រិន សារ័ត្ន ត្រៀមរួចរាល់ហើយសម្រាប់​ការ​ប្រកួត​នៅ ONE Championship ថ្ងៃសុក្រនេះ

623

កីឡាករ​គុនចម្រុះកម្ពុជា រិន សារ័ត្ន កំពុង​ហ្វឹកហាត់​នៅក្លឹប YORKY Mixed Martial Arts ​ប្រទេស​ថៃ ជាមួយ​លោកគ្រូ Lee JJ Nicholas ដើម្បី​ត្រៀម​ប្រកួត​​ក្នុង​ទ្រុង ONE Championship នា​ព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅ​ទីក្រុង​យ៉ាងហ្គន ប្រទេស​មីយ៉ាន់ម៉ា នាថ្ងៃ​ទី ៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

សូមបញ្ជាក់ថា រិន សារ័ត្ន​ ធ្លាប់​វាយ​នៅ ONE ៥ ដង (ឈ្នះ ២ ចាញ់ ៣) ហើយលើកនេះនឹង​ត្រូវ​ប៉ះ​ជើងខ្លាំង​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា Tial Thang ​ជា​កីឡាករ​ដែល​ពលរដ្ឋ​មីយ៉ាន់ម៉ា​គោរព​ស្រលាញ់ ហើយជា​កូនសិស្ស​សំណព្វ​របស់​វីរបុរស​ MMA របស់​មីយ៉ាន់ម៉ា Aung La Nsang ដែល​មានជំនាញ និង​ក្បាច់​ប្រកួត​ល្អ។ ​ដើម្បី​ត្រៀម​ការប្រកួត​ដ៏ធំនេះ សារ័ត្ន បាន​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់នៅ​ថៃ ​ជាមួយ​លោកគ្រូ Lee JJ Nicholas ដែល​ជា​អតីត​កីឡាករ​នៅ ONE បន្ថែម​លើ​ការ​ហ្វឹកហាត់​ជាមួយ​លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់​ក្លឹប Cambodian Top Team៕

គូប្រកួតទាំងអស់​ មានដូចខាងក្រោម៖

 

Loading...