ក្រុមReal Madrid ដែលបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនាពេលកន្លងមក នៅយប់មិញនេះ បានយកឈ្នះក្រុមCelta ក្នុងលទ្ធផល២-០នៅក្នុងលីគកំពូលអេស្ប៉ាញLa Liga ។
២គ្រាប់របស់ក្រុម Real Madrid រកបានកីឡាករ Isco Alarcón នៅនាទី ៦២ និងមួយគ្រាប់រកបានដោយកីឡាករGareth Bale នៅទី៧៧នាទី។ ចំណែក ក្រុមភ្លៀវ Celta វិញ មិនអាចរកគ្រាប់បាល់ពីក្រុមយក្សReal Madridនៅក្នុងការប្រកួតនេះ។ នេះ គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់គ្រូបង្វឹកZidane ដែលទើបត្រឡប់មកដឹកនាំក្លិបយក្សReal Madridវិញ ហើយជួយក្លិបឱ្យទទួលបានជ័យជម្នះបែបនេះ។
ក្លិប Real Madrid កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ បានសម្រេចតែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹករបស់ក្រុម Real Madrid សម្រាប់ដឹកនាំបន្តការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ និង បីរដូវកាលក្រោយទៀតរហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២។ ការសម្រេចតែងតាំងលោក Zinedine Zidane នេះ ធ្វើឡើងភ្លាមៗក្រោយពីក្លិប Real Madrid បានបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹក Santiago Solari ។
ចំពោះការវិលត្រឡប់មកដឹកនាំក្លិបយក្សអេស្ប៉ាញ Real Madrid ជាថ្មីនេះ Zinedine Zidane បានលើកឡើងថា វាកើតឡើង ដោយសារតែក្តីស្រឡាញ់។ Zinedine Zidane និយាយដូច្នេះថា៖ “ខ្ញុំមកទីនេះវិញ ព្រោះតែស្រឡាញ់ក្លិបនេះ”៕