នៅឆ្នាំ២០១៩នេះ ក្រុមភ្នំពេញក្រោនមិនមានប្រធានក្រុមពិតប្រាកដនោះទេ

379

ភ្នំពេញ៖ សម្រាប់រដូវកាលថ្មីឆ្នាំ២០១៩នេះ ក្រុមជើងខ្លាំងនៅក្នុងលីគកំពូលកម្ពុជា គឺភ្នំពេញក្រោនមិនបានតែងតាំងកីឡាកររូបណាម្នាក់ជាប្រធានក្រុមពិតប្រាកដដូចក្រុមដទៃៗនោះទេ។

លោក Leonardo Victorino គ្រូបង្វឹកក្រុមធំភ្នំពេញក្រោន បានលើកឡើងថា លោកមិនបានសម្រេចតែងតាំងកីឡាករណាម្នាក់ជាប្រធានក្រុមនោះទេ ដោយលោកឱ្យតម្លៃលើការធ្វើការងារជាក្រុមជាង។ លោក Leonardo Victorino និយាយថា៖ « ចំពោះរដូវកាលនេះយើងមិនមានកីឡាករណាម្នាក់ដែលជាប្រធានក្រុមជាក់លាក់នោះទេ ខ្ញុំនឹងផ្តល់ជូនពួកគេជាលក្ខណៈវិលជុំព្រោះក្រុមរបស់យើងមានអ្នកដឹកនាំក្រុមលេងច្រើនលើទីលាន ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺការផ្តោតលើការងារជាក្រុម » ។

កាលពីការប្រកួតដំបូងនៃការបើករដូវកាលថ្មីជាមួយក្រុមបឹងកេត ក្រុមភ្នំពេញក្រោន បានតែងតាំងកីឡាករ វ៉ា សុថនជាប្រធានក្រុម។ ប៉ុន្តែការប្រកួតពេលក្រោយ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះនឹងផ្លាស់ប្តូរដាក់កីឡារកផ្សេងជំនួសវិញ៕

Loading...