Paul Pogba ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់ PSG ហើយ

180

ខ្សែបម្រើ​បារាំង Paul Pogba ខិតជិត​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងការ​ផ្ទេរ​ពី​ក្រុម​បិសាច​ក្រហម Manchester United នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដែល​ទុកចិត្តបាន​នៅ​ប្រទេស​បារាំង L’Equipe​។ សារព័ត៌មាន​ដដែល​បាន​បន្តថា ការចរចា​រវាង​អ្នកតំណាង Pogba និង​ក្លិប PSG ត្រូវរ៉ូវ​គ្នា​ហើយ​ ​ខណៈ​កិច្ចព្រមព្រៀង​ក៏​ជិត​ឈានចូល​មកដល់​ដែរ​។​ ​ជាមួយនឹង​ការចរចា​នេះដែរប្រសិន​ការផ្ទេរ​បានសំរេច មានន័យថា​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​ទី​៣ ដែលមាន​ថ្លៃ​ពលកម្ម​ខ្ពស់បំផុត​ទី៣ បន្ទាប់ពី Neymar និង Mbappe​។​​យ៉ាងណាក្តី​បញ្ហា​នោះ​គឺ​នៅ​នឹង​តំលៃ​ផ្ទេរ​ដោយ PSG បានដាក់​តំលៃ​ទិញ Pogba ពី Manchester United ៥០លាន​ផោន​ដែល​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ជាមួយ​ក្លិប តែ​ក្លិប​នៅ​ទីក្រុង Manchester មួយ​នេះ​ចង់បាន​ក្នុង​រង្វង់ ៧០ ទៅ ៨០លាន​ផោន​។​ ​រំលឹកថា Paul Pogba បានមក​កាន់​ក្រុម​បិសាច​ក្រហម​វិញ​កាលពី​ឆ្នាំ២០១៦ ក្នុង​តំលៃ ៨៩.៣លាន​ផោន បង្ហាញខ្លួន​សរុប​បាន ១៣៤ប្រកួត​រកបាន ២៨គ្រាប់​៕

Loading...