បិសាចក្រហម វាយទម្លាក់ PSG ដើម្បីឡើងវគ្គ ៨ក្រុម

438

ក្រុមកមពីលីគកំពូលអង់គ្លេស Manchester United ទីបំផុតបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយហើយនៃពាន UEFA Champions League ក្រោយយកឈ្នះ Paris Saint Germain កមពីលីគកំពូល បារាំង ដោយលទ្ធផលសឹងមិនគួរឲ្យជឿ ៣ ទល់នឹង ១ (ជើងទី ២)  ។

ជើងទី ១ ក្រកួតនៅទឹកដី Old Trafford របស់ក្រុមបិសាចក្រហមបានបរាជ័យដោយលទ្ធផល ២ ទល់នឹង ០ ដូច្នេះការស៊ុត ៣ គ្រាប់នៅទឹកដី PSG នេះ សឹងតែគ្មាននរណាគិតថាពួកគេអាចធ្វើបានឡើយ តែរឿងអស្ចារ្យត្រូវបានកើតឡើងហើយ។

លទ្ធផលទាំងពីរជើងក្រុមទាំងពីរស្មើគ្នា ៣ ទល់នឹង ៣ ប៉ុន្តែយោងតាមរូបមន្តក្រៅទឹកដី (Away Goal) គឺ Manchester United ជាអ្នកឡើងទៅវគ្គបន្តព្រោះមានគ្រាប់ក្រៅដីច្រើនជាង។

កីឡាករ Lukaku គឺជាអ្នករកគ្រាប់ឲ្យក្រុមភ្ញៀវបានមុនតាំងតែ ២ នាទីដំបូង ប៉ុន្តែ Juan Bernat របស់ PSG តាមស្មើបានវិញនៅ ១០នាទីបន្ទាប់។ ទោះយ៉ាងណា ក្រុមបិសាចក្រហម បានបន្ថែម ២គ្រាប់ទៀតដើម្បីទម្លាក់ក្រុមជើងខ្លាំងបារាំង មួយនេះ ដោយស៊ុតបញ្ចូលទីដោយ Lukaku ដដែលនៅនាទី ៣០ និង Rashford នៅនាទី ៩០ ដោយបាល់ពិន័យប៉េណាល់ទី៕

 

 

Loading...