រិនដេវីត ប្តេជ្ញាយកឈ្នះប្រាក់រង្វាន់នៅសង្វៀន TOWN សប្ដាហ៍នេះ

101

ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះដែលសង្វៀនថោនបានបើកការប្រកួតឡើងវិញបន្ទាប់ពីប្រកាសផ្អាក ១ សប្ដាហ៍ ខណៈបេក្ខភាពម៉ារ៉ាតុងប្រជុំដោយជើងខ្លាំងទម្ងន់៥៧ គីឡូក្រាមនោះ រិនដេ វីដ សម្រេចតម្លើងទម្ងន់មកប្រកួតជាមួយជើងខ្លាំង ៣នាក់ទៀតមានកីឡាករ ឡាំ កូស៊ឺន, ហ៊ឹម គឹមរៀង និងជី ឆៃលី ដែលជាការប្រកួតដណ្តើមប្រាក់រង្វាន់ប្រចាំសប្តាហ៍ជាលក្ខណៈម៉ារ៉ាតុងដែលមានវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ។

ជាមួយការផ្គូផ្គងឱ្យប៉ះប្រកួទគ្នាជាមួយជើងខ្លាំងនេះ រិន ដេវីដ អះអាងថាពួកគេទាំង ៣នាក់សុទ្ធតែជើងខ្លាំងលំបាកយកឈ្នះប៉ុន្តែខ្ញុំត្រូវការប្រាក់នោះម្តងទៀតដើម្បីទិញម៉ូតូពីព្រោះកាលពីថ្ងៃចន្ទចោរលួចម៉ូតូខ្ញុំបាត់ហើយ។​ កាលពីសប្ដាហ៍មុនសង្វៀនប្រដាល់ TOWN បានផ្អាក ១សប្ដា៍ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មួយវិញទៀតមានបុគ្គលិកទូរទស្សន៍នេះខ្លះត្រូវបានរកឃើញមានឆ្លងជំងឺសាហាវនេះផងដែរ។ សមមាសភាពអ្នកប្រដាល់ឆ្នើមទាំង ៤នាក់នេះមាន រិន ដេវីដ មកពីក្លិបនាគរាជចតុមុខ, ឡាំកូស៊ីន មកពីខេត្តបន្ទាយមានជ័យ (កូនសិស្សលោកសាន់សៅយ៉ាន់) និងឡាករជីឆៃលី​មកពីសមមាគមប្រដាល់កងយោធពលខេមរភូមិន្ទ(កូនសិស្សលោកធនសុភា)និងហ៊ឹមគឹមរៀងមកពីជ្រៃកោងខេត្តកំពង់ស្ពឺ(ជាកូនសិស្សលោកមាសសុខគ្រី)។

ការសម្ភាសន៍ជាមួយរិនដេវីដបានឲ្យដឹងថា៖ក្នុងចំណោមអ្នកប្រដាល់៣នាក់ដែលខ្ញុំត្រៀមចាប់ឆ្នោតជួបប្រកួតគ្នានៅថ្ងៃអាទិត្យនេះខ្ញុំធ្លាប់ឈ្នះតែកីឡាករឡាំកូស៊ីនចំណែកហ៊ឹមគឹមរៀងខ្ញុំធ្លាប់ចាញ់ចំនួន៣លើកនិងកីឡាករជីឆៃលីខ្ញុំធ្លាប់ចាញ់១លើកប៉ុន្តែជំនួបប្រកួតនេះខ្ញុំសង្ឃឹមវ៉ៃសងសិកឈ្នះឲ្យបានគឺសង្ឃឹម៩០ភាគរយ។រិនដេវីដដែលក្មេងបានលះបង់ការសិក្សាដោយសារគ្រួសារភាពក្រីក្រខ្លាំងបានសាងកេឈ្មោះល្បីល្បាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយប្រកួតបានលុយជួយជីវភាពគ្រួសារឪពុកម្តាយនិងជាកីឡាករដែលមានការហ្វឹកហាត់គោរពវិន័យបានល្អនិងឈានបានជាប់ក្នុងជម្រើសជាតិរយៈពេល៣ឆ្នាំមកហើយ។

រិនដេវីដនិយាយថា៖ ប្រាក់រង្វាន់ប្រចាំសប្តាហ៍នេះខ្ញុំខំវ៉ៃដណ្តើមឱ្យបានដើម្បីទិញម៉ូតូជិះធ្វើដំណើរពីព្រោះកាលពីថ្ងៃចន្ទទី២២ខែមិនាចោរគាស់ផ្ទះលួចម៉ូតូខ្ញុំបាត់ហើយ។ម៉ូតូនេះបានមកពីឡើងប្រកួតសន្សំលុយក្រៅពីហូបចុកក្នុងគ្រួសារទើបតែទិញបានឥឡូវបាត់ទៅគ្មានអ្វីជិះធ្វើដំណើរទេ។រិនដេវីដបញ្ជាក់ថា៖ក្នុងចំណោម៣នាក់នេះពិតជាលំបាកឈ្នះណាស់ក្នុងនោះជើងថ្មីជីឆៃលីកណ្តាប់ដៃធ្ងន់ក្រៅពីនេះហ៊ឹមគឹមរៀងខ្ញុំគ្មានញញើតទេទោះជាធ្លាប់ឈ្នះខ្ញុំ៣លើកប៉ុន្តែឈ្នះដែលខ្ញុំគិតថាគេមានខ្សែធំតែប៉ុណ្ណោះខណៈដែលយើងវ៉ៃគេមិនសន្លប់គេនៅតែមានប្រៀបនិងឱកាសបានឈ្នះយើងដោយបក្ខពួកខ្លះចឹងហើយ។

លោកស្វាយសុខុនគ្រូបង្វឹករិនដេវីដនិយាយថា៖​ ដេវីដ កំពុងហាត់ត្រៀមបានល្អណាស់គឺត្រៀមការប្រកួតនេះដើម្បីដណ្តើមប្រាក់ឱ្យបានពីព្រោះទើបតែបាត់ម៉ូតូ។ចឹងវាចង់បានលុយទិញម៉ូតូឡើងវិញ។លោកបន្តថាដេវីដក្មេងល្អហាត់ល្អគោរពវិន័យល្អនិងប្រកួតបានល្អខ្ញុំរម្ពឹងឈ្នះ៩០ភាគរយ។

បើតាមការឲ្យដឹងពីគណៈកម្មការផ្គូផ្គង ពួកគេបទពិសោធន៍របស់ពួកគេប្រហាក់ប្រហែលគ្នាប៉ុន្តែចាស់វស្សាជាងគេគឺកីឡាករហ៊ឹមគឹមរៀង។ មួយរយៈចុងក្រោយនេះកីឡាកររិនដេវីដមានលក្ខណៈលេចធ្លោជាងគេដោយឈ្នះជយលាភីផ្ទួនៗពិសេសឈ្នះបីប្រកួតចុងក្រោយដែលបានលុយច្រើនបំផុតគឺឈ្នះយ៉នពិសីពានរង្វាន់នៅសង្វៀនប៉ុស្តិ៍លេខ៥។ឈ្នះឡាំកូស៊ីនខ្សែក្រវាត់នៅ PNN​ និងឈ្នះធន់ផានិតប្រាក់រង្វាន់ប្រចាំសប្តាហ៍នៅសង្វៀនថោន។

រិនដេវីដប្រកួតបានចមនួន៥៧លើកចាញ់១១លើកឈ្នះ៤៤លើកស្មើ២លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន១៤លើក។ឡាំកូស៊ីនឆ្លងកាត់ការប្រកួតបានចំនួនច្រើននៅស្រុកថៃគឺ៨៩លើកឈ្នះ៥៨លើកចាញ់២៦លើកស្មើ៥លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន១៣លើក។កីឡាករជីឆៃលីប្រកួតបាន៥០លើកឈ្នះ៣៨លើកចាញ់១០លើកស្មើ២លើកក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន២២លើក។កីឡាករហ៊ឹមគឹមរៀងប្រកួតបានចំនួន៥២លើកឈ្នះ៤៣លើកចាញ់៩លើកក្នុងនោះផ្តួលដៃគូឱ្យសន្កលប់បាន១២លើក។

លោកធន់សុភាគ្រូបង្វឹកជីឆៃលីនិយាយថា៖ ឆៃលីមានក្បាច់ទាត់និងចេញកណ្តាប់ដៃធ្ងន់និងធ្លាប់ឈ្នះរិនដេវីដប៉ុន្តែពិតជាលំបាកទប់ទង់ដេវីដត្រង់ក្បាច់ជង្គង់នេះតែម្តងហើយប៉ះការប្រកួតលើកនេះខ្ញុំសង្ឃឹមមិនច្រើនទេពីព្រោះគេខ្លាំងៗតែធានាវ៉ៃអស់ពីសមត្ថភាពគឺរម្ពឹង៥០ភាគរយប៉ុណ្ណោះ។

ចំណែកលោកសាន់សៅយ៉ាន់គ្រូបង្វឹករបស់ឡាំកូស៊ីននិយាយថា៖ក្នុងចំណោមអ្នកប្រដាល់៣នាក់នេះពិតជាលំបាកប្រកួតពីព្រោះវាមានក្បាច់ប្រកួតល្អដូចគ្នាសមត្ថភាពអាចនឹងលើសគ្នាបន្តិចបន្តួចហើយការចាញ់ឬឈ្នះអាស្រ័យលើកម្លាំងនិងល្បិចពេលប្រកួត។លោកសាន់សៅយ៉ាន់បន្ថែមថាខ្ញុំធានាឱ្យវាវ៉ៃអស់ពីសមត្ថភាពតែសង្ឃឹមឈ្នះ៦០ភាករយប៉ុណ្ណោះ៕

 

Loading...