លោក ព្រាប សុវត្ថិ បានសម្រេចចាកចេញពីផលិតកម្ មហង្ស មាស ដែលធ្លាប់រួមរស់នៅប្រមាណ ២៣ឆ្នាំមកហើយ ទៅកាន់ទ្រនំថ្មី គឺផលិតកម្ម Galaxy Navatra។ នេះបើតាមផលិតកម្ម Galaxy Navatra។
ផលិតកម្ម Galaxy Navatra បានសរសេរនៅទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី ២០ សីហា ឆ្នាំ២០២០នេះ ដូច្នេះ៖
«សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra»។
ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra
Gepostet von Galaxy Navatra am Mittwoch, 19. August 2020
អ្នកចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ កើតនៅក្នុងឆ្នាំ១៩៧៥ នៅកោះធំ ខេត្តកណ្តាល។ តារាចម្រៀងវ័យ៤៥ឆ្នាំរូបនេះ បានចូលរួមទ្រនំនៅផលិតកម្មរស្មី ហង្ស មាស តាំងតែពីឆ្នាំ១៩៩៧មក ពោលគឺរយៈ២៣ឆ្នាំហើយ គិតមកទល់បច្ចុប្បន្ន។ ក្រៅពីមានគេកេរ្តិ៍ឈ្មោះល្បីរន្ទឺផ្នែកចម្រៀង លោក ព្រាប សុវត្ថិ ក៏មុខងារក្នុងរាជការដែរ ដោយមានឋានន្តរស័ក្តិថ្នាក់វរៈសេនីយ៍។ លោក បានចូលបម្រើកងទ័ព នៅអង្គភាពការិយាល័យនយោបាយ តាំងពីឆ្នាំ ១៩៩៤៕
Loading...