លទ្ធផលនៃការចាប់ឆ្នោតប្រកួតជម្រុះ World Cup 2022 នៅទ្វីបអឺរ៉ុប

150

ការចាប់ឆ្នោតវគ្គជម្រុះ World Cup 2022 នៅទ្វីបអឺរ៉ុបត្រូវបានប្រកាសកាលពីយប់ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ ដែលមាន ៥៥ក្រុម ចូលរួម ត្រូវបានបែកចែកជា១០ពូល (ពូល A ដល់ពូល J )។ សម្រាប់ ពូល A ដល់ពូល E មាន ៥ក្រុមក្នុងមួយពូល ចំណែកពូល F ដល់ពូល J មាន ៦ក្រុមក្នុងមួយពូល។

លទ្ធផលនៃការចាប់ឆ្នោត៖

  • ពូល A: ព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់, លុចសំបួ, អាស៊ែបៃហ្សង់
  • ពូល B: អេស្ប៉ាញ, ស៊ុយអែត, ក្រិក, ហ្សកហ្ស៊ី, កូសូវ៉ូ
  • ពូល C: អ៊ីតាលី, ស្វីស, អៀរឡង់ខាងជើង, ប៊ុលហ្ការី, លីទុយអានី
  • ពូល D: បារាំង, អ៊ុយក្រែន, ហ្វាំងឡង់, បូស្ន៊ី និង អ៊ែរសេកូវីន, កាហ្សាក់ស្ថាន
  • ពូល E: បែលហ្ស៊ិក, វេលស៍, សាធារណរដ្ឋឆែក, បេឡារុស, អេស្ដូនី
  • ពូល F: ដាណឺម៉ាក, អូទ្រីស, ស្កុតឡែន, អ៊ីស្រាអែល, កោះហ្វារ៉ូ, ម៉ុលឌីវ៉ា
  • ពូល G: ហូឡង់, តួកគី, ន័រវែស, ម៉ុងតេណេក្រូ, ឡេតូនី ហ្ស៊ីប្រាល់តា
  • ពូល H: ក្រូអាស៊ី, ស្លូវ៉ាគី, រុស្ស៊ី, ស្លូវ៉ានី, ស៊ីប, ម៉ាល់តា
  • ពូល I: អង់គ្លេស, ប៉ូឡូញ, ហុងគ្រី, អាល់បានី, អង់ដូរ៉ា, សាំងម៉ារ៉ាំង
  • ពូល J: អាល្លឺម៉ង់, រ៉ូម៉ានី, អ៊ីស្លង់, ម៉ាសេដ្វានខាងជើង, អាមេនី, លិចតិនស្ដាញ

ក្រុមលេខ១ ប្រចាំពូលទាំង ១០នៃយុទ្ធនាការជម្រុះនឹងបានកៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយ។ ដោយឡែក ក្រុមលេខ ២ នៃពូលទាំង ១០ បូកជាមួយ ២ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេក្នុងពាន UEFA Nations League (ក្រុមដែលមិនជាប់លេខ១ និង លេខ២ ក្នុងតារាងវគ្គជម្រុះ World Cup) នឹងត្រូវបានប្រមូលមកប្រកួតវគ្គ play-off ដើម្បីដណ្ដើម ៣ កៅអីដែលនៅសល់។ ក្រុមទាំង ១២ ត្រូវប្រកួតខ្វែង ក្នុងបីប្លុកផ្សេងគ្នា (១ ប្លុកមាន ៤ក្រុម)។ អ្នកឈ្នះវគ្គផ្ដាច់ព្រ័ត្រនៅក្នុងប្លុកនីមួយៗ នឹងបានសិទ្ធិទៅប្រកួត ជុំ ៣២ ក្រុមចុងក្រោយនៅកាតារ។

កាលបរិច្ឆេទប្រកួតជម្រុះ  នឹងធ្វើឡើងចន្លោះពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ហើយវគ្គជម្រុះ play-off នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២៕

Loading...