីគ​កំពូល​អ៊ីតាលី Serie A បន្ទាប់​ពីរក​គ្រាប់​បាល់​នៅ​ចុង​ម៉ោង នាទី​៨៨ ដោយ​បាល់​ពិន័យ ១១មែត្រ កាល​ពី​យប់មិញ​។

មួយ​គ្រាប់​របស់ Ronaldo ជួយ​ឲ្យ Juventus យក​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Lazio ដោយ​លទ្ធផល ២-១ ក្រោយ​ពី Lazio បើក​ការ​នាំ​មុខ​មុន​ពី​នាទី​ ៥៩ ដោយសារ​បាល់ចូលទីខ្លួនឯង របស់​ខ្សែបម្រើ Emre Can ហើយ Juventus រក​គ្រាប់​តាម​ដោយ​ខ្សែការពារ Joao Cancelo នៅ​នាទី​ ៧៤ ។

លទ្ធផល​នេះ ជួយ​ឲ្យ Juventus បន្ត​ឈរ​លើ​កំពូល​តារាងដោយ​មាន ៥៩ ​ពិន្ទុ ខណៈដែល​ក្រុម​លេខ​ ២ Napoli ដែល​មាន​ត្រឹម​តែ ៤៨​ ពិន្ទុ​ប៉ុណ្ណោះ ក្នុង​សប្ដាហ៍ទី​ ២១ ដូចគ្នា​នេះ៕

 

 

 

 

Loading...