
អ្នកប្រដាល់គុនខ្មែរវ័យទើបតែ ២០ ឆ្នាំ មកពីខេត្តបាត់ដំបង រិទ្ធ ភូលូ បានបង្កើតកំណត់ត្រាថ្មីក្នុងការបង្ហាញខ្លួនជាលើកដំបូងលើឆាកអន្តរជាតិ ដោយ ប្រើ ពេល តែ ត្រឹម កន្លះ ទឹក ផ្ដួល ម្ចាស់ផ្ទះថៃ Dechubon Petchdonpho ឲ្យបោះបង់ការប្រកួត ដោយស្នៀតដ៏មុតស្រួចរបស់ខ្លួននៅសង្វៀន Muay Thai Super Champ ប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។
កីឡាករ រិទ្ធ ភូលូ មានស្រុកកំណើតនៅ ភូមិស្ពានកណ្កាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
មានប្រវិត្តប្រកួតបាន ៥៨ ដង ៤១ ឈ្នះ ១៣ ចាញ់ ៤ ស្មើ និងផ្ដួលដៃគូឲ្យបោះការប្រកួត ១៨ដង ប្រកួតលើកចុងក្រោយឈ្នះកីឡាករ ធា នុរាជ ដោយពិន្ទុ មកពីក្លឹបអាណាចក្រគុនខ្មែរ គ្រូបង្វិលគីលោកគ្រូ ធី ណារិទ្ធ៕
ទស្សនាវីដេអូការខាងក្រោម៖
Sophanny Dy (CAMBODIA) | Muay Thai Super Champ | 03/02/62
រិទ្ធ ភូលូ ល្អអីល្អយ៉ាងនេះលោក!វីដេអូ៖ កីឡាករគុនខ្មែរ រិទ្ធ ភូលូ ប្រើពេលតែត្រឹមកន្លះទឹកផ្ដួលម្ចាស់ផ្ទះថៃឲ្យបោះបង់ការប្រកួត ដោយស្នៀតដ៏មុតស្រួច កាលពីយប់មិញនៅសង្វៀន Muay Thai Super Champ ប្រទេសថៃ។ទំព័រកីឡាអាស៊ី /Sport Page AsiaSophanny Dy (CAMBODIA) VS Dechubon Petchdonpho (THAILAND)Muay Thai Super Champ | 03/02/62
Gepostet von BKM Sports am Sonntag, 3. Februar 2019