សហព័ន្ធនឹង​​ធ្វើ​សន្និសីទ​អំពី​ការ​ប្រកួត​កីឡាប៉េតង់ពានរង្វាន់ «គរុគុណ»ឆ្នាំ​២០២០នៅ​ថ្ងៃទី​១ខែវិច្ឆិកាខាង​មុខ

134

​​​

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាន​ជូន​ដំណឹង​ថា នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិការ​ខាង​មុខនេះ នឹង​រៀបចំ​ធ្វើ​សន្និ​សីទ​សារព័ត៌​មាន​​អំពី​ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (សាលប្រជុំធំ) ខណៈ​ប្រកួតកីឡានេះនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

តាម​រយៈ​សេច​ក្ដីជូន​ដំណឹង​របស់​​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងគោលបំណងរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក ។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាន​គោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមយកព័ត៌មានឲ្យបានច្រើនកុះករ ដើម្បីបន្តផ្សព្វផ្សាយចូលរួមលើកស្ទួយវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា ។

សន្និសីទសារព័ត៌មានស្តីពី ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទី នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (សាលប្រជុំធំ) ។

សម្រាប់ព័ត៌មានបន្ថែមអំពីការរៀបចំសន្និសីទសារព័ត៌មានខាងលើនេះ សូមទាក់ទងលោក ហ៊ឹម ខេមរា តាមរយៈ លេខទូរស័ព្ទ ០១២ ៧១ ៨៥ ៤៩៕

 

Loading...