ជើង​ខ្លាំង​ថៃ Petchpanomrung ការពារ​ខ្សែ​ក្រវាត់​បានលើសង្វៀន​ Glory​ ខណៈប៉ះជើង​ខ្លាំង​អ៊ុយក្រែន

502
petchpanomrung-kiatmookao-vs-serhiy-adamchuk-at-glory-2019.

Petchpanomrung Kiatmookao បាន ការពារ ខ្សែ ក្រវាត់ Glory ប្រភេទ ទម្ងន់ Featherweight របស់ ខ្លួន បាន សម្រេច ក្រោយ ឈ្នះ លើ កីឡាករ អ៊ុយក្រែន Serhiy Adamchuk មុន នេះ។

ការ ប្រកួត របស់ អ្នក ទាំង ពីរ ធ្វើ ឡើង នៅ ទីក្រុង Houston ទឹក ដី សហរដ្ឋអាមេរិក ដែល ជា កន្លែង ប្រកួត របស់ កីឡាករ ខ្មែរ អាមេរិក សំ សុវណ្ណកេសា។ នេះ គឺ ជា លើក ដំបូង ហើយ ដែល Petchpanomrung ចេញ មក ប្រកួត ការពារ ខ្សែ ក្រវាត់ របស់ ខ្លួន ចាប់ តាំង ពី ដណ្ដើម បាន ពី កីឡាករ ហូឡង់ Robin van Roosmalen កាល បី ថ្ងៃ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨។

Petchpanomrung ជា ជើង ខ្លាំង ម្នាក់ ប្រចាំ នៅ ប្រទេស ថៃ ហើយ ក៏ ជា សិស្ស រួម គ្រូ ជា មួយ Superlek ក្នុង ក្លឹប Kiatmookao នា ខេត្ត Buriram។ សម្រាប់ នៅ ថ្ងៃ ទី ១៦ ខែ កុម្ភៈ Superlek ត្រូវ ជួប ជាមួយ កីឡាករ កម្ពុជា ឡៅ ចិត្រា ក្នុង កម្មវិធី ONE Championship នា ប្រទេស ថៃ៕

#ANDSTILL! Petch shuts out Serhii Adamchuk on his way to his first title defense! #GLORY63

Gepostet von GLORY Kickboxing am Freitag, 1. Februar 2019

 

ប្រភពៈ GLORY 63 HOUSTON, GLORY 63 SuperFight SERIES, AND GLORY 63 PRELIMS WEIGH-IN RESULTS, VIDEO, PHOTOS

Loading...