ភ្នំពេញ៖ គណៈកម្មការបាល់ទាត់កម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រារព្ធពិធីប្រគល់ពានរង្វាន់ជូនដល់ក្រុមព្រះខ័នរាជស្វាយរៀង ដែលឈ្នះជើងឯក កាលពីយប់ថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្ដស្វាយរៀង ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី២៥ ជាមួយអាស៊ីអឺរ៉ុបយូណាយធីត ដោយបានយកឈ្នះក្នុងលទ្ធផល ៦ ទល់ ១ ។
ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ព្រះខ័នរាជស្វាយរៀងទទួលបានពានរង្វាន់ និងមេដាយមាស អមដោយប្រាក់រង្វាន់ចំនួន ៦០លានរៀល ដោយក្រុមនេះបានឈ្នះពានជើងឯកតាំងពីសប្តាហ៍ទី២៤ មកម្លេះ ដោយសារឈ្នះពិន្ទុដាច់។ ២៥ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ ២០ប្រកួត ស្មើ ៥ ប្រកួត មាន៦៥ ពិន្ទុ ខណៈវិសាខា និងណាហ្គាវើលដ៏ ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ រកបាន ១ពិន្ទុ បន្ថែមដូចគ្នា ក្រោយក្រុមទាំងពីរនេះប្រកួតជាមួយគ្នា រក្សាបានលទ្ធផលស្មើគ្នា ២ ទល់២ ។
សូមអបអរដល់ ក្លិបព្រះខ័នរាជស្វាយរៀង ដែលទទួលបានជេីងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល ២០១៩ ។#MetfoneCambodianLeague2019
Gepostet von ទំព័រកីឡាអាស៊ី /Sport Page Asia am Sonntag, 27. Oktober 2019
ចំពោះ ៥ ប្រកួតផ្សេងទៀត បញ្ចប់សប្តាហ៍ទី២៥ នេះដែរ រួមមាន៖ អង្គរថាយហ្គឺរស្មើជាមួយភ្នំពេញក្រោន ២-២, ក្រសួងការពារជាតិឈ្នះអគ្គិសនីកម្ពុជា ៥-១, វិសាខាស្មើជាមួយណាហ្គាវើលដ៏ ២-២, យុវជនបាទី ស្មើ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-៤, ខេត្តកំពង់ចាម ចាញ់គិរីវង់សុខសែនជ័យ 0-៥ ខណៈបឹងកេតយក ឈ្នះ ៣ទល់១។ ក្រុមទាំងអស់នៅសល់១ប្រកួតទៀត នៅក្នុងដៃដូចៗគ្នា ដើម្បីបញ្ចប់ការប្រកួតលីគ សម្រាប់ ២៦ប្រកួតក្នុង១ក្រុមៗ ក្នុងចំណោមក្រុមទាំង១៤៕