
ក្រុមបាល់ទាត់ក្រោមអាយុ ២២ឆ្នាំកម្ពុជា បានត្រឹមស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីន ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបើកឆាកស៊ីហ្គេមឆ្នាំ២០១៩ របស់ខ្លួន។

ក្នុងវគ្ដទីកម្ពុជា លេងបានល្អណាស់ទាំងបច្ចេកទេស និងកម្លាំង ថែមទាំងបាននាំមុខក្រុមម្ចាស់ផ្ទះហ្វីលីពីន ១ ទល់នឹង ០ ដែលគ្រាប់បាល់ធ្វើបានសម្រេចដោយកីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជា។ ចូលដល់វគ្គទី២ ក្រុមទាំងពីរព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកដែរ រហូតដល់ចុងម៉ោងទៅហើយនាទី ៩០+៣ ក្រុមហ្វីលីពីន ក៏រកបានវាយបកបាន ១គ្រាប់វិញតាមស្មើក្រុមកម្ពុជា។ ចប់ការប្រកួតក្រុមកម្ពុជា ១-១ ក្រុមហ្វីលីពីន ក្នុងការប្រកួតបើកឆាក៕
វីដេអូ៖ ទាត់បញ្ចូលទីដោយកីឡាករ កែវ សុខផេង
Cambodia U22 1-0 Philippine U22
ចប់វគ្គទី១ កម្ពុជា ១-០ ហ្វីលីពីនទាត់បញ្ចូលទីដោយកីឡាករ កែវ សុខផេង
Gepostet von ទំព័រកីឡាអាស៊ី /Sport Page Asia am Montag, 25. November 2019