រិន ដេវីត និង យ៉ន ពិសី ដណ្ដើមជើងឯកសង្វៀន Cell Card ដែលមានប្រាក់រង្វាន់ ៤០០០ដុល្លារ

200

ភ្នំពេញ៖ បន្ទាប់ពីធ្វើការប្រកួតជម្រុះអស់រយៈពេលជាច្រើនខែរួចមក ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរនៃពានរង្វាន់ Cell Card សង្វៀនកងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានឈានដល់វគ្កផ្តាច់ព្រ័ត្តហើយ ដោយជើងខ្លាំងមកពីក្លិបនាគរាជចតុមុខកីឡាករ រិន ដេវីត និងប្រជែងយកជើងឯកដែលមានទឹកប្រាក់ ៤០០០ដុល្លារពី យ៉ន ពិសី មកពីក្លិបសាលវន្តកីឡា នាថ្ងៃសៅរ៍ទី ២ ខែមករា ឆ្នាំ២០២១ ខាងចុងសប្ដាហ៍នេះ។

ជាមួយនឹងករប្រកួតចុងក្រោយនេះ អ្នកប្រដាល់គុនខ្មែរ រិន ដេវីតនិយាយថា៖ ខ្ញុំមានទំនុកចិត្តសង្ឃឹមឈ្នះ៩០ភាគរយក្នុងការដណ្តើមយកពានរង្វាន់និងទឹកប្រាក់ចំនួន ៤០០០ដុល្លារនេះ។ ចំណែកឯ យ៉ន ពិសីនិយាយថា៖ ខ្ញុំធានាវ៉ៃអស់ពីសមត្ថភាពប៉ុន្តែមិនហ៊ានថាឈ្នះប៉ុន្មានភាគរយទេពីព្រោះគេជើងចាស់ជម្រើសជាតិទៀតខ្ញុំទើបតែមានឱកាសបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្ញុំ។

រិន ដេវីត ធ្លាប់ប្រកួតបានចំនួន៥៩លើកឈ្នះ ៤៥ លើក ចាញ់ ១២ លើកស្មើ ២ លើក។ ប្រកួតក្នុងអំឡុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះ ធន់ អៀនឡៃ ដោយស្វ័យប្រវត្តិពីព្រោះ អៀនឡៃ មានជម្ងឺមិនអាចប្រកួតបាន។ចំណែក យ៉ន ពិសី ឆ្លងកាត់ការប្រកួតបានចំនួន ៤០ លើក ឈ្នះ ៣០ លើកចាញ់ ៧ លើក ស្មើ ៣ លើក។

មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតនេះក៍មានការប្រជែងដណ្ដើមចំណាក់ថ្នាក់លេខ ៣ផងដែរ គឺឡុងខេត្តមានបទពិសោធន៍ច្រើនជាងពីរដងលើកីឡាករ សាន សំអុន។ ហើយបើតាមការព្យាករក្រៅផ្លូវការ ឡុង ខេត្ត មានប្រៀបឈ្នះច្រើនលើសាន សំអុន។

ឡុង ខេត្ត ប្រកួតបានចំនួន ៨៧ លើកឈ្នះ ៥៨ លើកចាញ់ ២០ លើកស្មើ ៩លើក។ ចំណែកកីឡាករ សាន សំអុន ប្រកួតបានតែ ៣២ លើក ឈ្នះ ២៥ លើកចាញ់ ៦ លើក ស្មើ ១ លើក។ យ៉ាងនេះក្តីសម្រាប់ការទស្សន៍ទាយព្យាករតាមរោងកាហ្វេមហាជនភាគច្រើនហ៊ាននិយាយថា រិន ដេវីត នឹងឈ្នះលេខ ១ យ៉ន ពិសីឈ្ នះលេខ ២ហើយ ឡុង ខេត្ត នឹងឈ្នះបានលេខ ៣ ខណ សាន់ សំអុន នឹងឈ្នះលេខ ៤៕

Loading...