គ្រូជម្រើសជាតិកាតា អរគុណ Xavi ដែល​វិភាគត្រូវនាំឲ្យ​ក្រុម​ខ្លួនឈ្នះ AFC Asian Cup

465

លោក Felix Sanchez គ្រូបង្វឹកនៃក្រុមជម្រើសជាតិកាតា បានថ្លែងការអរគុណទៅដល់ Xavi ដែលជាអ្នកនាំសំណាងនៅពេល កាតា ទទួលបានជើងឯកពាន AFC Asian Cup កាលពីយប់មិញ។

អតីតកីឡាកររបស់ Barcelona រូបនេះ បានទស្សន៍ទាយយ៉ាងត្រឹមត្រូវស្ទើរតែឥតខ្ចោះ ថាក្រុមដែលនឹងត្រៀមធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( World Cup 2022 ) មួយនេះនឹងឈ្នះពានជើងឯកទ្វីបអាស៊ី AFC Asian Cup ដោយជាលទ្ធផល ក្រុមជម្រើសជាតិកាតា បានឈ្នះជើងឯកពានរង្វាន់ធំជាងប្រចាំទ្វីបអាស៊ីមួយនេះ ជាលើកដំបូងរបស់ខ្លួន កាលពីយប់ថ្ងៃសុក្រ ជាមួយនឹងជ័យជម្នះ ១-៣ លើក្រុមជម្រើសជាតិជប៉ុន។

គ្រូបង្វឹកជម្រើសជាតិកាតា បានឆ្លើយតបនៅក្រោយចប់ការប្រកួត ដោយបានលើកឡើងថាកីឡាករវ័យ ៣៩ឆ្នាំរូបនេះ អាចជាអ្នកនាំសំណាងមួយ។

អតីតយុវជនរបស់ក្លឹប Barcelona លោក Sanchez បាននិយាយថា៖ «ខ្ញុំនឹងរក Xavi ហើយនឹងប្រាប់គាត់ឱ្យទស្សន៍ទាយរាល់ការប្រកួតបន្ទាប់ ដើម្បីប្រាកដថាយើងដឹងពីអ្វីដែលនឹងកើតឡើងនាពេលអនាគត។ ទាក់ទងនឹង Xavi គាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយគាត់គាំទ្រយើងយ៉ាងខ្លាំង ខ្ញុំពិតជារីករាយជាមួយគាត់ណាស់»។

មានប្រសាសន៍ជុំវិញជ័យជម្នះ គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះបានលើកឡើងថា៖ «ខ្ញុំមិនមានពាក្យអ្វីនិយាយច្រើនទេ យើងបានផ្តួលក្រុមដ៏ខ្លាំង ក្រុមដ៏ខ្លាំង។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ចំពោះកីឡាករ និងប្រជាជនទាំងអស់នៅក្នុងប្រទេសកាតា ដែលបានគាំទ្រយើងតាំងពីដំបូងមកម្ល៉េះ វាសមនឹងទទួលបានខ្ញុំពិតជារីករាយណាស់ខ្ញុំមិនមានពាក្យអ្វីទេ»។

ជម្រើសជាតិកាតា នឹងសង្ឃឹមក្នុងទទួលជោគជ័យពីព្រឹត្តិការណ៍ Asian Cup នេះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល ក្នុងនាមជាប្រទេសដែលត្រូវអញ្ជើញចូលរួម សម្រាប់ការប្រកួតពានប្រចាំទ្វីបអាមេរិក ( Copa America 2019 ) នៅពាក់កណ្ដាលឆ្នាំខាងមុខនេះ៕

 

ប្រភព៖ Goal.com

Loading...